លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ជនជាតិ NewZealand ម្នាក់ឈ្មោះ EUANMANCER ភេទប្រុស អាយុ៥១ឆ្នាំ បានទទួលរងរបួសបែកក្បាលផ្នែកខាងក្រោយ និងស្រាំឆ្អឹងជំនី ដោយសារតែម៉ូតូម៉ាកអិមអែសអ៊ិច បើកបរដោយជនជាតិខ្មែរ...
ព័ត៌មានលំអិតថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប បានរៀបចំពិធីបូកសរុបលទ្ធផលការងារឆមាសទី១ ប្រចាំឆ្នាំ២០១៨-២០១៩ ដែលមានការនិមន្តចូលរួមដ៏ខ្ពងខ្ពស់ពី ព្រះសុមង្គលសីលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគុណខេត្ត និងព្រះសាសនសត្ថាព្រះរាជាគណថ្នាក់កិត្តិយសជាព្រះបាឡាត់វិមលប្បញ្ញា កេសវណ្ណោ តង តន និងជាព្រះចៅអធិការវត្តព្រះព្រហ្មរតន៍ក្រុង- ខេត្តសៀមរាប ពុទ្ធបរិស័ទចំណុះជើងវត្តព្រហ្មរតន៍...
ព័ត៌មានលំអិតកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍសហសវត្សរ៍លើវិស័យសុខាភិបាលមុនកាលបរិច្ឆេតកំណត់ ដែលជាពិសេសនោះ គឺគោលដៅ៤ ទី៥ និងទី៦ ជាមួយនិងការដាក់ចេញនូវគោលនយោបាយ គាំពារសុខភាពសង្គម ដើម្បីគ្របដណ្តប់ប្រជាជនគ្រប់បណ្តាក្រុមគោលដៅ ! មានប្រសាសន៍លើកឡើង នៅក្នុងឱកាសបើកកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នៅក្រុងសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បង្ហាញអំពីការវិវត្តរីកចម្រើនវិស័យសុខាភិបាលកម្ពុជា...
ព័ត៌មានលំអិតសៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចសំខាន់មួយ បន្ទាប់ពីរាជធានីភ្នំពេញ ហើយការអនុវត្តន៍ប្លង់គោលនៅខេត្តសៀមរាប ជាពិសេសនៅទីក្រុងសៀមរាប វានឹងធើ្វឲ្យទីក្រុងពាណិជ្ជកម្ម និងទេសចរណ៍មួយនេះ នឹងផ្ដល់គុណភាពបរិស្ថានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបទៅដោយសុខដុមរមនាល្អ។ នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើង នៅក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ការអភិវឌ្ឃ...
ព័ត៌មានលំអិតលោក មាន់ ផានិត មន្ត្រីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ទទួលបន្ទុកការងារនៅបារាយណ៍ខាងលិច បានឲ្យដឹងថា ក្នុងគោលបំណងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធបុរាណ និងសម្រួលការធ្វើដំណើរទូទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា ទើបនឹងជួសជុលផ្លូវដីក្រហមចំនួន២ខ្សែនៅខ្នងទំនប់អាងបារាយណ៍ខាងលិច គឺនៅផ្នែកខាងកើត និងផ្នែកខាងលិច ដែលមានប្រវែងសរុបជិត ៣ពាន់ម៉ែត្រ ខណៈកន្លងមក ផ្លូវតាមខ្នងទំនប់បានរងការខូចខាត មានជង្ហុកធំៗ នៅពេលមានភ្លៀងតែងមានទឹកហូរច្រោះ ដែលធ្វើឱ្យខ្នងទំនប់រងការខូចខាត...
ព័ត៌មានលំអិតជាការចូលចំណែកថែរក្សា និងអភិរក្សសត្វដំរីនៅកម្ពុជាអោយបានគង់វង្ស នោះ សមាគម អៃ រាវ ត្តា បានប្រារព្ធធ្វើកម្មវិធី រាត្រីសប្បុរសធម៌ ប្រមូលមូលនិធិ ដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរី នៅប្រទេសកម្ពុជា នាយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ នាសណ្ឋាគារ រ៉ាហ្វិលឡឺរ៉ូយ៉ាល់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០១៩ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាប្រធានអង្គប្រជុំ សាមញ្ញប្រចាំសប្តាហ៍ ដើមខែមេសា ជាមួយថ្នាក់ ដឹកនាំក្រសួងព័ត៏មាន ដោយក្នុងឱកាសនោះ ការងារសំខាន់ ដែលបានលើកមកពិភាក្សា គឺការ កែទម្រង់...
ព័ត៌មានលំអិតនៅដល់២សប្ដាហ៍ទៀតទេ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០១៩ នឹងប្រារព្ធឡើងក្នុងក្រុងសៀមរាប ស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបត្រូវនឹងថ្ងៃទី១៤ ដល់ ទី១៦ ខែមេសា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានប្រារព្វពិធីក្រុងពាលី ក្នុងបរិវេណសួនព្រះរាជដំណាក់ (ជាប់បរិវេណអាស្រមព្រះនាងចេក ព្រះនាងចម) ក្នុងក្រុងសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តទាំងមូល...
ព័ត៌មានលំអិតអភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា ដើម្បីទប់ទល់នឹងរលកកំដៅ នៃបាតុភូតអែលនីណូ ដែលអាចកើនសីតុណ្ហភាពពី៤០ ទៅ៤២អង្សាសេ ក្នុងអំឡុងខែមេសានិងខែឧសភានោះ ក្រុមការងារស្រុកបានកំណត់ប្រភពទឹកសំខាន់ក្នុងមូលដ្ឋានរួចរាល់ហើយ សម្រាប់ជួយដល់ប្រជាពរដ្ឋក្នុងមូលដ្ឋាន។ បើតាមការបញ្ជាក់របស់លោក លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា មានស្រះធំៗចំនួ១១៧កន្លែង ក្នុងនោះ ក្នុងឃុំចាន់សរ៦កន្លែង ឃុំដានរុន៦កន្លែង...
ព័ត៌មានលំអិតសិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១ ធ្វើឡើងដើម្បីលើកកម្ពស់គុណភាព ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងលើកកម្ពស់ការរៀនសូត្ររបស់សិស្សនៅថ្នាក់ដំបូងនៃការអប់រំបឋមសិក្សា តាមរយៈប្រើសៀវភៅអាន-សរសេរភាសាខ្មែរថ្នាក់ទី១ និងសម្ភារៈអំណានបន្ថែមផ្សេងៗជាច្រើនទៀត។ គោលដៅនៃវគ្គបំប៉ននៃអង្គសិក្ខាសាលនេះ មាន២គឺ ទី១/ ជាការជួបជុំរបស់គ្រូបង្រៀន ដើម្បីពិនិត្យឡើងវិញលើបញ្ហាប្រឈម ដែលលោកគ្រូ-អ្នកគ្រូ បានអនុវត្តមួយរយៈពេលកន្លងមកនេះ និង ពិភាក្សារកដំណោះស្រាយ ទី២ / ដើម្បីបំប៉នបន្ថែមលើខ្លឹមសារមេរៀនថ្មីសម្រាប់ឆមាសទី២ ដោយផ្តោតទៅលើការបង្រៀនសញ្ញាមូសិកទន្ត និង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.