ឯកឧត្តម សាន្ត វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រកាសដាក់ប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងសិស្សអាហារូបករណ៍និងណែនាំពីរបៀបប្រើប្រាស់ប្រព័ន្ធនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នេះថា នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយ ដើម្បីពិនិត្យតាមដានទៅលើការអនុវត្តផ្តល់អាហារូបករណ៍ជូនសិស្ស ដោយបានចាប់ផ្តើមអនុវត្តការប្រើប្រាស់ដំបូងនៅខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះចំនួនសិស្សចេះតែច្រើនឡើងៗ ហើយបែបផែននៃការគ្រប់គ្រង គឺកាន់តែមានភាពពិបាក...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំធ្វើពិធីក្រុងពាលី និង ប្រោះព្រំទូក-ង ឈ្មោះពិជ័យសេនា ខេមរាមានជ័យ បារមីអង្គរ ដើម្បីទៅចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ និង ទូក-ង ឈ្មោះ ហនុមាន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ានចិនលើកទី១២ ក្រោមប្រធានបទ តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ ដែលរៀបចំឡើងនៅខេត្តសៀមរាប ខណៈដែលអគ្គព្រះរាជអាជ្ញា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៦ដល់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ...
ព័ត៌មានលំអិតយោងតាមការអះអាង និងផ្សព្វផ្សាយរួមគ្នា រវាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលហៅកាត់ថា CATA , ក្លឹបសមាគមប្រតិបត្តិករទេសចរណ៍សៀមរាប ដែលហៅកាត់ថា STC និងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរួមគ្នាបង្ហាញអំពីវិធីសាស្ត្រ និងការអំពាវនាវ ដើម្បីបញ្ចុះតម្លៃសេវាធ្វើដំណើរតាមជើងហោះហើរ ម្ហូបអាហារ និងសេវាស្នាក់នៅ ក្នុងឱកាសប្រារព្ធពិធីថ្ងៃពិសាអុំបុកសាមគ្គីថែសន្តិភាព...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ ព្រះតេជគុណព្រះចៅអធិការវត្តលុម្ភិនីល្បើកចន្លោង (ហៅវត្តចន្លោង) ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្នុងសៀមរាប បាននាំទេយ្យទានរួមមាន៖ អង្ករ៥០គីឡូក្រាម -ទឹកសុទ្ធ២កេស -មី១កេស -ត្រីខ១យួរ -ខ្ទះ៩- ស្រាក់១១ -ទឹកដោះគោខាប់១៦កំប៉ុង -ស្ករស ៦.៥គីឡូក្រាម -ទឹកត្រី១១ដប - ថវិកា២សែនរៀល...
ព័ត៌មានលំអិតព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែមគឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប មានថេរៈដិការថា អង្គកឋិនសាមគ្គីរបស់ប្រជាពុទ្ឋបរិស័ទមកពីខេត្តស៊ីសាកេតប្រទេសថៃ , ប្រទេសបារាំង និងសហរដ្ឋអាមេរិក រួមទាំងប្រជាពុទ្ឋបរិស័ទក្នុងខេត្តផង កាលពីពេលថ្មីៗនេះ ពញរះតេជគុណ ទទួលបច្ច័យបានចំនួន៤១.៥១៤.០០០រៀល , ប្រាក់ដុល្លារចំនួន ១២.៨៥៩ដុល្លារអាមេរិក និង ប្រាក់បាតចំនួន ៥៣.៤៧០បាត ហើយបច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ...
ព័ត៌មានលំអិតកាលពីល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមសហគ្រិនមកពីតាមបណ្ដាខេត្ដក្នុងប្រទេសកម្ពុជាប្រមាណ១០០នាក់ បានជួបជុំគ្នានៅខេត្ដសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ រៀបចំធ្វើផែនការអាជីកម្មអោយគ្នាទៅវិញទៅមក ដើម្បីរកគន្លឹះការធ្វើមុខជំនួញរបស់ពួកគាត់ អោយទទួលបានភាពជោគជ័យ ដែលបានធ្វើឡើងនៅខេត្ដសៀមរាប ក្រោមការរៀបចំឡើងដោយក្រុមផែនការជំនួញស្ដង់ដារអន្ដរជាតិ ។ តាមការបញ្ជាក់របស់ លោក ស៊ុន ហ៊ុន ប្រធានក្រុមផែនការជំនួញស្ដង់ដារអន្ដរជាតិហៅកាត់ថា ISBP បានអោយដឹងថា...
ព័ត៌មានលំអិតដើម្បីងាយស្រួលក្នុងការអភិរក្សប្រាសាទ និងការបញ្ជៀសហានិភ័យផ្សេងៗដល់ប្រាង្គប្រាសាទ និងមនុស្ស កាលពីពេលថ្មីៗនេះ ក្រុមការងារចម្រុះនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះកាត់ដកហូតដើមឈើចំនួន៣ដើមដែលមានហានិភ័យខ្ពស់ចំនួន៣ដើមស្ថិតនៅបរិវេណខាងក្នុងនៃប្រាសាទព្រះខ័ន្ត ។ លោក ហៃ ហូត មន្ត្រីបច្ចេកទេសចរណ៍នៃនាយកដ្ឋានព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមឈើដែលក្រុមការងារបានកាត់ គឺជាប្រភេទដើមស្រឡៅ ហើយដើមស្រឡៅទាំងនេះមានកម្ពស់ខ្ពស់ នៅគៀកប្រាសាទ និងមានសភាពទ្រេតខ្លាំង ហើយដីមានសភាពជ្រាយ...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសារមន្ទីរPalace Museumនៃសាធារណរដ្ឋប្រជាមានិតចិន ដឹងនាំដោយលោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងារមួយចំនួនជាមួយអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរ និងការគ្រប់គ្រងសារមន្ទីរនៅក្នុងតំបន់អង្គរ...
ព័ត៌មានលំអិតកាលពីពេលកន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ចំនួន២កន្លែង ដែលបានសាងសង់រំលោភបំពានទៅលើទីទួលបុរាណពីរកន្លែង ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការ ពីសំណាក់អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង និងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការរុះរើសម្រចជាស្ថាពរ ។ បើតាមការឲ្យដឹងពី លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា សំណង់ដែលបានរុះរើខាងលើ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.