ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ បានកើនឡើងចំនួន ៣២ភាគរយ ហើយ ៨០ភាគរយ គឺជាអ្នកបើកបរម៉ូតូ ក្នុងនោះ នៅក្នុងខេត្តសៀមរាបមានចំនួនអ្នកស្លាប់ ៣៧នាក់ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ មានប្រសាសន៍ នៅក្នុងពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរទោចក្រយានយន្ដប្រកបដោយសុវត្ថិភាព ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ស្ថិតក្នុងបរិវេណ...
ព័ត៌មានលំអិតលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា : ជនជាតិចិនចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០១២ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១L-៩៣៤៣ បន្ទាប់ពីមានករណីបាត់ម៉ូតូ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបាយ័នប៊ូទិកអូតែល...
ព័ត៌មានលំអិតតាមរយៈជំនួយឧបត្ថម្ភថវិការរបស់ស្ថាប័ន APIWSA និង ក្រុមហ៊ុនHONDA ដោយមានកិច្ចសហការផ្ទាល់ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន សាលាខេត្តសៀមរាប កាកបាទក្រហមកម្ពុជា អង្គការខេមសែហ្វ វិទ្យុFM១០២ ជាមួយនឹងដៃគូពាក់ព័ន្ធសំខាន់ៗនោះ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំពិធីវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក លី សេងហួរ ម្ចាស់កីឡដ្ឋាន KDR ក្នុងក្រុងសៀមរាប បានប្រកាសបង្កើតក្លឹបបាល់ទាត់ជាផ្លូវការ ដែលមានឈ្មោះថា សៀមរាបយូណាយធីត (SIEM REAP UNITED FOOTBALL CLUB) ព្រមទាំងមានការចុះហត្ថលេខាលើអនុស្សារណៈសហការគ្នាពាក់ព័ន្ឋទៅនឹងវិស័យកីឡា ជាមួយភ្នាក់ងារបាល់ទាត់ Bolabros...
ព័ត៌មានលំអិតសិក្ខាសាលា ចាប់ពីថ្ងៃទី១៨ ដល់ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងខេត្តសៀមរាប ដែលរៀបចំដោយ ក្រសួងទេសចរណ៍កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក ហៅកាត់ថា UNWTO នឹងផ្ដោតសំខាន់លើ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព ជាពិសេសការគាំទ្រដល់កម្ពុជា។ សិក្ខាសាលា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃបណ្តាញអង្គភាពអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ហៅកាត់ថា INSTO...
ព័ត៌មានលំអិតឯកឧត្តម ទូ ជាហាវ (Du Jia Hao) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តចិន ខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំប្រតិភូជាច្រើនរូប មកទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ក្នុង រយ:ពេល២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩...
ព័ត៌មានលំអិតក្រមាខ្មែរ ដែលបានរចនាម៉ូតនៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្បាញដោយដៃដោយជនជាតិខ្មែរ ត្រូវបានយកមកតាំងបង្ហាញក្នុងពិព័រណ៍មួយ ឈ្មោះថា “Woman’s Tales” នៅសណ្ឋាគារសូហ្វីថែលភូគ្រីត្រា ខេត្ដសៀមរាប នារាត្រីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩។ លោក នាក់ ណេរ៉ុន អភិបាលរង ខេត្ដសៀមរាប បានលើកឡើងថា សិប្បកម្មតម្បាញខ្មែរ មានប្រវត្តិជាយូរលង់ណាស់មកហើយ ដែលគេបានស្រាវជ្រាវដឹងថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តធ្វើការជួសជុលថែទាំផ្លូវមួយចំនួនក្នុងក្រុងសៀមរាប រួមមាន ៖គម្រោងជួសជុលផ្លូវខេត្តលេខ២៦៦C ចំណុចបំបែកផ្សារព្រះដាក់ ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីបញ្ចប់សកម្មភាពចាក់លូរួចមក ថ្ងៃនេះបានបន្តកៀរកិនបង្ហាប់ដើម្បីចាក់ក្រាលបេតុងតួផ្លូវ ។ ក្នុងនោះដែរក្រុមការងារក៏បានធ្វើការកៀរសម្រួលដីក្រហមនៅផ្លូវខេត្តលេខ២៦៤៧ ស្ថិតក្នុងឃុំកន្ទួត ស្រុកស្វាយលើ បន្តជួសជុលផ្លូវកៅស៊ូDBSTនៅផ្លូវខេត្តលេខ២៦៥B ចន្លោះគ.ម៧...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប នៅតែស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស ប៉ុន្តែយើងក៏ចង់ឃើញវិនិយោគិនខ្មែរងើបឡើងកាន់តែច្រើន នៅក្នុងបរិយាកាសប្រកួតប្រជែងមួយប្រកបដោយការស្មើភាព និងយុត្តិធម៌រវាងអ្នកនៅក្នុងស្រុក និងអ្នកមកពីក្រៅស្រុក ដូច្នេះ សូមឲ្យនិស្សិត យុវជន និងសហគ្រិន ព្រមទាំងម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងអស់ ត្រូវតែមានសមត្ថភាពខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនថែមទៀត និងត្រូវលប់បំបាត់នូវផ្នត់គំនិតមិនល្អមួយចំនួន ដូចជា៖...
ព័ត៌មានលំអិតសមត្ថកិច្ចស្រុកវ៉ារិន បានសហការជាមួយកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួនមួយរូប ពាក់ព័ន្ធនឹងអំពើរំលោភសេពសន្ថវៈលើកុមារីវ័យ ៥ឆ្នាំមួយរូប ស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យគឺជាឪពុកចុង របស់ជនរងគ្រោះ។ យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យ បានរំលោភកុមារីរូបនេះ បានសម្រេចចំនួន ២លើក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.