ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី មិន​ខុសពី​ដាក់ទោស​ប្រហារជីវិត ប៉ុន្តែ​អាមេរិក និង​តួ​ក​គី​ប្រហែល​ជាមាន​កិច្ចចរចា​សម្ងាត់​

​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​តួ​ក​គី គឺ​ប្រៀបបាន​ទៅនឹង​ការដាក់ទោស​ប្រហារជីវិត លើ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី អឺ​ដូ​ហ្គា​ន់ ដែល​កំពុងបើក​ប្រតិបត្តិការ​យោធា ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការបកស្រាយ​ពី​អ្នកជំនាញ​អន្តរជាតិ​មួយរូប ដែល​ត្រូវបាន​ដកស្រង់ និង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​សៀ​ល​ថ្ងៃ​ចន្ទ ទី​១៤ ខែតុលា ឆ្នាំ​២០១៩​។​ ​លោក អាប់​ឌុល​ឡា​ហ៍ បូស​ឃើ​ត (Abdullah Bozkurt)...

ព័ត៌មានលំអិត

ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

​តម្រូវការ​អំបុក​ក្នុង​ខេត្តសៀមរាប កំពុងមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ក្រោយពេល​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​យក​ថ្ងៃទី​០៩​វិច្ឆិកា ជា​ថ្ងៃ​ទិវា​ហូប​អំបុក​ទូទាំងប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​ផលិត​អំបុក នៅ​ស្រុក​ពួក ខេត្ដ​សៀមរាប រំពឹងថា​នឹង​ទទួល​តម្លៃ​កាន់តែ​ល្អប្រសើរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោក រិច គ្រី​ន អ្នក​ផលិត​អំបុក នៅ​ភូមិ​រការ ឃុំ​ល្វា​ស្រុក​ពួក បាន​និយាយថា នាពេល​បច្ចុប្បន្ននេះ ការផលិត​អំបុក​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​របស់លោក​ប្រមាណ​ជាង​២០០​គ្រួសារ...

ព័ត៌មានលំអិត

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

​ក្នុងឱកាស​ដែល​សមាគម​ចុងភៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​នៃ​ការតាំង​ពិ​ព័រ​ណ៌ ANGKORFOOD+HOTEL ឆ្នាំ​២០១៩ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ក៏បាន​រៀបចំ​នូវ​ការប្រកួតប្រជែង​ចំអិនម្ហូប​អាហារ​ផងដែរ ( Angkor Culinary Challeng 2019 ) ក្នុង​គោលបំណង​ជំរុញ​ឲ្យ​វិស័យ​ម្ហូបអាហារ​មានការ​រីកចម្រើន អភិវឌ្ឍ​កាន់តែ​ប្រសើរឡើង ដោយ​ត្រូវ​ផ្សព្វផ្សាយ​ចូលទៅក្នុង​វិស័យ​ទេសចរណ៍...

ព័ត៌មានលំអិត

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

 ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំងនៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​វិ​ចិ​ត្រា​ឥណ្ឌា​នាំចេញ បានរៀបចំ​ការតាំងពិព័រណ៍ ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​បើក​ជូន​សាធារណជន​ចូល​ទស្សនា...

ព័ត៌មានលំអិត

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

​នា​ព្រឹក​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១៩ សាលា​វេស​ហ្គេ​ត​អន្តរជាតិ ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប ចាប់ផ្ដើម​ប្រកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ជា​ផ្លូវការ ព្រមទាំង​បាន​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ជូន​ដល់​សិស្ស​ឆ្នើម​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​ណាក់​ឯកឧត្តម លោក​ជំំ​ទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ...

ព័ត៌មានលំអិត

កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​

​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ កូនឈើ​ចម្រុះ​ចំនួន​៦០០​ដើម ត្រូវបាន​រៀបចំ​ដាំ​លើ​ផ្ទៃដី​ទំហំ​១​ហិកតា នៅក្នុង​បរិវេណ​វត្ត​ពុទ្ធ​ស្ថាន​នគររាជ ធម្ម​មេត្តា ស្ថិតនៅ​ក្នុងភូមិ​កសិក​ម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ក្រោម​ព្រះអធិបតីភាព និង អធិបតីភាព​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង...

ព័ត៌មានលំអិត

ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្ដល់​ស្រូវពូជ​ចំនួន​២០​តោន ដែលជា​ពូជស្រូវ​សែន​ក្រអូប មិន​ប្រកាន់​រដូវ មាន​រយៈពេល​១១៥​ថ្ងៃ ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ជិត​៤០៦​នាក់ នៅ​ឃុំ​២​ក្នុងស្រុក​សូទ្រនិគម គឺ​ឃុំ​ដាន​រុន និង ឃុំ​ខ្ចាស់ សម្រាប់​ស្តារឡើងវិញ​នូវ​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង ក្រោម​អធិបតីភាព ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍...

ព័ត៌មានលំអិត

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១” ដោយ​ជោគជ័យ​

​នា​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តសៀមរាប បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល "​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​" ដល់​សិក្ខាកាម​ចំនួន​១៩​រូប ដែល​មកពី​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​១០​រូប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​៩​រូប​។ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ស៊ុ សំអន...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ដែលជា​ពូជស្រូវ​សែន​ក្រអូប មិន​ប្រកាន់​រដូវ មាន​រយៈពេល​១១៥​ថ្ងៃ ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ជិត​៤៩២​នាក់ នៅ​ឃុំ​២​ក្នុងស្រុក​ជីក្រែង គឺ​ឃុំ​ជីក្រែង និង ឃុំ​អន្លង់​សំណរ សម្រាប់​ស្តារឡើងវិញ​នូវ​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស...

ព័ត៌មានលំអិត

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះផ្សាយ​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក គឺជា​បុណ្យប្រពៃណី​ជាតិខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​តាំងពី​បរម​បុរាណ​យូរលង់​ណាស់​មកហើយ ដែល​ព្រះ​រាជពិធី​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វប្បធម៌ ទំនៀមទម្លាប់​និង​ប្រពៃណីជាតិ ក៏ដូចជា​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ នៅក្នុង​តំបន់​ទេសចរណ៍​អង្គរ​ខេត្ដ​សៀមរាប ដែលមាន​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប...

ព័ត៌មានលំអិត
Page 537 of 698 1 536 537 538 698

Recommended

សូម Like និង Follow ពួកយើង