មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ ដើម្បីត្រៀមចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលពុំមានលិខិតអនុញ្ញាត ឬអស់សុពលភាព ឬខុសគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក នាក់ ណេរ៉ុន បានជំរុញ ឱ្យ អាជ្ញា ធរក្រុង-ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់មុនអនុញ្ញាតច្បាប់ ដល់ប្រជាពលរដ្ឋ...
ព័ត៌មានលំអិតថ្លែងក្នុងសិក្ខាសាលាវាយតម្លៃចុងក្រោយរបស់ខ្លួនសម្រាប់ដំណាក់ កាលទី២ក្នុងតំបន់ឥណ្ឌូ-ភូមា នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជល ផល នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការផ្តល់ជំនួយរបស់មូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគម្រាមកំហែង សម្រាប់ទៅលើការងារអភិរក្សជីវៈចម្រុះ គឺពិតជាមានសារៈសំខាន់ ដោយបានរួមចំណែកដល់គោលនយោបាយអភិរក្សជីវចម្រុះ និងជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការកំណត់អត្តសញ្ញាណកាលានុវត្តភាពថ្មីៗ...
ព័ត៌មានលំអិតនៅវេលាល្ងាចម៉ោង៧:២០ នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីជាភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់ ដែលត្រូវចោរ២នាក់ឆក់កាបូបនោះ ទទួលបានលិខិតឆ្លងដែន និងឯកសារសំខាន់ៗមួយចំនួនទៀតវិញហើយ បន្ទាប់ពីសមត្ថកិច្ចប្រឹងប្រែងស្វែងយ៉ាងហ្មត់ចត់ នៅក្នុងព្រៃតំបន់អង្គរ។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង២នាក់ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកចក បានចុះធ្វើការរុករកនៅតាមព្រៃនៃតំបន់អង្គរ ដែលជនសង្ស័យបានបោះចោលសម្ភារៈ ដែលឆក់បានពីជនរងគ្រោះ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ច...
ព័ត៌មានលំអិតស្ត្រីជាភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់ម្នាក់ ក្នុងចំណោមពីរនាក់ ទទួលរងគ្រោះថ្នាក់ធ្លាក់ពីលើរ៉ឺម៉ក់ម៉ូតូកង់បី បណ្ដាលឲ្យ របួសជាំភ្នែកខាងស្តាំ និង រលាត់ដៃជើង ក្នុងករណីចោរឆក់កាបូប កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ មានបណ្តាគេហ៍ទំព័រមួយចំនួន ដែលបានធ្វើការសម្ភាសន៍រូបគាត់ និងផ្សព្វផ្សាយជាសាធារណៈ ដោយពុំមានការអនុញ្ញាតពីស្ត្រីរងគ្រោះរូបនោះ។ ស្ត្រីបរទេសរងគ្រោះរូបនោះ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែលអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានគ្រោះថ្នាក់របស់គាត់ជាសាធារណ ដោយពុំបានសុំរអនុញ្ញាតពីរូបគាត់។...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងការសោកស្ដាយអំពីករណីចោរឆក់ការបូប ភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់២រូប និងធានារ៉ាប់រងលើការចំណាយការព្យាបាលរបួស ស្នាក់នៅ ហូបចុក ព្រមទាំងសំបុត្រយន្តហោះធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ ២រូបពាក់ព័ន្ធនឹងការករណីឆក់កាបបូប ភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់២រូប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងការសោកស្ដាយអំពីករណីចោរឆក់ការបូប និងធានារ៉ាប់រងលើការចំណាយការព្យាបាលរបួស...
ព័ត៌មានលំអិតជនសង្ស័យ២រូប ដែលបានឆក់កាបូប ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រូវបានឃាត់ខ្លួនហើយ នៅថ្ងៃទី ២៩ ខែឧសភានេះ នៅមន្ទីរសន្តិសុខខេត្តសៀមរាប នៃពន្ធធនាគារខេត្តសៀមរាប។ ហេតុការណ៍បានឡើងនៅវេលា ៦ និង៣០នាទីព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ដោយស្ត្រីជនជាតិអ៊ីរ៉ង់ទាំង២នាក់ ធ្វើដំណើរតាមរ៉ឺម៉ក់ម៉ូតូកង់បី នៅតាមដងផ្លូវកូម៉ៃ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតអាគារសិក្សាមួយខ្នង ស្មើនឹង ៣បន្ទប់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅសាលាបឋមសិក្សា ព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួមនឹងលោកប្រធានអង្គការ មូលនិធិកសាងអនាគតល្អប្រសើរ (BBFF)។ ឯកឧត្តមបណ្ឌិត...
ព័ត៌មានលំអិតអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conserva tion of Nature) និងមូលនិធិភាពជាដៃគូ សម្រាប់ប្រព័ន្ធអេកូឡូស៊ី ដែលរងការគម្រាមកំហែង (CEPF) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលា វាយតម្លៃចុងក្រោយរបស់ខ្លួនសម្រាប់ដំណាក់កាលទី២ ក្នុងតំបន់ឥណ្ឌូ-ភូមា...
ព័ត៌មានលំអិតកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធ ទទួលព័ត៌មាន ដែលរៀបចំឡើងដោយ ក្រសួង ព័ត៌មាន បានបន្តដំណើរការធ្វើ ការពិភាក្សាគ្នា ព្រឹក ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោមវត្តមាន ប្រធានអង្គ ប្រជុំ ឯកឧត្តម...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៦ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានជនជាតិអាមេរិកម្នាក់បានស្លាប់ នៅបន្ទប់លេខ២១ នៃផ្ទះសំណាក់កាហ្វូកប៊ូទិច ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ឈ្មោះ FERGUSON THOMAS JOHN ភេទប្រុស ជនជាតិ អាមេរិក ឆ្នាំកំណើត១៩៤៥...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.