ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

​លោក​ឧត្តមសេនីយ៍ត្រី ជា គឹម​សាន ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែនកា​រងារ​អន្តេា​រប្រ​វេសន៍ បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រហែល ២១​:​៥០​នាទី ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ ជនបរទេស​ម្នាក់​ឈ្មោះ VAN SCHALKWYK ISAK ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​១៩៨៧ ជនជាតិ​អាហ្វ្រិក​ខាងត្បូង...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ក្នុងក្រុងសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ ប្រមាណជា ៣៧ម៉ឺននាក់ ក្នុងនេះ ភ្ញៀវបរទេសមានចំនួនប្រមាណ ជាង ២ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះ មានការកើនឡើងជាង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានភ្ញៀវបរទេសប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ។...

ព័ត៌មានលំអិត

អភិបាល​ស្រុក​បន្ទាយស្រី​អះអាងថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ​

​លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​ថា ឆ្នាំ​នេះ​រដ្ឋបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​ក្រុម​យុវជន​បាន​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត ក្នុង​គោលបំណង ជួបជុំ​យុវជន និង​មហាជន ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ផ្តល់ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែង​យល់​បន្ថែម​អំពី ភាពរុងរឿង ល្បីល្បាញ...

ព័ត៌មានលំអិត

ឆ្លង​ចរន្ត​ខ្សែ​អគ្គិសនី​ទូរ​ទឹកកក បណ្ដាល​ឲ្យ​លំនៅដ្ឋាន​មួយ​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​

លំនៅដ្ឋាន​មួយ​ខ្នង ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​បាំង​ស័ង្កសី ត្រូវបាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង បើទោះបីជា​រថយន្ត​ពន្លត់​អគ្គីភ័យ​ខិតខំ​ជួយ​អន្តរាគមន៍​យ៉ាងណាក្តី​។​ ​អគ្គីភ័យ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​ ​លោក ស តារា មេ​ភូមិ​តាវៀន បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​អគ្គីភ័យ​ឆាបឆេះ​នេះ មាន​ចំនួន​ពីរ​គ្រួសារ​រស់នៅ...

ព័ត៌មានលំអិត

គ្រឹះស្ថាន​អង្គរ​ផ្តល់​ថវិកា​ជាង ១​លាន​ដុល្លារដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​ថវិកា​ពី​គ្រឹះស្ថាន​អង្គរ​ចំនួន ១,៥៧៥,៨០០​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ទារក​ដោយ​ឥតគិតថ្លៃ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុ​ជា​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​ ​ក្នុង​សេចក្ដីប្រកាស​ដដែល​នេះ បានបញ្ជាក់​ថា ថវិកា​ជា​មួយ​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​នេះ ត្រូវបាន​ដក​យក​ពី​កម្រៃ​ថ្លៃ​សំបុត្រ របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ហើយ​ថវិកា​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួល​បាន​កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា...

ព័ត៌មានលំអិត

ស្ករផែន​យក្សរួម​ទាំង​ទស្សនីយភាព​ជាច្រើន​ទៀត នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​

​ស្ករ​ផែន ដែល​ផលិត​ពី​ស្ករត្នោត​ធម្មជាតិ​របស់​អ្នកស្រុក​បន្ទាយស្រី ទម្ងន់​ជិត​១​តោន រួមជាមួយ​នឹង​ទស្សនីយភាព​ជាច្រើន​ទៀត នឹង​ត្រូវ​ដាក់​បង្ហាញជូន​ប្រជាពលរដ្ឋ នៅក្នុង​ព្រឹត្តិការណ៍ បន្ទាយស្រី​សង្ក្រាន្ត ដែល​ជា​ព្រឹត្តិការណ៍​ធ្វើឡើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​យ​ជាតិខ្មែរ ត្រូវ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ នៅក្នុង​បរិវេណ​វត្ត​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ ​លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត បានឱ្យដឹង នៅ​រសៀល​ថ្ងៃ​ទី​១១...

ព័ត៌មានលំអិត

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រារព្ធ​ពិធី​សូត្រមន្ត​បង្សុកូល​សម្រាប់​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤-១៦ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ នេះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រី​ចូលនិវត្តន៍​ក្នុង​ក្រប​ខណ្ឌ​របស់​មន្ទីរ បាន​រៀបចំ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក...

ព័ត៌មានលំអិត

​ករណី​រងគ្រោះ​ដល់​មនុស្ស សត្វ និងខូចខាត​លំនៅដ្ឋាន​របស់​ពលរដ្ឋដោយសារ​គ្រោះថ្នាក់​ធម្មជាតិ នៅ​ស្រុក​ពួក និង ស្រុក​អង្គរជុំ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ មាន​ភ្លៀង​ធ្លាក់​និង​មាន​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ បណ្ដាលឲ្យ​រងគ្រោះ​ដល់​មនុស្ស សត្វ និង ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​មួយចំនួន​ក្នុង​ស្រុក​ពួក និង​ស្រុក​អង្គរ​ជុំ ។​ ​នៅក្នុង​ស្រុក​ពួក មាន : ១-...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ដល់​ឧបករណ៍​គ្រប់គ្រង​សំឡេង( Mixer )ដល់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

​កាលពី​ព្រឹក ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ដល់​ឧបករណ៍​គ្រប់គ្រង​សំឡេង ( Mixer ) ដល់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅ​ទីស្តីការក្រសួង​ព័ត៌មាន ដើម្បី​លើកកម្ពស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ ។​ ​ក្នុងឱកាស​នោះ លោក លីវ សុខុន...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្ត​សៀមរាបរៀបចំ​ពិធី​សូត្រមន្តនិងរាប់បាត្រ​ព្រះសង្ឃ ដើម្បី​ចម្រើន​សិរី​សួស្ដីជ័យ​មង្គលក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

​នា​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ,...

ព័ត៌មានលំអិត
Page 624 of 699 1 623 624 625 699

Recommended

សូម Like និង Follow ពួកយើង