ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ លោកសាស្ត្រាចារ្យ ហ៊ីរ៉ាយ៉ាម៉ា សិងគិជិ ប្រធានគណៈកម្មការបច្ចេកទេសគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានលើកឡើងថា ប្រាសាទក្នុងរមណីយដ្ឋានអង្គរមានអាយុកាលជាងមួយពាន់ឆ្នាំ ហើយតាមរយៈកិច្ចសហការក្នុងការអភិរក្សនិងការជួសជុលកន្លងមក ប្រាង្គប្រាសាទទាំងនេះនឹងនៅតែរឹងនាំបានរាប់ពាន់ឆ្នាំទៅមុខទៀត ដូច្នេះក្នុងគម្រោងអភិរក្សជួសជុលស្ពានហាលប្រាសាទអង្គរវត្តនេះ សូមថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញខ្មែរដែលបំពេញការងារបានយ៉ាងល្អ...
ព័ត៌មានលំអិតពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ និង ការលើកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់បន្ទាប់ពីសន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើការងារទេសន្តរប្រវេសន៍ការងារនិងអំពើជួញដូរមនុស្សលើក ទី២រវាងព្រះរាជាណាកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២៤ និងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរមឺរ៉ាខល ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ គណៈប្រតិភូនៃព្រះរាជាណាចក្រថៃ និងអង្គការពាក់ព័ន្ធ ដែលដឹកនាំដោយលោកស្រី Manoothum Naovanan អ្នកសម្របសម្រួលរបស់អង្គការក្រុមអ្នកស្ម័ត្រចិត្តស៊ីវិល បានអញ្ជើញធ្វើទស្សនកិច្ចនៅសហគមន៍ក្នុងភូមិតារៀម ឃុំជីក្រែង ស្រុកជីក្រែង ដែលក្នុងសហគមន៍នេះ មានអតីតពលមួយចំនួនដែលធ្លាប់បានទទួលរងគ្រោះ ក្នុងការធ្វើចំណាកស្រុកទៅប្រទេសថៃ និងមានបងប្អូនពលករជាច្រើនទៀតកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ មានទាំងឯកសារស្របច្បាប់និងមិនមានឯកសារស្រប ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកអភិបាលស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន...
ព័ត៌មានលំអិតប្រជាពលរដ្ឋជាង៩០០គ្រួសារ រស់នៅក្នុងភូមិចំនួន៣ នៃឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប តែងតែជួបការលំបាកក្នុងរដូវប្រាំង ដោយខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋក្នុងឃុំមួយនេះ។ លោក ងិ សុគា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោគចាន់ បាននិយាយថារូបលោក ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិដទៃទៀត ត្រូវទៅដឹកទឹកពីកន្លែងឆ្ងាយៗ ហើយត្រូវប្រឹងយួរប៊ីដុងដាក់ទឹកចំណុះ៣០លីត្រពីក្នុងស្រះឡើងមកផ្នែកខាងលើមាត់ស្រះ និងដោយសារប្រឹងដងទឹកខ្លាំងពេក បានធ្វើឲ្យលោកឈឺដើមទ្រូង មិនអាចចុះទៅដងទឹកពីក្នុងស្រះបានទៀតទេ ។...
ព័ត៌មានលំអិតលោកវរៈសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឲ្យដឹងថា កាលពីវេលាម៉ោង០៣:៣០នាទី ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីខ្យល់កន្ត្រាក់មួយបានកើតឡើង ប៉ះចំភូមិចំនួន២ នៅក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ បណ្ដាលឲ្យខូចខាតលំនៅដ្ឋានពលរដ្ឋមួយចំនួន រួមទាំងដំបូលសាលារៀនផងដែរ ក្នុងនោះនៅ ភូមិពង្រ បានរបើកដំបូលផ្ទះចំនួន១៣ខ្នងផ្ទះ...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញលិខិតមួយ ជម្រាបដល់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ស្ដីពីការអនុវត្តម៉ោងបង្រៀន និង រៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្ដៅខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ...
ព័ត៌មានលំអិតក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែចូលក្រុងសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចុះធ្វើការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ដូចជាដីស ដីក្រហម ខ្សាច់ និង ថ្ម ជាដើម នៅតាមបណ្តោយផ្លូវជាតិលេខ៦...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ លោក ខាន់ណារី យូតាកាក់ ប្រធានអង្គការ NPO ឃ្យូសេ ហ្វ័ររឹម ប្រចាំខេត្តសៀមរាប បាននាំយកថវិកាមួយចំនួនដែលបានមកពីការចូលរួមរបស់សប្បុរសជនជនជាតិជប៉ុន ទៅប្រគល់ជូនគ្រួសារសពលោក ហ៊ឹម ចាន់ ជាអ្នករត់តាក់ស៊ី ដែលត្រូវបានបុរសជាជនជាតិជប៉ុនចំនួន២នាក់ ចាក់សម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយនៅសាលាខេត្តសៀមរាប ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និង ការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ក្រោមអធិបតីភាពឯកឧត្តម ហេង សុខណាង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.