ក្រៅពី ប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អ៊ឺរ៉ុប ហៅកាត់ថា EBA កម្ពុជានឹងចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកដ៏ធំមួយ របស់ពិភពលោក ដែលនេះជាការបង្ហាញថា កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ទោះបីគ្មាន EBA បើតាមការលើកឡើងរបស់ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប...
ព័ត៌មានលំអិតម្ចាស់តៀមកាហេ្វ បង្កប់អាជីវកម្មបញ្ចាំខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិចុងស្រុក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ធ្វើការបង្ក្រាប និងរឹបអូសបានម៉ូតូប្រមាណ ៦០គ្រឿង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ ជាម្ចាស់អាជីកម្ម បានឆ្លើយថា ម៉ូតូទាំងនោះ ជារបស់អ្នកភូមិផងរបងជាមួយ យកមកបញ្ចាំ។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោក ប្រសិត សែន រុងរឿង អគ្គលេខាធិការ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន យូម៉ា មកពី ប្រទេសថៃ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋសមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប រួមជាមួយឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ប្រធាននិងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុកក្នុងទូទាំងខេត្ត...
ព័ត៌មានលំអិតក្រុមអ្នកជំនាញខាងគ្រប់គ្រងទឹកនៅអាស៊ី-អ៊ឺរ៉ុប បានបើកកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកពី៨ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅនៅក្នុងក្រុងសៀមរាបរយៈពេល០២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាគ្នាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទឆ្លងដែនតំបន់ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពចម្រុងចម្រើនរួមគ្នា គឺជាការទទួលខុសត្រូវនិងសកម្ម ភាពរួមគ្នារបស់យើងទាំងអស់គ្នា ក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម...
ព័ត៌មានលំអិតលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានមណ្ឌលប្រឡងខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្ស និស្សិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យអង្គរ ដែលមានបេក្ខជនសរុបចំនួន ៦២៨ នាក់ ក្នុងស្រីចំនួន ២៨៥នាក់ ស្មើនឹង២៦បន្ទប់ ដោយមានខេត្តចំនួន៣ចូលរួម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលហៅកាត់ជាភាសាបរទេសថា ICC-Preah Vihear បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ របស់ខ្លួនជាផ្លូវការហើយ នៅសាលសន្និសីទអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល ដែលសម្របសម្រួលដោយ...
ព័ត៌មានលំអិតមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ ខណៈបច្ចុប្បន្នប្រាសាទនេះ បានរងការបាក់បែកដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ និងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ ហើយការជួសជុលនេះ មានការចូលរួមពីវិស័យឯកជន ដោយមានការបរិច្ចាគថវិកាទាំងស្រុងពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះតេជគុណ ព្រះសទ្ធម្មប្បាកាសនីបណ្ឌិត តាត...
ព័ត៌មានលំអិតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម រាប បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជករខេត្ត សានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Hou Shejiao លេខាបក្សនៃការិយាល័យកម្មសិទ្ធិបញ្ញាខេត្ត Shaanxi...
ព័ត៌មានលំអិតឯកឧត្តមឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ លេខាធិការងនៃអាជ្ញាធរជាតិអាវុធគីមី មានប្រសាសន៍ថា សភាពការបច្ចុប្បន្ននេះ គឺមានការប្រណាំងប្រជែងសព្វាវុធ ជាពិសេសអាវុធប្រល័យលោកនៅឧបទ្វីបកូរ៉េ កូរ៉េខាងជើង បានបង្កើននូវសមត្ថភាពអាវុធ នុយ ក្លេអ៊ែរ ដោយធ្វើការសាកល្បងបានជោគជ័យនូវប្រភេទម៉ីស៊ីលរយៈចម្ងាយមធ្យម និងឆ្ងាយ ដែលអាចនាំក្បាលនុយក្លេអ៊ែរចំនូវគោល ដៅកំណត់ ដែលបញ្ហានេះអាជ្ញាធរជាតិអាវុធគីមី បានកំពុងរួមគ្នាជាមួយអង្គការហាមឃាត់អាវុធគីមី និង UNICHI,EU...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.