ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

 សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស ចាប់ផ្ដើម​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ របស់ខ្លួន នៅ​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស​កម្ពុជា​សាខា​ខេត្តសៀមរាប និង​សាខា​ខេត្តបាត់ដំបង បានរៀបចំ​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប ដែលមាន​សិស្សានុសិស្ស​ជា​កុមារា​កុមារី ទាំងពីរ​សាខា​សរុប​ចំនួន​៧០០​នាក់ ស្របទៅតាម​កម្រិតសិក្សា​របស់​ពួកគេ ចាប់ពី​ថ្នាក់ដំបូង​រហូតដល់​ថ្នាក់ ហៃ​អ័​រ ប៊ី (B)​ដើម្បី​វាស់​ស្ទង់​ការសិក្សា​របស់​ពួកគេ​ស្របតាម​កម្រិត​នីមួយៗ និង​ក្រោយ​ប្រឡង​ជាប់​ពួកគេ​នឹង​ទទួលបាន​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​ពី​ប្រទេស​ម៉ាឡេស៊ី ។​ ​កញ្ញា ហេង រចនា នាយិការ​គ្រប់គ្រង​យូ​ស៊ី​ម៉ាស​កម្ពុជា...

ព័ត៌មានលំអិត

និស្សិត​វិទ្យាស្ថាន​ខេ​ម​អេ​ដ ជិះ​កង់​ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​សាលាបឋមសិក្សា​ព្រះ​ដាក់​

​យុវ​និស្សិត​នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ស្ស​នី​ស​ស្គូ​ល ចំនួន ២៥០​នាក់ បាន​រៀប​កម្មវិធី​ជិះ​កង់​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​ចំងាយ​៨​គីឡូម៉ែត្រ ចាប់ពី​ចំណុច​ទីធ្លា​អង្គរ​ឃ្យុ​ង​យូ​ផ្លូវ​៦០​ម៉ែត្រ ទៅកាន់​ប្រាសាទអង្គរវត្ត ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ថវិកា​បរិច្ចាគ​នៅ​សាលាបឋមសិក្សា​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី រួម​ជាមួយនឹង​ការបង្កើន​ឲ្យ​និស្សិត​យល់ដឹង​អំពី​វប្បធម៌ អរិយធម៌​ខ្មែរ ក៏ដូចជា​ចូលរួម​ក្នុង​សកម្មភាព​សង្គម​និង​កីឡា ព្រមទាំង​បង្កើន​នូវ​សាមគ្គីភាព និង​ភាពសប្បាយ​រីករាយ បន្ទាប់ពី​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្នុង​ឆមាស​កន្លងមក​នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​។​ ​គណៈ​គ្រប់គ្រង​និស្សិត​បានឱ្យដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​សាលា​បានរៀបចំ​ឱ្យមាន​កម្មវិធី​ជិះ​កង់ ដើម្បី​សុខភាព​និង​ការងារ​សង្គម ខណៈដែល...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ប្រកាស​សមាសភាពនិង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង​

​នា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សាលាស្រុក​ជីក្រែង មាន​រៀបចំ កិច្ចប្រជុំ​មួយ ស្ដីអំពី ការប្រកាស​សមាសភាព និង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦​នេះ​។​ ​មានមតិ​បើក​អង្គប្រជុំ​ឯកឧត្តម ព្រហ្ម សិទ្ធ​ត្ទ្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង...

ព័ត៌មានលំអិត

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​នាយទាហាន ពលទាហាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ ឆ្នាំ​២០១៩

​ការហ្វឹកហ្វឺន​រៀនសូត្រ​រយៈពេល​៤៥​ថ្ងៃ របស់​នាយទាហាន ពលទាហាន កងវរសេនាតូច​លេខ​១ តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ចំណុះ​យោធភូមិភាគ​ទី​៤ ប្រចាំឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ អូរ​កូនតឹង ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ត្រូវបាន​បិទ​បញ្ចប់​ហើយ ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម...

ព័ត៌មានលំអិត

ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ពីរ​នាក់ត្រូ​វដើមឈើ​បាក់​សង្កត់​លើ ខណៈ​ដើរ​ទស្សនា​ប្រាសាទបេង​មាលា​

  នៅវេលា​ម៉ោង ជិត​៤​រសៀល កាលពី​ថ្ងៃទី​០៥​ខែ​កក្ត​ដា​ម្សិលមិញ​នេះ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ ០២​នាក់ ត្រូវបាន​ដើមឈើ​បាក់​សង្កត់​លើ ខណៈ​កំពុង​ដើរ​ទស្សនា​ប្រាសាទបេង​មាលា ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ​តាម​ការ​ឲ្យ​ដឹង​ពី នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្តសៀមរាប ឈរជើង​នៅ​ប្រាសាទ​នោះ បាន​និយាយថា បុរស​ជា​ភ្ញៀវទេសចរ ទាំង​២​នាក់​នោះ ម្នាក់​បាន​រងរបួស​ជា​ទម្ងន់ ដោយ​ដើមឈើ...

