ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សម្ដេច​ពិ​ជ័​សេនា ទៀ បាញ់ ចូលរួម​ដាំ​កូនឈើ​ជិត​២​ម៉ឺន​ដើម​លើ​ខ្នងភ្នំ​គូលែន ដើម្បី​ជា​សារ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឈប់​កាប់បំផ្លាញ​ព្រៃឈើ​

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩​នេះ កូនឈើ​ចម្រុះ​ជាង ១​ម៉ឺន​៧​ពាន់​ដើម ត្រូវបាន​យកទៅ​ដាំ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ស្ថិតនៅ​ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្រោម​អធិបតីភាព សម្ដេច​ពិ​ជ័​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ និង​លោកជំទាវ ឯកឧត្តម...

ព័ត៌មានលំអិត

រដ្ឋបាល​ស្រុក​ប្រាសាទបាគង បើក​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

​នា​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ រដ្ឋបាល​ស្រុក​ប្រាសាទបាគង បើក​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​​ស្ថិតនៅក្នុង​វត្ត​ស្វាយ​ធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោកជំទាវ តឹក​រ៉េត កំ​រ៉ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប លោក សូរ​ប្លា​តុង...

ព័ត៌មានលំអិត

រដ្ឋបាល​ស្រុក​ក្រឡាញ់​តម្លើង​អំពូល​ភ្លើង នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨ ដើម្បី​ចូលរួម​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​

​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​២​ដើម ត្រូវបាន​តម្លើង ត្រង់​ផ្លូវបំបែក​រវាងផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ភូមិ​កំពង់​ថ្កូវ​២ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅពេល​យប់​។​ ​ក្នុងការ​តម្លើង បង្គោល និង​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ក៏មាន​ការចុះ​ត្រួតពិនិត្យ​ពី លោក សុខ ណា​រ៉េត អភិបាលរង​នៃ​គណៈ​អភិបាលស្រុក...

ព័ត៌មានលំអិត

ក្រុម​ជិះ​កង់​មនុស្សធម៌ ប្រមូល​ថវិកា​៩៨​លាន​រៀល ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

​ថវិកា​ចំនួន​៩៨​លាន​រៀល ដែល​បាន​ពី​ការ​ជិះ​កង់​មនុស្សធម៌ ក្នុង​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​បម្រើ​ដល់​ប្រតិបត្តិការ​មនុស្សធម៌ ពិនិត្យ ថែទាំ​សុខភាព និង​ព្យាបាល​ជំ​ងឹ ជូន​កុមារ​កម្ពុជា​នៅ​ទូទាំងប្រទេស​ដោយ​មិន​គិតថ្លៃ​។​ ​មានប្រសាសន៍​ក្នុងឱកាស​ប្រគល់ជូន​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ លោកជំទាវ ទាង អេង​ទៀ សីហា អនុប្រធាន សាខា​កាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ

​បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ប្រកបដោយ​ជោគជ័យ ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ក្នុង​ក្របខណ្ឌ​ពហុភាគី និង​ទ្វេភាគី នៅឯ​ប្រទេស​ថៃ​រួចមក នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​។ ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា AIPA មាន​សមាជិក ១០​ប្រទេស ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ បានដាក់​ពាក្យស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បាន​ច្បាប់​អនុញ្ញាត​ធ្វើការ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ហើយ​ទន្ទឹមនឹង​ទទួលបាន​ការអនុញ្ញាត មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​អនុវត្ត​និង​សាងសង់​សំណង់​គេហដ្ឋាន​របស់ខ្លួន ស្របតាម​ខ្លឹមសារ​នៃ​គោលការណ៍​លិខិតអនុញ្ញាត​ដែល​បាន​ផ្តល់ជូន ប៉ុន្តែ​ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ មិនបាន​អនុវត្ត​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​នៃ​លិខិតអនុញ្ញាត​នោះទេ ដោយ​សាងសង់​លើស​ឬ​ផ្ទុយ​ទាំងស្រុង​នៃ​ការស្នើសុំ​របស់ខ្លួន ព្រមទាំង​កិច្ចសន្យា​សាងសង់​ដែល​បាន​ព្រមព្រៀង​លើ​គំរូ​ប្លង់​ស្ថាបត្យកម្ម​រវាង​អ្នកស្នើសុំ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​ដោយ​ឃើញ​នូវ​ការរំលោភ​លើ​លក្ខខណ្ឌ​នៃ​លិខិតអនុញ្ញាត នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ...

ព័ត៌មានលំអិត

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ បើក​វេទិកាសាធារណ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មាន​រៀបចំ​វេទិកាសាធារណៈ​មួយ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ​។​...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​អ​ញើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកាសាធារណ​ស្ដីអំពី ការដោះស្រាយ​បញ្ហា​អគ្គិសនី និង​ផែន​ការបន្ត នៃ​កា​រត​បណ្ដាញ​អគ្គិសនី​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ចូលរួម​សម្រេច​គោលនយោបាយ​ជាតិ​លើ​វិស័យ​អ​គិ្គ​ស​នី កម្ពុជា​នៅ​ឆ្នាំ​២០២០ មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំង​ភូមិ​ក្នុងប្រទេស​កម្ពុជា​។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ លោក ស វ៉ាន់​ហ៊ាង ប្រធាន​ធនធានមនុស្ស និង​រដ្ឋបាល នៃ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ អូ​គូលែន និង សហការី បាន​នាំយក​អំណោយ​ជា​អង្ករ​ចំនួន ២​តោន , ទឹកបរិសុទ្ធ​អូ​គូលែន​ចំនួន​១៥០​កេស និង ថវិកា​ចំនួន​២​លាន​រៀល ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប...

ព័ត៌មានលំអិត

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី​១២ ឈ្មោះ ប៉ូ​ឌុល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សារ​ធា​រណៈ​ជន​ឲ្យ​បាន​ជ្រាបថា​៖ ព្យុះ​ទី​១២ ឈ្មោះ ប៉ូ​ឌុល (PODUL)...

ព័ត៌មានលំអិត
Page 558 of 698 1 557 558 559 698

Recommended

សូម Like និង Follow ពួកយើង