ដោយមានការទ្រុឌទ្រោមខ្លាំងដែលអាចប្រឈមនឹងការបាក់ស្រុត ជាហេតុនាំគ្រោះហានិភ័យដល់ព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទ ព្រះវិហារវត្តអារញ្ញាសាគរ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ចៅអធិការនិងគណៈកម្មការវត្តបានព្រមព្រៀងជាឯកច្ឆ័ន្ទ រៀបចំស្នើច្បាប់និងជួសជុលឡើងវិញ ដោយរក្សានូវរចនាបទដើមទាំងស្រុង ចំណាយពេលជួសជុលអស់រយៈពេលពីរឆ្នាំ ចំណាយថវិកាអស់១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកាចំណាយទាំងអស់នេះ បានមកពីការចូលរួមបរិច្ចាកដោយទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អាជ្ញាធរខេត្តក្រុងសង្កាត់និងប្រជាពុទ្ឋបរិស័ទជិឆ្ងាយទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ក្រោយពីដំណើរការរៀបចំជួសជុលកែលម្អ រួចរាល់ជាស្ថាពរ អារាមនេះត្រូវបានកាត់ខ្សែបូរ សម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់...
ព័ត៌មានលំអិតការរំលោភបំពានផ្លូវភេទលើអនីតិជននៅតែជាក្តីព្រួយបារម្ភ ជាមួយនឹងការកើតឡើងថ្មី នូវអំពើជួញដូរទារក តាមរូបភាព នៃការពពោះជំនួស ខណៈពេលជារួមនៃអំពើជួញដូរមនុស្សនៅកម្ពុជា មានថយចុះ ! របាយការណ៍របស់លោកស្រី យូ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន គណកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសារុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់គណកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះថា...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹង ថា ឆ្នាំនេះកម្ពុជាមិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទេ ប៉ុន្តែសម្រាប់ខេត្តសៀមរាប គឺមានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលធ្វើនៅតំបន់ព្រះអង្គចេក ព្រះអង្គចម និងនៅសួនច្បាមុខព្រះរាជដំណាក់ ដោយមានកម្មវិធីកំសាន្ត ល្បែងប្រជាប្រិយ និងការបង្ហាញវប្បធម៌ដ៍សសម្បូបែបខ្មែរ ដែលធ្វើអ្នកដែលបានចូលរួម នៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះមានភាពសប្បាយរីករាយ...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អាជ្ញាធរ អង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ សិទ្ធទទួលបានការជុំនំជុំរះក្តីដោយយុត្តិធម៌ និងបញ្ហាអ្នកជាប់ឃុំលើសនីតិវិធី ស្ថានភាពនៃការអនុវត្តក្រមទាំង៤ បញ្ហាប្រឈម និងការលំបាក ព្រមទាំងសំណូមពរនានារបស់អាជ្ញាធរខេត្ត និង អង្គភាពចំណុះខេត្ត...
ព័ត៌មានលំអិតលោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានជម្រុញ ឲ្យថ្នាក់ដឹកនាំការិយាល័យ ចំណុះមន្ទីរត្រូវបន្តអនុវត្តការងាររបស់ខ្លួនតាមផែនការសកម្មភាពឲ្យទទួលបានសូចនករមួយប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ លោក អ៊ុក ធាវី បានជំរុញបែបនេះកាលពីដើមសប្តាហ៍ទី៣ នៃខែមីនា ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តការងារសម្រាប់ខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែមេសា ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធានអនុប្រធានការិយាល័យចំណុះមន្ទីរនិងមន្ត្រីក្រោមឱវាទចូលរួមផងដែរ។...
ព័ត៌មានលំអិតនៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងលោកជំទាវ បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហា នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម វង...
ព័ត៌មានលំអិតនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានរតនាគារថ្មីខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការបំផុសស្មារតីអ្នកបន្តវេន ពិសេសយុវជន ឲ្យយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ ដ៏សម្បូរបែបរបស់ដូនតា ដែលបានបន្សល់ទុកមក ជាមួយនឹងបញ្ហាប្រឈមក្នុងយុគសម័យសាកលភាវូបនីយកម្ម កំពុងកើតមានក្នុងវិស័យវប្បធម៌ជាតិ! បច្ចុប្បន្ននេះ វប្បធម៌ ប្រពៃណីខ្មែរ កំពុងជួបបញ្ហាប្រឈមចំពោះមុខ ហើយក៏កំពុងទទួលការរងគ្រោះជាងមុនផងដែរ អាស្រ័យដោយមានកង្វះខាតការចូលរួមថែរក្សា និង ទប់ស្កាត់នូវឥទ្ធិពលអាក្រក់នៃវប្បធម៌បរទេស ដែលកំពុងទាក់ទាញតាមរយៈសម្ភារៈទំនើបនិយម បានជ្រាបចូលយ៉ាងខ្លាំងក្នុងយុគសម័យសាកលភាវូបនីយកម្ម ដែលបង្កើតជាផលអវិជ្ជមាន និង...
ព័ត៌មានលំអិតនៅវេលាម៉ោង ប្រមាណ ៩ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត ចំនួន ២កន្លែង មានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមារាប។ តាមប្រភពពីសមត្ថកិច្ចខេត្តបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិចិន សរុបចំនួន ១៦៣នាក់ ក្នុងនោះស្រី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងព័ត៌មាន បានបើកសិក្ខាសាលាមួយ ស្តីពីការរៀបចំផែនការយុទ្ឋសាស្ត្រនិងថវិកាកម្មវិធី នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផែនការគណនេយ្យហិរញ្ញវត្ថក្រោមឱវាទក្រសួងព័ត៌មាន ឲ្យទទួលបានចំណេះដឹងបន្ថែមអំពីការផ្តល់សិទ្ឋអំណាច ការទទួលខុសត្រូវដល់អង្គភាពថវិកា និងការរៀបចំផែនការយុទ្ឋសាស្ត្រ របស់ក្រសួងឲ្យដំណើរការទៅប្រកបដោយគុណភាព និងប្រសិទ្ឋភាព។ ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.