ការបំពេញបព្វជា ជាបព្វជិត ឬនិយាយជាសាមញ្ញដែលថា ការសាងផ្នួសជាសង្ឃ-សាមណេ គឺជាឧបនិស្ស័យរបស់បុគ្គលដែលជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បើទោះជាក្នុងថេរៈវេលាវែងឬខ្លីក៏ដោយ រមែងទទួលបានផលបុណ្យយ៉ាងធំធេង ។ សេចក្តីជ្រះថ្លានៃបុគ្គលមានឧបនិស្ស័យក្នុងការសាងផ្នួស ជាភិក្ខុសាមណេ គង់សិក្សារៀនសូត្រធម៌-វិន័យតាមទីអារាមនានាដោយក្តីអំណត់ព្យាយាម បដិបត្តិជាសាវៈនៃព្រះសម្មាសម្ពុទ្ធ គឺជាការកម្រណាស់ ដែលបុគ្គលជាទូទៅ មិនងាយអាចអនុវត្តបាននោះទេ ។ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាសង្ឃជាន់ខ្ពស់...
ព័ត៌មានលំអិតនៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកលី សំរឹទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ...
ព័ត៌មានលំអិតក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនៃកិច្ចសហការជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ អង្គការយូណេស្កូ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ ដោយក្រុមហ៊ុនឯកជននានាជាច្រើនទៀត បានរៀបចំទិវាសហគ្រិនភាពកម្ពុជាលើកទី២ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្តសៀមរាប ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រធាមក្រុមប្រឹក្សាខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យរួមគ្នាថែរក្សា សុខសន្តិភាព បានស្ថិតស្ថេរគង់វង្ស សំដៅបន្តជំរុញល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការ រីកចម្រើនថែម ទៀតនោះ។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម បាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចន្ទរាម ហៅវត្តត្រកៀត ភូមិត្រគៀក ឃុំមុខម៉ែន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នាយទាហានក្រសួងការពារជាតិ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានដឹកនាំក្រុមមន្ត្រីជំនាញ ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមបណ្តាទីតាំងផ្សារទំនើបនានាក្នុងក្រុងសៀមរាប ដើម្បីធានាដល់សុខុមាលភាពប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរ និងភ្ញៀវបំពេញធុរកិច្ចផ្សេងៗ នៅក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះ។ លោក ព្រៅ ខេមរិន្ទ បានលើកឡើងថា ការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និង ផលិតផលប្រើប្រាស់មួយចំនួន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សទទួលបាននិទ្ទេសល្អ A និង B ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងខេត្តសៀមរាប សរុប២២៨រូប។ រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សនិទ្ទេស A សរុប ៣៨នាក់...
ព័ត៌មានលំអិតប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ រួមនិងរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានបង្កើតកម្មវិធីប្រឡងប្រណាំងសួនបន្លែនៅតាមគេហដ្ឋាន ដើម្បីបណ្តុះគំនិតធ្វើកសិកម្ម ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ដល់យុវជន ចៀសវាងការចំណាកស្រុកទៅក្រៅប្រទេស និងចូលរួមបង្កើនសុវត្ថិភាពស្បៀង និងចំណីអាហារក្នុងមូលដ្ឋាន ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមការឲ្យដឹងពី លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ការប្រឡងប្រណាំងសួនបន្លែយុវជននេះ គឺជាគំនិតផ្តួចផ្តើមរបស់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃទី២ និងបិទបញ្ចប់ សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ”កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវឌ្ឍនភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និងអង្គការពាណិជ្ជកម្មពិភពលោក” ដើម្បីបង្ហាញពីការរីកចម្រើន នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ នៅក្នុងទីផ្សារពិភពលោក ដែលមានអ្នកវិនិយោគ បុគ្គលិកឯកជន មន្ត្រីរាជការ និងសិស្សនិស្សិត ក្នុងខេត្តសៀមរាបចូលរួមជិត១០០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ និង ទិសដៅអនុវត្តបន្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.