ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាប សរុបចំនួន ៤ថ្ងៃ ដែលបូករួមនឹងឯករាជ្យជាតិខ្មែរមួយថ្ងៃទៀតនោះ បានធ្វើឲ្យបរិមាណសំរាមមានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែបញ្ហានេះ រដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដោយពុំមានមានបន្សល់ទុកសំរាមរាយប៉ាយ ក្នុងបរិវេណពិធីបុណ្យរយៈទាំង៤ថ្ងៃនោះឡើយ។ តាមការឲ្យដឹងពីលោក អ៊ិន សុខា ប្រធានការិយាល័យបរិស្ថាន នៃមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នឹងអញ្ជើញអុំទូកដោយផ្ទាល់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបនេះបើតាមប្រសាសន៍របស់ឯកឧត្តមក្នុងពិធីបើកការប្រណាំងទូក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នៅតាមបណ្ដាយស្ទឹង ក្រុងសៀមរាបក្នុងខេត្តសៀមរាបនៅថ្ងៃទី១០ ខែវិច្ឆិកា...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានចុះផ្សព្វផ្សាយអំពីការពារនៃមេរោគអេដស៍ការប្រឹក្សានិងធ្វើតេស្តឈាមមិនគិតថ្លៃដល់ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩ក្នុងខេត្តសៀមរាប។ ដើម្បីត្រៀមក្នុងឱកាសទិវាពិភពលោកប្រយុទ្ឋនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ និងឈរលើគោលបំណងចូលរួមជាមួយពិភពលោក ក្នុងការសម្រេចនូវទិសដៅថែទាំ ព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងចូលរួមអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ថ្នាក់ជាតិ ៣.០ ក្នុងការលុបបំបាត់ការឆ្លងថ្មីមេរោគអេដស៍នៅឆ្នាំ២០២០។ យុទ្ធនាការនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងកម្មវិធីអេដស៍ខេត្តសៀមរាប បានធ្វើសកម្មភាពអប់រំនិងផ្សព្វផ្សាយដល់សាធារណៈជនទូទៅ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំពាក់ស្នែង និងស្រុកអង្គរធំ ខេត្តសៀមរាប និងក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរបុណ្យកឋិនទានសាមគ្គីចូលទៅកាន់វត្តសប្បុវិសារាមហៅវត្តខ្នាច់ត្រាចដែលស្ថិតនៅក្នុងភូមិសណ្តាន ឃុំពាក់ស្លែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ពិធីហែរអង្គកឋិនទានសាមគ្គីនេះ មានការអញ្ជើញជាអធិបតី ពីឯកឧត្តម ផៃ សុខខេង...
ព័ត៌មានលំអិតនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីប្រណាំងទូក នៅតាមបណ្ដោយស្ទឹងក្នុងក្រុងសៀមរាប នឹងរៀបចំប្រកួតជាផ្លូវការហើយ ក្នុងនោះទូកចំនួន ៣៤គ្រឿង បានចុះឈ្មោះចូលរួមប្រកួត ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ មានរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់១២ ខែវិច្ឆិកាឆ្នាំ២០១៩ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប។ ចំនួនទូកដែលបានចូលរួមប្រកួតក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងចំនួន០១ទូក បើធៀបនឹងឆ្នាំ២០១៨...
ព័ត៌មានលំអិតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលបានរំលឹកស្មារតីសាមគ្គីប្រជាជាតិកម្ពុជាទាំងមូល ដើម្បីរក្សាស្នាព្រះហត្ថ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ពង្រឹងឆន្ទៈការពារជាតិ សាសនា ព្រះមហាក្សត្រ បន្តការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់នៃគោលនយោបាយ ឈ្នះ ឈ្នះ ( រូបមន្តនៃសន្តិភាព )...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្មវិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ បានរៀបចំយ៉ាងអធិកអធម ដោយរដ្ឋបាលខេត្តសៀមរាប នៅកើតសួនច្បារព្រះរាជដំណាក់ ក្រោមវត្តមានរបស់អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា។ ក្នុងនោះនៅតាមបណ្ដាស្រុកក្រុងទាំង១២ របស់ខេត្តសៀមរាប មានអ្នកចូលរួមប្រមាណជាង ១៣ម៉ឺននាក់ ជាប្រជាពលរដ្ឋ គ្រូបង្រៀន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមខេត្តបានសហការជាមួយក្រុមហ៊ុនAPISWA រៀបចំបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប ដោយផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ទាង...
ព័ត៌មានលំអិតថ្ងៃព្រហស្បតិ៍ ១១កើតត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានបើកកិច្ចប្រជុំ លំហាត់លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ នៃសមយុទ្ធទ្រង់ទ្រាយធំ REPEX19...
ព័ត៌មានលំអិតប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៥០០នាក់ នៅជនបទនៃឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានទទួលការព្យាបាលជំងឺដោយមិនគិតថ្លៃពីក្រុមគ្រូពេទ្យមនុស្សធម៌ នៃប្រទេសកូរ៉េ និងកម្ពុជា ដែលដឹកនាំដោយអង្គការមិត្ដកម្ពុជា ខេត្ដសៀមរាប។ ប្រធានអង្គការមិត្ដកម្ពុជា លោក សាត មាស បានអោយដឹងថា ការពិនិត្យនិងព្យាបាលរោគនេះ ធ្វើឡើងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩ នៅក្នុងសាលាអនុវិទ្យាល័យត្បែង និងមណ្ឌលសុខភាព...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.