ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១០ និង​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ដឹង​អំពី​ការវិវឌ្ឍ​នៃ​រចនា​សម្ពន្ធ និង​ទំនាក់ទំនង​របស់​សំណង់​នីមួយៗ ព្រមទាំង​ការបណ្ដុះបណ្ដាល​ដល់​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា និង​ស្ថាបត្យកម្ម ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​។ ​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ យើង​បានធ្វើ​កំណាយ​នៅ​ទីតាំង​នៃ​សំណង់​មួយ​ហៅថា «​ខឿន​ព្រះពុទ្ធសាសនា​»...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត បន្ត​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​

​ប្រជាពលរដ្ឋ​ដែលមាន​ក្បាលដី​ចំនួន​២,៤៤០​ក្បាលដី​នៅក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប បាន​សម្តែង​សេចក្តី​សប្បាយរីករាយ​បំផុត​ដែល​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់​បានទទួល​ស្គាល់​ដោយ​ស្របច្បាប់​របស់​រាជរដ្ឋាភិបាល​។​ ​នៅក្នុង​ពិធី​ប្រកាស​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណ​កម្ម​សិទ្ធ ) នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នេះ លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូ​មិត្ត​អណ្តូង សង្កាត់​ក្រាម ក្រុង​សៀមរាប...

ព័ត៌មានលំអិត

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បើក​សិក្ខាសាលា​ស្តីពី​ការនាំចេញ​-​នាំចូល​វត្ថុ​សិល្បៈ និង​ពិគ្រោះ​យោបល់​នៃ​ការអនុវត្ត​ប្រកា​សលេខ ១១៩ ប្រ​.​ក ដែលមាន​ទិដ្ឋភាព​រួម ដើម្បី​ទប់ស្កាត់​ការនាំចេញ​-​នាំចូល វត្ថុ​បូរាណ​ដោយ​ខុសច្បាប់

​ប្រកា​សលេខ ១១៩ ប្រ​.​ក ស្តីពី​ការគ្រប់គ្រង​ការនាំចេញ​-​នាំចូល​វត្ថុ​សិល្បៈ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ដែលមាន​ទិដ្ឋភាព​រួម ដើម្បី​ទប់ស្កាត់​ការនាំចេញ​វត្ថុ​បូរាណ​ដោយ​ខុសច្បាប់ និង​មាន​គោលដៅ​កំណត់​នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ ការកំណត់​កម្រៃ​សេវា​រដ្ឋបាល​សមត្ថកិច្ច ក្នុងការ​ពិនិត្យ​និង​ការផ្តល់​លិខិត​អនុញ្ញាតិ ការនាំចេញ​វត្ថុ​សិល្បៈ​ទៅ​ក្រៅប្រទេស ការផ្អាក​និង​បញ្ឈប់​ជា​ផ្លូវការ​ចំពោះ​អាជីវកម្ម​លក់​វត្ថុ​សិល្បៈ​ណា មិន​អនុវត្តតាម​គោលការណ៍​ច្បាប់ បាន​ស្ថិតនៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​យ៉ាងសំខាន់​នៃ​អង្គសិក្ខាសាលា​មួយ ដើម្បី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ប្រកាស​នោះ នា​ថ្ងៃ​អនាគត ។...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អ​វ​ជ្ជ​មាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍​។​គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ប្រសិទ្ធភាព និង​បានរួម​ចំណែក​ក្នុងការ​កាត់...

ព័ត៌មានលំអិត

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

​លោក​វរៈសេនីយ៍ទោ សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​០១:០០​នាទី ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត និង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ភូមិ​តា​អុង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​ ​លោក​អធិការ បន្ត​ឲ្យ​ដឹង​ទៀតថា...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

​ដោយ​ផ្អែក​តាម​របាយការណ៍​រប​ស់អគ្គ​លេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពីពេល​ថ្មី​នេះ បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ខេត្តសៀមរាប មាន​អ្នកបើកបរ​ម៉ូតូ​ដោយ​ពាក់មួក​សុវត្ថិភាព បាន​ចំនួន​៩២%​ហើយ ដែល​នេះ​គឺជា​អត្រា​ខ្ពស់​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា ខណៈ​អ្នកជិះ​ម៉ូតូ​នៅក្នុង​ទីក្រុង​ភ្នំពេញ មានតែ​ចំនួន​៨៩%​តែប៉ុណ្ណោះ ដែលជា​អត្រា​ខ្ពស់​លំដាប់ ទី​២ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត មាន​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​មាន​ត្រឹមតែ ពី ៥០ ទៅដល់​៦០% ហើយ ខេត្ត​ដែលមាន​អត្រា​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ទាប​ជាងគេ​បំផុត​នោះ​គឺ ខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​

​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​វត្ថុ​បុរាណ​ចំនួន​៥​ប្រភេទ ពី​លោក​វីរ​សេនីយ៍​ត្រី ជុំ សុវណ្ណ នាយផ្នែក​នីតិវិធី នៃ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ដែល​វត្ថុ​បុរាណ​ទាំង​៥​នេះ ត្រូវបាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នាយកដ្ឋាន ដើម្បី​ចុះបញ្ជី​ទៅតាម​បច្ចេកទេស និង​រៀបចំ​សំណើរ​សម្រាប់​យកទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​នរោត្តម សីហនុ​អង្គរ...

ព័ត៌មានលំអិត

យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០១​និង​៥៤​នាទី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ ២០១៩​នេះ មាន​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ WU TIANWEN ភេទ​ស្រី អាយុ​៥៥​ឆ្នាំ សញ្ជាតិ ចិន ស្នាក់នៅ​សណ្ឋាគារ Amour D'angkor បន្ទប់​លេខ​២០៩ ស្ថិតនៅ​ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរានឹង​រៀបចំ​បាឋ​កមួយស្ដីអំពី «​វប្បធម៌​សំស្ក្រឹត និង​ការសិក្សា​នៅ​សម័យមុន​អង្គរ​និង​សម័យអង្គរ​»

តាម​ខ្លឹមសារ​នៃ​លិខិត​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បាឋកថា​ស្ដីអំពី «​វប្បធម៌​សំស្ក្រឹត និង​ការសិក្សា​នៅ​សម័យមុន​អង្គរ​និង​សម័យអង្គរ​» នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​សាលសន្និសីទ​អង្គរ នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដែល​បាឋកថា​នេះ ធ្វើឡើង​ដោយ​កញ្ញា​បណ្ឌិត ឆោម គ​ន្ធា អ្នកជំនាញ​ផ្នែក​សិលាចារឹក​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។​ ​កញ្ញា​បណ្ឌិត ឆោម...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កិច្ចប្រជុំ​ដើម្បី​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រ​អន្ដរជាតិ សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​អង្គរ​

​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​តាមដាន​អនុសាសន៍​ដែល​ទទួល​បានជា​ផ្លូវការ តាមរយៈ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ នៃ​គណៈកម្មាធិការ​អន្ដរជាតិ សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កន្លងមក លើ​គោលដៅ​អនុវត្តន៍​ការងារ​នៅតាម​ការដ្ឋាន ក្នុង​តំបន់​អង្គ​រទាំង​ផ្នែក​អភិរក្ស...

ព័ត៌មានលំអិត
Page 562 of 698 1 561 562 563 698

Recommended

សូម Like និង Follow ពួកយើង