ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាកលវិទ្យាល័យ​មកពី​ប្រទេស​ចំនួន​៥ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីអំពី​ការអភិរក្ស និង​និរន្តរភាព​នៃ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ទាំងមូល​

​នា​ព្រឹក​ថ្ងៃ​ពីថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប មាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការអភិរក្ស​ជីវចម្រុះ និង​និរន្តរភាព​នៃ​ការប្រើប្រាស់​សេវាកម្ម​ប្រ​ព័​ន្ឋ​អេកូឡូស៊ី និង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​ក្របខ័ណ្ឌ​គម្រោង​សហភាព​អឺរ៉ុប Consea ដែលមាន​ប្រទេស​ចំនួន​៦ រួមទាំង​កម្ពុជា និង​មានការ​សម្របសម្រួល​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង​។​ ​តាម​ការលើកឡើង​រប​ស់ លោក​បណ្ឌិត ជា រដ្ឋា នាយក​សាលា​ក្រោយ​បរិញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង សន្និសីទ​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​មកពី​ប្រទេស​បារាំង បែ​ល​ហ្សិ​ក...

ព័ត៌មានលំអិត

ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ បើក​សិក្ខាសាលា​ស្ដីពីការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​វិស័យ​ប្រៃ​ណី​យ៍​

​នៅ​ព្រឹក​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​មន្ទីរ​ប្រៃសណីយ៍​ខេត្តសៀមរាប មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ស្ដីពី ការផ្សព្វផ្សាយ លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​វិស័យ​ប្រៃ​ណី​យ៍ ក្រោម​អធិបតីភាព របស់​ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្រសួង លោក​ប្រធាន និង​អនុប្រធាន​មន្ទីរ...

ព័ត៌មានលំអិត

ជប៉ុន​នឹងធ្វើ​ការហោះហើរ ត្រង់​មក​ខេត្តសៀមរាប​នៅ​ចុងឆ្នាំ​២០១៩​នេះ​

​នៅ​ចុងឆ្នាំ​២០១៩​នេះ ជើងយន្តហោះ​ជប៉ុន​នឹងធ្វើ​ការហោះហើរ​ត្រង់​មកកាន់​ខេត្តសៀមរាប ដែល​នាំ​ឲ្យ​មានការ​រំពឹងថា នឹងមាន​កំ​ណើ​រ​ភ្ញៀវ​ទេចរ​ជប៉ុន​កើនឡើង នេះ​បើតាម​ការលើកឡើង​រប​ស់ក​ញ្ញា Mizuho Kanda ប្រធាន​ផ្នែក​ទទួលបន្ទុក​ទេសចរណ៍ និង​ជា​តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ជប៉ុន កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ជំនាញ​ភាសា​ជប៉ុន​សម្រាប់​អ្នកជំនាញ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។​ ​កញ្ញា Mizuho Kanda បាន​បន្ថែមថា ជាមួយនឹង​ការរំពឹងទុក​នេះ អ្នកជំនាញ​ទេសចរណ៍​មកពី​តាម​បណ្តា​សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍...

ព័ត៌មានលំអិត

សាខា​លក់​គ្រឿងចក្រ​បម្រើ​ដល់​វិស័យ​កសិកម្មនិង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំៗ មួយ​បាន​បើកសម្ពោធ​នៅ​ស្រុក​ប្រាសាទបាគង

​ការបើក​សម្ពោធ​សាខា​លក់​គ្រឿងចក្រ​ខ្នាត​ធំៗ ដែល​បម្រើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន UMG Cambodia ស្ថិតនៅក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ វា​បានបង្ហាញ​ពី​សក្ដានុពល​របស់​ខេត្តសៀមរាប ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម បន្ថែម​ពីលើ​ពី​វិស័យ​ទេសចរណ៍​។​ ​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នោះ លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​លើកឡើងថា បច្ចុប្បន្ននេះ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ផ្ដល់​អនុសាសន៍​ល្អៗ​ដល់​យុវជន​កម្ពុជា​៣២​រូប មុន​ចូលរួម​ព្រឹត្តិការណ៍​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៦

