ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

​ព្រឹក​មិញ​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព​, ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​, និង​ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អ​ញ្ញើញ​ចុះ​ពិនិត្យមើល​ទីតាំង​សួន​មុខ​ប្រាសាទអង្គរវត្ត ដែល​នឹងត្រូវ​រៀបចំ​ដាំ​ដើមឈើ​អនុស្សាវរីយ៍ នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធិភាព...

ព័ត៌មានលំអិត

គ្រឿងញៀនជិត​កន្លះ​គីឡូក្រាមរួម​នឹង​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅក្នុង​សង្កាត់​សាលា​កំរើក​

​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ជនសង្ស័យ ៣​នាក់ ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ល្ងាច​ថ្ងៃទី ០៤​ខែ តុលា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ​។​ ​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់ សាលា​កំរើក រួម​និង​កំលាំង​ប្រជា​ការពារ សង្កាត់​គោកចក ក្រុង​សៀមរាប ធ្វើការ​បង្ក្រាប...

ព័ត៌មានលំអិត

ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មនុស្សធម៌​ជិត​៥០​នាក់ ចាប់អារម្មណ៍​ពិធី​ឡើងផ្ទះ​បែប​អ​រូបិយ​ក្នុងស្រុក​បន្ទាយស្រី​

​ក្រុម​ភ្ញៀវ​ទេសចរណ៍​បែប​សប្បុរសធម៌​មកពី​ប្រទេស​អូស្ត្រាលី ប្រមាណ​ជិត​៥០​នាក់ ចាប់អារម្មណ៍​ពី​ប្រពៃណី​ឡើងផ្ទះ បែប​អ​រូបិយ របស់​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បន្ទាប់ពី​ពួកគេ បានប្រគល់​ផ្ទះ​ចំនួន ៥​ខ្នង ដែល​កសាង និង​ឧបត្ថម្ភ​ដោយ​ពួកគេ​ផ្ទាល់ នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩​នេះ​។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោក មាន់...

ព័ត៌មានលំអិត

លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី​

​នៅ​រសៀល​ថ្ងៃទី​៤ ខែ តុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស​ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី ជំនួស​លោក ណុប វុ​ធ្ឋី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្តសៀមរាប​។​ ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ការ​ចូលកាន់​មុខតំណែង...

ព័ត៌មានលំអិត

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​២ បង្ហាញ​ពី​ការបត់បែន​តាម​ទីផ្សារ​ទេសចរណ៍​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​២ ស្តីពី “​ការរៀបចំ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​” ក្រោម​ប្រធានបទ “​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរណ៍ តាមរយៈ​នៃ​ការបត់បែន​តាម​ទីផ្សារ​ទេសចរណ៍​” នៅ​សណ្ឋាគារ​សុខា​ល័យ ក្រុង​សៀមរាប​។​ ​នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដោយមាន​ក្រសួងទេសចរណ៍​ជា​ស្ថាប័ន​ដឹកនាំ និង​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​-​អាជ្ញាធរ​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប...

ព័ត៌មានលំអិត

លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​វ៉ារិន​ថ្មី​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ តុលា ឆ្នាំ​២០១៩​នេះ លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ថ្មី ជា​អភិបាលស្រុក​វ៉ារិន ជំនួស​លោក ភូ សំអាត អតីត​អភិបាលស្រុក​ចាស់​ដែល​ត្រូវបាន​ចូលនិវត្តន៍ នៅ​សាលាស្រុក​វ៉ារិន ខេត្តសៀមរាប​។​ ​មាន​ប្រសា​ស​ន័​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ធូ ចំ​រ៉ុង (​តារា​កំប្លែង សាន ម៉ៅ​)

​នៅ​ព្រឹក​ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ធូ ចំ​រ៉ុង ហៅ​នាយ សាន ម៉ៅ ដែល​ត្រូវបាន​ក្រុមគ្រួសារ​តម្កល់...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ជំរុញ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​កម្ទេច​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលាស្រុក​ស្វាយ​លើ អភិបាលខេត្ត​សៀមរាប ឯកឧត្ដម ទៀ សីហា ណែនាំ​ដល់ អភិបាលស្រុក​ទើបតែ​តាំង​ថ្មី សមត្ថកិច្ច​ជំនាញ និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្នុងស្រុក​ស្វាយ​លើ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​រុករាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ និង កម្ទេចចោល នូវ​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​។​ ​ឆ្លៀត​ក្នុងឱកាស ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី របស់​អភិបាលស្រុក...

ព័ត៌មានលំអិត

កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បាន​បើក​កិច្ចប្រជុំ លើ​របៀបវារៈ​ចំនួន​៣ រួមមាន ទី​១/ ពិនិត្យ តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​នៃ​ការអនុវត្ត​សេចក្តីសម្រេច​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ ទី​២/ ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​លើ​សំណួរ សំណូមពរ​ដែល​បានលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ២ ឆ្នាំ​២០១៧...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​ខេត្តសៀមរាប ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ស្រុក​ពួក​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ តំណាងរាស្ត្រ​ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ និង​លោកជំទាវ ព្រមទាំង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ចំនួន​៣០០​គ្រួសារ ស្ថិតនៅ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​ ​ក្នុងឱកាស​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​នាពេលនោះ ឯកឧត្តម...

ព័ត៌មានលំអិត
Page 543 of 698 1 542 543 544 698

Recommended

សូម Like និង Follow ពួកយើង