ប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន...
ព័ត៌មានលំអិតកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ បានចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន ០៨កន្លែង ស្ថិតក្នុងឃុំចំនួន៨ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងការចុះជួបសំណេះសំណាលនេះ ក្រុមការងារបានបែងចែកជា២ក្រុម ក្នុងនោះក្រុមទីមួយដឹកនាំដោយ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី...
ព័ត៌មានលំអិតគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ នៅកម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៩នាក់បន្ថែមទៀត ក្នុងនោះក៏មានជនជាតិខ្មែររស់នៅក្នុងខេត្តសៀមរាបមួយរូបផងដែរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ បុរសជនជាតិខ្មែរ វ័យ ៤០ឆ្នាំ រស់នៅក្នុងខេត្តសៀមរាបរូបនេះ បានថ្លែងអំណគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន ក្រសួងសុខាភិបាល...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក យោងតាមការកំណែរទម្រង់អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤,១២១ករណី កើនលើសឆ្នាំ២០១៨ ចំនួន ២៦ភាគរយ ក្នុងនោះជនរងគ្រោះដែលត្រូវបាត់បងជីវិតមានចំនួន...
ព័ត៌មានលំអិតព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះ ព្រះអង្គទំាងទ្វេបាន សព្វព្រះរាជហឫទ័យស្តេចយាងទៅទីក្រុងបេកំាងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមការណត្តរបស់ក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិន។ អញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះជួបប្រជាពលរដ្ឋមួយក្រុម ជាអ្នកផលិតបំពង់បឺតច្នៃពីដើមឫស្សី ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ ខេត្តសៀមរាប ដើម្បីជំរុញការផលិតនេះ មាននិរន្តភាព និងគិតគូរដល់ធម្មជាតិនាពេលខាងមុខ។ លោកអភិបាលរងខេត្ត លើកឡើងថា ការផលិតបំពង់បឺតឫស្សីនេះ មិនត្រឹមតែបានជួយដល់បរិស្ថាន...
ព័ត៌មានលំអិតក្នុងមួយថ្ងៃ តម្រូវការសាច់ជ្រូក និងសាច់គោក្នុងរខេត្តសៀមរាប មានប្រហែលជិត ៤១តោន តម្រូវការនេះមិនចោទជាការព្រួយបារម្ភ ក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃក្នុងខេត្តឡើយ នេះបើតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កាលពីខែមីនា ឆ្នាំ២០២០។ របាយកាណ៍បង្ហាញបន្ថែមថា ក្នុងមួយថ្ងៃ សម្រាប់ខេត្តសៀមរាប សាច់ជ្រូកផលិតបានជាង៣៥តោន ខណៈតម្រូវការទីផ្សារជាក់ស្ដែងមានជិត២៩តោន។ ទន្ទឹមនោះ សាច់គោ...
ព័ត៌មានលំអិតកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរស្រុកក្រឡាញ់ ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលស្រុក បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជនសំខាន់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខុមាលភាព និងចូលរួមបង្ការការឆ្លងជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋនៅទូទាំងស្រុក។ លោក សុខ ណារ៉េត អភិបាលរងស្រុក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវត្តពោធិរាម ហៅវត្តធិបតី ឃុំត្រីញ័រ ស្រុកពួក ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ២៣គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្រ្ទាក់កាលពីពេលថ្មីៗនេះ។ នៅក្នុងឱកាសសំណេះសំណាល...
ព័ត៌មានលំអិតកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពចំនួន ៤កន្លែង ក្នុងស្រុកក្រឡាញ់ និងស្រុកអង្គរជុំ នៃខេត្តសៀមរាប។ ក្នុងនាម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.