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០១៩ ប្រតិភូ​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​៣២​រូប បានទទួល​ការអនុញ្ញាត​ចូលជួប​ស្នើសុំ​ផ្តល់​អនុសាសន៍​លើ​ចំណុច​សំខាន់ៗ​ពាក់​ព័​ន្ឋ ទៅនឹង​ដំណើរការ​អភិវឌ្ឍន៍​ពី ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​សាលា​ខេត្តសៀមរាប ដើម្បី​ប្រមូល​ជា​គំនិត​យោបល់​សម្រាប់​បង្ហាញ​ដល់​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​លើក​ទី​៤៦ នាពេល​ខាងមុខនេះ​។​ ​ក្នុង​ដំណើរការ​អភិវឌ្ឃន៍ ទីក្រុង​ប្រវត្តិសាស្ត្រ និង​សំបូរ​ទៅដោយ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​របស់​កម្ពុ​ជាមួយ​នេះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ស្ថានភាព​គ្រោះធម្មជាតិ បង្ក​ឲ្យ​ផ្អាក​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប

​កាល​ល្ងាច​វេលា​ម៉ោង​១៧ រសៀល​ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះទៅពិនិត្យ​នៅ​ទីតាំង​កើតមាន​ករណី​គ្រោះធម្មជាតិ​ភ្លៀង​មួយ​មេ​ធំ លាយ​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​រលំ​ដើមឈើ​ធំ មួយ​ដើម បង្ក​ឲ្យ​រង​បួស​មនុស្ស​ចំនួន​០២​នាក់ និង​ខូច​ខាង​ម៉ូតូ​មួយគ្រឿង នៅខាងមុខ​វត្ត​ព្រះឥន្ទ​កោសា ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​ ​អំឡុងពេល​កើតហេតុ​ដើមឈើ​ដែល​រលំ​នោះ បាន​បង្ក​ឲ្យ​ផ្អាក​ចរាចរណ៍...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់ពី​វេលា​ម៉ោង​០៣​រសៀល​ដល់​ម៉ោង​០៧​យប់ នា​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ជួញដូរ ចាត់ចែង និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ដីឡូត៍​ទុកចោល​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​០១ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៤៨​នាក់ ហើយ​បានធ្វើ​តេស្ត​ទឹកនោម...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុងភូមិ​ស្ទឹង​ថ្មី​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​មួយកន្លែង មាន​ប្រវែង​២៣៥​ម៉ែត្រ នៅក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដែល​គ្រោង​នឹង​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​បេ​ទី​ម ក្នុង​ឆ្នាំ​២០១៩​នេះ​។​ ​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​ទទួលបន្ទុក​ផ្នែក​ការដ្ឋាន នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​និយាយថា...

ព័ត៌មានលំអិត

កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

​កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ គណ​:​កម្ម​កា​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​(​គណៈកម្មការ​ទី​៥)​នៃ​ព្រឹ​ទ្ឋ​សភា ដឹកនាំ​ដោយ​លោកជំទាវ ទី បូរ៉ា​ស៊ី ប្រធាន​គណៈកម្មការ​ទី​៥ និង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ប្រតិភូ​អមដំណើរ បាន​ជួបប្រជុំ​ភា​ក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ ឯកឧត្តម អ៊ឹង ហឿន...

ព័ត៌មានលំអិត

វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

​ព្រះ​តេជគុណ​វិ​មុ​ល​សំវ ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​មាន​សង្ឃដីកា​ថា កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៩ មន្ត្រី​ក្រុមការងារ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត រួមជាមួយ​ចៅអធិការ​វត្ត​ចំនួន​៩​វត្ត ក្នុង​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​រមណីយដ្ឋាន​គំរូ​លើក​ទី​៣ , បេក្ខភាព​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​២...

ព័ត៌មានលំអិត
Page 552 of 698 1 551 552 553 698

Recommended

សូម Like និង Follow ពួកយើង