ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ប្រចាំវត្ដរាជបូព៌ក្នុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងវិបត្តិកូវីដ១៩

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជានាយករងខុទ្ទកាល័យក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បាននាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌...

ព័ត៌មានលំអិត

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សាសនិកជន កាន់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅកម្ពុជា និងមកពីប្រទេសឥណ្ឌា បានពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងគ្រោងសាងសង់មជ្ឈមណ្ឌលសាសនារួម ធំមួយក្នុងខេត្តសៀមរាបនាពេលខាងមុខ។ លោក អៀង ចំរើន តំណាងអ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា ពិធីក្រុងពាលីនេះមានពិធីថ្វាយគ្រឿងសក្ការៈ និង ប្រកាសឧទ្ទិសបួងសួង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

ថ្លែងនៅក្នុងពពិធីសួរសុក្ខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសា ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាកដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាតត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជម្រុញឱ្យរក្សានូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងការពារជាតិនិងក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីចុះផ្សព្វផ្សាយវិធានការ...

ព័ត៌មានលំអិត

សិក្ខាកាមពលទាហានកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ត្រូវបានបញ្ចប់វគ្គហ្វឺកហ្វឺនខ្លួនយ៉ាងជោគជ័យនៅសាលាពលទាហានទី៤ ខេត្ដសៀមរាប

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សិក្ខាកាមពលទាហាថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ ត្រូវបានបញ្ចប់វគ្គហ្វឺកហ្វឺនរបស់ខ្លួនយ៉ាងជោគជ័យ នៅសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា វៀតណាម ដើម្បីបំពេញការងារនៅតាមអង្គភាពនានា ដែលចំណុះអោយនៅក្នុងយោធភាគទី៤ ។ លោកឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ថា វគ្គហ្វឺកហ្វឺនេះ...

ព័ត៌មានលំអិត

ក្រុមហ៊ុនរបស់ប្រទេសបារាំង កំពុងសិក្សាគម្រោងរៀបចំសួនកម្សាន្តធំមួយក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យអគ្គនាយកក្រុមហ៊ុន អ៊ិន ឃ្យូ បេធ័រ ខនភ្លូអិនស៍ របស់ប្រទេសបារាំង...

ព័ត៌មានលំអិត

ឯកឧត្តម ព្រុំ សុខា កោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានបំពេញបេសសកម្ម ការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងស្ថានភាពរីករាលដាលនៃមេរោគកូវីដ-១៩ បានជោគជ័យ !

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពី ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ព្រមទាំងប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត...

ព័ត៌មានលំអិត

សម្ភារៈជាច្រើនមុខត្រូវបានអាជ្ញាធរខេត្តសៀមរាបចែកជូនដល់ ក្រុង ស្រុកទាំង១២ ដើម្បីប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩

អាជ្ញាធរខេត្តសៀមរាប នៅតែបន្តចែកសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដល់ក្រុង ស្រុកទាំង១២ទូទាំងខេត្តសៀមរាប ដើមី្បអនុវត្ត នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់រលកទី២នៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងនៅតាមសហគមន៍ ។ ដើមី្បទប់ស្កាត់រលកទី២នៃជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្ត ក៏បានធ្វើការបែងចែកនូវសម្ភារៈ ប្រើប្រាស់ជាច្រើន រួមមាន មុង , អាល់កុល ,...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ មាស សន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បរសធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ មកពីឃុំ កណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងនាម...

ព័ត៌មានលំអិត

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បើកកិច្ចប្រជុំ ជាមួយបណ្តាប្រធានមន្ទីរព័ត៌មាន ខេត្ត-រាជធានី តាមរយៈប្រព័ន្ធ Video Conference

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន និង ជាប្រធាន គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ បានបើកកិច្ចប្រជុំគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ជាមួយបណ្តាប្រធានមន្ទីរព័ត៌មាន ខេត្ត-រាជធានីតាមរយៈប្រព័ន្ធ Video Conference...

ព័ត៌មានលំអិត
Page 465 of 701 1 464 465 466 701

Recommended

សូម Like និង Follow ពួកយើង