នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងណែនាំដល់អាជ្ញាធរក្រុងស្រុក រហូតដល់ថ្នាក់ភូមិ ត្រូវបន្តយកចិត្តទុកពិនិត្យសុខភាពប្រជាពលរដ្ឋទើបមកពីបរទេស ការដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុកទៅបរទេស ដោយខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា បញ្ហាជម្ងឺឆ្លងកូវីដ១៩ យើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ថ្វីត្បិតតែក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាពេលថ្មីៗនេះថា...
ព័ត៌មានលំអិតរយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិអប្សរា ។ បើតាមរបាយការណ៍កាលពីឆ្នាំ២០១៩...
ព័ត៌មានលំអិតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អតីតផ្លូវគ្រួសក្រហមមួយ ០១ខ្សែ ប្រវែង ៦១៥ ម ទទឹង ៥ ម៉ែត្រ ត្រូវបានស្ថាបនាជាផ្លូវបេតុងអាមេថ្មី ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។...
ព័ត៌មានលំអិតនាពេលកន្លងមក ការឈប់យានយន្តនៅតាមដងផ្លូវ ជាពិសេសបរិវេណប្រាសាទ ក្នុងតំបន់អង្គរ បានបង្កឲ្យប៉ះពាល់ដល់ការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងសោភណ្ឌភាព។ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តរៀបចំ បង្គោលខណ្ឌចែកផ្លូវយានយន្ត និងបរិវេណដើរទស្សនា នៅតាមទីតាំងសំខាន់ៗ ក្នុងតំបន់អង្គរ ដើម្បបង្ការការឈប់យានយន្តគ្រប់ប្រភេទ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កឲ្យប៉ះពាល់ដល់ សោភណ្ឌភាពប្រាសាទបុរាណ។...
ព័ត៌មានលំអិតក្រុមការងារ នៃគម្រោងជួសជុលកែលម្អថ្មីឡើងវិញ ចំណតយានយន្តផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមការដ្ឋានជួសជុលកែលម្អចំណតយានយន្តខាងមុខផ្សារ ដើម្បីដំណោះស្រាយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ និងសោភណ្ឌភាពក្នុងក្រុង នេះបើតាមប្រសាសន៍លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ។ លោកអភិបាលរងខេត្ត បញ្ជាក់ថា នៅព្រឹកនេះ សមាសភាពនៃក្រុមការងារជំនាញពាក់ព័ន្ធ...
ព័ត៌មានលំអិតសមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ ពីម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។ លោកស្នងការរង...
ព័ត៌មានលំអិតក្នុងឱកាស អញ្ជើញពិនិត្យទីតាំងការដ្ឋានជួសជុល និងកំណាយ នៅប្រាសាទកណ្តាលស្រះស្រង់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងទំនាក់ទំនងព្រឹទ្ធសភានិងរដ្ឋសភា ក៏បានរៀបចំប្រារព្ធពិធីបួងសួង ដល់វត្ថុស័ក្តិសិទ្ធិដែលបានរកឃើញនៅក្នុងប្រាសាទនេះ ដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ខណៈវិបត្តិជំងឺកូវីដ១៩ កំពុងតែបន្តរីករាលដាលនៅលើសកលលោក។ ក្នុងឱកាសនោះដែរ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណីបម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាមួយកន្លែង ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ដោយឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ និងរំដោះនារីបម្រើសេវាផ្លូវភេទ៤នាក់ ក្នុងនោះមាននារីអាយុ១៧ឆ្នាំម្នាក់។ តាមការបញ្ជាក់ពីលោកវរសនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហាងម៉ាស្សានេះមានយីហោ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលា ចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ ស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋាន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរស្រុកក្រឡាញ់ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន ១៣នាក់ ស្រី៧នាក់ ត្រឡប់ទៅរស់នៅតាមមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីពិនិត្យតាមដានពួកគាត់ឃើញថា មិនមានរោគសញ្ញាសង្ស័យថាមានជំងឺកូវីត១៩ ក្រោយពីបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បន្ទាប់ពីពួកគាត់បានវិលត្រឡប់ពីប្រទេសជិត ។ ក្នុងឱកាសនោះដែរ អាជ្ញាធរស្រុក ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.