នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ទៀង អេង ទៀ សីហា និង លោកជំទាវ ខៀវ សរស៊ីលៀប អគ្គនាយិកាក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសប្បុរសជន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគ ដល់បងប្អូនពលរដ្ឋជនភៀសសឹកជាង ៥០០គ្រួសារ...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់សម្រាប់តម្រូវការចាំបាច់របស់សម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ ដើម្បីចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់ក្នុងវត្តបូទុមមោង ស្ថិតក្នុងឃុំមោង ស្រុកស្រីស្នំខេត្តសៀមរាប ចំនួន ១ ០០០គ្រួសារ។ លោក...
ព័ត៌មានលំអិតក្រុមការងារបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃគ្នាជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប និងប្រជាពលរដ្ឋភៀសសឹក ចាប់ផ្ដើមយុទ្ធនាការដាំបន្លែបង្កបង្កើនផលលើផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងស្រុកប្រាសាទបាគង ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងលើកកម្ពស់ជីវភាពជូនពលរដ្ឋដែលកំពុងរងគ្រោះ។ លោក សាយ តុម ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូនេះថា...
ព័ត៌មានលំអិតម្ចាស់ធិស័ក្តរីសត ស្ថិតនៅឃុំស្វាយលើ ស្រុកស្វាយលើ បានផ្ដល់ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ដោយបានគាំទ្រ និងរៀបចំភ្ជួររាស់ដីរួច និងបានតភ្ជាប់បណ្ដាញទឹកសម្រាប់រៀបចំដាំបន្ថែ ដើម្បីផ្គត់ផ្គង់ដល់បងប្អូនភៀសសឹកដែលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយនឹងការភ្ជួររាស់រួច ក្រុមការងារកសិកម្មបានចុះចែកសម្ភារ គ្រាប់ពូជតាមក្រុម ហើយបងប្អូនភៀសសឹកចំនួន ១០០នាក់ តំណាង ១០០គ្រួសារ ធ្វើការដាំដុះ និងរៀបចំរោងឱ្យបានល្អ។ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្ដបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន ដើម្បីប្រមូលបញ្ហាប្រឈម រួមនឹងក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ សម្រាប់គោលដៅស្រុកសូទ្រនិគម ក្រោមការដឹកនាំរបស់ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីក្រុមការងារ...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ និងសប្បុរសជន បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់អង្គភាពវរសេនាតូចលេខ៤៤១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ដើម្បីចូលរួមចែករំលែក ជួយសម្រួលការលំបាកដល់អង្គភាពទ័ព ហើយក្នុងនាមអ្នកសមរភូមិក្រោយតែងតែគាំទ្រអង្គភាពជួរមុខជានិច្ច និងជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ លោកវរសេនីយ៍ឯក មឿង...
ព័ត៌មានលំអិតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅទី៩ នៅក្រុងរុនតាឯកតេជោសែន ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងក្រុងរុនតាឯក បញ្ចេញមតិយោបល់ និងសំណូមពរដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាខេត្ត។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ណាស់ក្នុងការធានាការអនុវត្តនូវគោលការណ៍នៃអភិបាលកិច្ចល្អ និងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋាន...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សា និងមហាជនទូទៅ ជាពិសេសយុវជន យុវនារី សិស្សនិស្សិត ឱ្យចូលរួមទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានទូលំទូលាយ ដើម្បីយកគ្រឿងញៀនចេញពីសហគមន៍។ ក្នុងពិធីផ្សព្វផ្សាយការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តសៀមរាប នៅថ្ងៃទី៨...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ ជំរុញការអភិវឌ្ឍគ្រប់វិស័យក្នុងមូលដ្ឋាន ក្រោមការដឹកនាំដោយ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក នឹងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។ លោកជំទាវ...
ព័ត៌មានលំអិតសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារ ប្អូនស្រី ចន ស្រីម៉ុច អាយុ២៨ឆ្នាំ មានសមាជិកគ្រួសារ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.