ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នឹងត្រូវ​ចំណាយពេល​យូរ​ជាង​ការគ្រោងទុក​

​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មួ យ​និង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា​ប្រទេស​ជប៉ុន ការជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​មានរ​យៈ​ពេល​៥​ឆ្នាំ (២០១៥-២០២០) និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​ ​ប៉ុន្តែ​ភាពជាក់ស្ដែង ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​២ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២០ អាច​នឹងត្រូវ​ពន្យា​ពេល​ដោយ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយចំនួន​។​ ​តាម​ការលើកឡើង​រប​ស់ មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ លោក អន សុភាព បាន​និយាយថា តាម​លទ្ធផល​ជាក់ស្តែង​ការជួសជុល​អនុវត្តបាន​ត្រឹមតែ​១៥%​ប៉ុណ្ណោះ ព្រោះ​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូចជា​រចនា​សម្ពន្ធ​និង​សម្ភារៈ​សំណង់ ស្ថានភាព​នៃ​ការខូចខាត​របស់​ថ្ម...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយក​បច្ច័យ​រំលែក​ទុក្ខ​ដល់ ប្រធាន​ក្រុម​អ្នកស្ម័គ្រចិត្ត​ស្រុក​អង្គរជុំ​

​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្តម គុជ លី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា និង​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​នាំយក​បច្ច័យ​រួម និង​ទេយ្យវត្ថុ​មួយចំនួន ចូលរួម​រំលែក​មរណ​ទុក្ខ​គ្រួសារ​សព​លោក យ៉ា...

ព័ត៌មានលំអិត

​អាគារ​សិក្សា​២​ខ្នង ស្មើនឹង ៦​បន្ទប់ និង​សមិទ្ធិផល​មួយចំនួន ដែលជា​អំណោយ​សប្បុរសជន​ស្វី​ស ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ

នៅ​សាលាបឋមសិក្សា អរញ្ញ​រង្សី ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់ ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​សាលាបឋមសិក្សា​អរញ្ញ​រង្សី ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានទទួល​នូវ​អាគារ​សិក្សា​២​ខ្នង ស្មើនឹង​៦​បន្ទប់ បន្ទប់ទឹក​១​ខ្នង មាន​១០​បន្ទប់ ស៊ីទែន​ចម្រោះ​ទឹកស្អាត​ចំនួន​១...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​កាលពី​ថ្ងៃទី​០៩...

ព័ត៌មានលំអិត

​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន ជូន​ដល់​យុវ​សិស្ស​នៅ​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​ចំនួន​ប្រមាណ​ជា​៣០០​នាក់​។​កន្លងមក​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន បាន​សហការ​រៀបចំ​សិក្ខាសាលា​បែបនេះ​ចំនួន ១០​ខេត្ត​រួចហើយ ក្នុង​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ដល់​យុវជន ជាពិសេស​សិស្សានុសិស្ស​នៅ​កម្រិត​មធ្យមសិក្សា​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​កំណត់​ឱ្យបាន​ច្បាស់​អំពី​ផែនការ​ក្នុងការ​សិក្សា កា​រៀបចំខ្លួន​ចូល​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​ទទួលបាន​ជោគជ័យ និង​សម្រេច​តាម​បំណងប្រាថ្នា​របស់ខ្លួន ក្នុង​បរិបទ​ដែល​សកលលោក​ទាំងមូល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ផលិតកម្ម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​។​ ​ថ្លែង​បើក​អង្គសិក្ខាសាលា ឯកឧត្តម​បណ្ឌិត...

ព័ត៌មានលំអិត

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៩ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​3 ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ពិនិត្យ ពិភាក្សា...

ព័ត៌មានលំអិត

ក្រសួងដែនដី និងរដ្ឋបាលខេត្ដសៀមរាប រៀបចំសិក្ខាសាលាស្តីពី ការផ្ទៀងផ្ទាត់ទិន្នន័យ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់ចក្ខុវិស័យ សេណារីយ៉ូ គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍

​ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ដ​សៀមរាប រៀបចំ​សិក្ខាសាលា​ស្តីពី "​ការផ្ទៀងផ្ទាត់​ទិន្នន័យ​" សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី "​ការកំណត់​ចក្ខុវិស័យ សេណា​រី​យ៉ូ គោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ " និង​ថ្ងៃនេះ និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចុងក្រោយ​ជាមួយ​អ្នកពាក់ព័ន្ធ សម្រាប់​ការកសាង​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​ ​ឯកឧត្តម បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់...

ព័ត៌មានលំអិត

ពលរដ្ឋ​លើកឡើងថា ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩ មាន​ភាពសប្បាយ​រីករាយ និង​ល្បែង​ប្រជាប្រិយ​កំសាន្ត​ច្រើន​

​នៅ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក សរុប​ចំនួន ៤​ថ្ងៃ ដែល​បូករួម​នឹង​ឯករាជ្យ​ជាតិខ្មែរ​មួយថ្ងៃ​ទៀតផង​ដែរ​។​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បាន​លើក​ឡើ​ស្រដៀង​គ្នា​ថា ការរៀបចំ​ព្រឹ​តិ្ដ​ការ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ក្រុង​សៀមរាប រយៈពេល​៣​ថ្ងៃ មាន​ភាពល្អប្រសើរ ទាំង​បរិស្ថាន...

ព័ត៌មានលំអិត

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្តសៀមរាប ចូលរួម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​២០១៩-២០២០

​ជា​រៀងរាល់ឆ្នាំ រដូវ​កាល​នៃ​ភ្ញៀវទេសចរ​ពិភពលោក​ចេញ​កំសាន្ត​ក្រៅ​ស្រុក ចាប់ពី​ខែតុលា ដល់​ខែមីនា ក្នុង​ចន្លោះ​ពេលនេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ជា​កត្តា​រួមផ្សំ ដើម្បី​ធ្វើ​ឲ្យ​ទេសចរណ៍​អន្តរជាតិ មានការ​ចាប់អារម្មណ៍​មក​ទស្សនា​ប្រទេស​កម្ពុជា​បន្ថែមទៀត​។​ ​រយៈពេល ៣​ថ្ងៃ​នៃ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ក្នុង​ខេត្តសៀមរាប តាម​ការសង្កេត ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ...

ព័ត៌មានលំអិត

ពិធី​ប្រកួតប្រណាំង​អុំទូក​មិត្តភាព នឹង​រៀបចំ​នៅ​ឆ្នាំក្រោយ​បន្ត​ក្នុង​ខេត្តសៀមរាប​

​នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានប្រកាសថា នឹង​បង្កើត​ឲ្យ​មានការ​ប្រណាំងទូក​អុំ​មិត្តភាព​បន្តទៀត​នៅ​ឆ្នាំក្រោយ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អុំ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​កងកម្លាំង​សមត្ថកិច្ច​ផងដែរ​។​ ​ពិធី​ប្រណាំងទូក​មិត្តភាព ក្នុង​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​ក្នុង​ខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 525 of 698 1 524 525 526 698

Recommended

សូម Like និង Follow ពួកយើង