ដើម្បីបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលបានកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ដើម្បីក្តាប់នូវរាល់បញ្ហាមួយ ចំនួនរបស់បងប្អូនអាជីវករ ដោយមានអមដំណើរដោយ លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ...
ព័ត៌មានលំអិតនៅវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចក្បែរសាលាយាយអេង ស្ថិតនៅភូមិចុងស្រុក សង្កាត់សៀមរាប ខេត្តសៀមរាប បង្ករឡើងដោយឡានដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ប.ជ ៣A ០១៥៧ បានបុកស្ត្រីម្នាក់ដែលកំពុងជិះកង់ បណ្តាលអោយស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ បេ វ៉ុន...
ព័ត៌មានលំអិតបេសកជនជាច្រើនក្នុងចំណោម២ពាន់នាក់ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាបណ្ដើរៗហើយ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរ «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» និងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជា។ ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» នេះដែរ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន ដឹកនាំដោយលោក ចាង...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប បានជួបពិភាក្សាការងារ ជាមួយប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយ លោកស្រី ERDELMANN Francesca...
ព័ត៌មានលំអិតក្រុមការងារអាជ្ញាធរក្រុងសៀមរាប សហការដោយមន្ទីរបរិស្ថានខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន និងអ្នកតំណាងផ្សារសាមគ្គី នឹងចាត់វិធានការផាកពិន័យ និងបញ្ឈប់ការលក់ដូរភ្លាម ចំពោះប្រជាពលរដ្ឋ ក៏ដូចជាអាជីវករណានៅតែបន្តបោះសំរាមគ្មានសណ្ដាប់ធ្នាប់ បន្ទាប់ពីធ្វើការសំអាតទីតាំងគំនរសំរាមមួយកន្លែង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងបរិវេណដី ឯកជនមួយកន្លែង ដែលវាបានបង្កឲ្យប៉ះពាល់បរិស្ថាន សោភណ្ឌភាពក្រុង ក៏ដូចជាសុខភាពប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។ ទីតាំងគំណរសំរាម ស្ថិតនៅភូមិបន្ទាយចាស់...
ព័ត៌មានលំអិតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ យុវជនកាកបាទក្រហម កម្ពុជា វិទ្យាល័យ ហ៊ុនសែន ស្វាយធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ៣២ នាក់ បានចុះធ្វើការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដល់កុមារ នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សា ហ៊ុនសែនស្វាយធំ ក្នុងឃុំកណ្តែក...
ព័ត៌មានលំអិតអ្នកជំនាញអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ លោកសាស្ត្រាចារ្យ មួនណឺ ប៊ូឆិនណាឃី(Mounir Bouchenaki) បញ្ជាក់ថា ការសម្រេចព្រះទ័យផ្លាស់ប្ដូរទីតាំងកុដិដែលមានអាយុកាលយូរណាស់មកហើយ របស់ព្រះសង្ឃនៅវត្តលលៃ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាការលើកស្ទួយការអភិរក្សមរតកដូនតាខ្មែរ និងយល់ពីតម្លៃបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងដំណើរចុះតាមដានអនុសាសន៍ពាក់ព័ន្ធនឹងបច្ចេកទេសនៃកិច្ចការអភិរក្ស...
ព័ត៌មានលំអិតសមាគមចុងភៅកម្ពុជា បានដណ្ដើមយកពានមាសជ័យលាភីប្រចាំតំបន់អាស៊ីចំនួន១ មេដាយមាសចំនួន៣ រួមនឹងមេដាយគ្រប់កម្រិតថ្នាក់ជាច្រើនទៀត ក្នុងការប្រឡងប្រកួតប្រជែងរសជាតិម្ហូបអាស៊ី ( Best Asian Gourmet Challenge ) នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានប្រទេស និងតំបន់ចំនួន១៣ចូលរួម កាលពីពេលកន្លងមកថ្មីៗនេះ ដែលជ័យលាភីនេះ គឺជាកិត្តិយសរបស់ខេត្តសៀមរាប និងប្រជាជាតិកម្ពុជាទាំងមូល។ ការបង្ហាញនូវមោកទភាពនេះ...
ព័ត៌មានលំអិតលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកបានដឹកនាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត អាជ្ញាធរក្រុងសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះរុះរើស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលគ្មានច្បាប់អនុញ្ញាត ឬអស់សុពលភាព ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនប្រឡងប្រណាំងទីក្រុងស្អាតផងដែរ ។ លោក...
ព័ត៌មានលំអិតកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារថ្នាក់កណ្តាលចុះ ជួយ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ដឹកនាំដោយឯកឧត្តម សែស វង្សសត្ថា មេបញ្ជាការរងនិងជានាយសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងជាអនុប្រធានក្រុមការងារចុះជួយឃុំខ្នារពោធិ និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាក្រុមការងារ បានរៀបចំការជួបជុំកុមារនៅសាលាបឋមសិក្សាខ្នារពោធិ ដោយមានការចូលរួមពីកុមារាកុមារី ជាង២០០នាក់ ដើម្បីអបអរសាទរខួបលើកទី ៧០ ទិវាកុមារអន្តរជាតិ ០១ មិថុនា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.