ព័ត៌មានលំអិត

លំនៅដ្ឋាន​៦​ខ្នងក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ក្រឡាញ់​​ រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

​កាលពី​រសៀល​ថ្ងៃទី​០៥ ខែកក្កដា​ម្សិលមិញ​នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បង្ក​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង នៅក្នុង​ឃុំ​ចំនួន​៤ រង​ការខូចខាត​។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ លំនៅដ្ឋាន​រង​ការខូចខាត​ទាំង​៦​ខ្នង​នោះ ស្ថិ​នៅ​កំពង់​ថ្កូវ ឃុំ​ច​ន្លា​ស់​ដៃ ឃុំ​សែន​សុខ និង​ឃុំ​ក្រូច​គរ...

ព័ត៌មានលំអិត

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​សណ្ឋាន​ដី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ដើមរដូវ​វស្សា​កន្លងមក​នេះ នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ភក់​ជោកជាំ​នៅតាម​ផ្លូវ​ដើរ​របស់​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​។​ ​ទីតាំង​ដែល​បាន​បំពេញ​ដី​បំបាត់​ទឹក​ដក់​នោះ រួមមាន​នៅមុខ​ស្ពាន​បណ្តែត​ទឹក ច្រកចូល​ប្រាសាទ​អង្គរ និង​មុខ​ទីលាន​ព្រះ​គ​ន្ល​ង់​។ ក្រៅពី​ទីតាំង​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​អនុវត្តន៍​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​បន្ថែមទៀត ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ដើរ​ទស្សនា​ឱ្យ​ប្រសើ​ឡើងជា​បន្តបន្ទាប់ ជៀសវាង​ទឹក​ដក់​បង្ករ​ឱ្យមាន​ការខូចខាត​៕ ​លោក ឡុង...

ព័ត៌មានលំអិត

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍​ខ្មែរ​មាន​២​ប្រភេទ គឺ​ប្រភេទ​រឹង​និង​ផុយ ហើយ​ចំណុច​ពិសេស​របស់​កុលាលភាជន៍​ខ្មែរ គឺ​នៅត្រង់​ដី​និង​មាន​ស្រទាប់​រលោង ក្នុងនោះ​ក្បាច់លម្អ​របស់​កុលា​ល ភាជន៍​ខ្មែរ ក៏​កាន់តែ​ពិសេស​ជាង​កុលាលភាជន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ការ​គូរ​ក្បាច់​វិញ ខ្មែរ​ជំនាន់​នោះ​ប្រើតែ​ឈើ ឬ​ឫស្សី​តែប៉ុណ្ណោះ​។​ ​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ...

ព័ត៌មានលំអិត

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩

​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត មាន​រៀបចំ កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ ដើម្បី​ជួបពិភាក្សា​ជាមួយ​ស្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អំពី​កា​លើកកម្ពស់​សមភាព​យេ​ឌ័​រ សមធម៌​សង្គម និង​បរិ​យា​ប័ន្ន ដែលជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ចូលរួម​ឱ្យបាន​ពេញលេញ​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។​ ​មាន​វត្តមាន​ក្នុងឱកាស​នោះ អ្នកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប...

ព័ត៌មានលំអិត

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ដកហូត ឈើ​ខុសច្បាប់២៥២​ម៉ែត្រគូបក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

​បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប សមត្ថកិច្ច​ចម្រុះ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ ដ៏​ធំ​មួយកន្លែង​នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ចាប់ពី​ល្ងាច​ថ្ងៃទី​០២ បន្ត​មកដល់​ថ្ងៃទី​០៣ ខែកក្កដា​នេះ ជាល​ទ្ទ​ផល សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ខុសច្បាប់ ចំនួន ២៥២ ម៉ែត្រត្រីគុណ​(​ម៉ែត្រគូប​) និង​ដកហូត​យកទៅ​រក្សាទុក​។​...

ព័ត៌មានលំអិត
Page 590 of 699 1 589 590 591 699

Recommended

សូម Like និង Follow ពួកយើង