នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរសុខាភិបាលខេត្តសៀមរាប នឹងធ្វើការពិនិត្យ ព្យាបាលជំងឺទូទៅ និងចែកវែនតា មិនគិតថ្លៃ នៅមណ្ឌលសុខភាព ពាក់ស្នែង ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ យុទ្ធនាការនេះ មានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ ដែលនឹងមានគ្រូពេទ្យជំនាញ...
ព័ត៌មានលំអិតនៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តម ឈិន ហាវ លេខាធិការគណៈកម្មាធិការមជ្ឍឹមបក្សនៃខេត្ត យូណាន និងជា ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្ត យូណាន ប្រទេសចិន បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព៏ត៌មាន...
ព័ត៌មានលំអិតគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានហាមឃាត់ ក្នុងការអភិវឌ្ឍឡើយ ប៉ុន្តែ អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឲ្យដឹកជញ្ជូនដី ដែលកាយចេញពីតំបន់អភិវឌ្ឍនេះ ទៅចាក់នៅតំបន់ដទៃក្រៅពីគម្រោងនេះឡើយ នេះបើតាមការឲ្យដឹង ពីនាយករដ្ឋបាលខេត្តសៀមរាប។ កាលពិថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ របស់ ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៩ ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព ក្នុងការប្រមូលទិន្នន័យពីគ្រប់ស្ថាប័នពាក់ព័ន្ធ ការពង្រឹងសកម្មភាពការងាររបស់សមាជិក...
ព័ត៌មានលំអិតដើម្បីចូលរួមកែលំអសោភណ្ឌភាពក្នុងតំបន់ផាប់ស្ទ្រីត អាជ្ញាធរក្រុងសៀមរាប បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងធើ្វការកាត់ទំលាក់ខ្សែភ្លើង ដែលអាចប៉ះពាល់ដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋជាអាជីវករ ភ្ញៀវជាតិនិងអន្តរជាតិ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ការចុះរៀបចំសណ្តាប់នៅតំបន់ Pub Street បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងអង្គភាពអគ្គិសនីខេត្ដ បានផ្តោតសំខាន់ទៅលើកបញ្ហាទូទៅទាំងការលក់ដូរ ការដាក់តាំងសម្ភារៈផ្សេងលើដីចំណីផ្លូវ ពិសេសទៅលើបញ្ហាបណ្តាញអគ្គីសនី...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម តូច សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកវិទ្យុFMទូទាំងប្រទេស បានអញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប។ក្នុងកិច្ចពិភាក្សានេះដែលលោក លីវ សុខុន មន្ទីរព័ត៌មានខេត្តសៀមរាបបានរាយការណ៍ជូន ឯកឧត្តម តូច សារ៉េត បានស្តាប់របាយការណ៍ មួយចំនួនពាក់ព័ន្ធ អំពីកម្មវិធីផ្សាយរបស់វិទ្យុFM ជាតិនគរភ្នំ ខេត្ត សៀម...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ម្សិលមិញនេះ មានស្ត្រីជនជាតិចិនម្នាក់ បានលង់ទឹកអាងស្លាប់ ក្នុងសណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត ស្ថិតនៅភូមិ កសិកម្ម សង្កាត់ ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។...
ព័ត៌មានលំអិតនារសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ លោក ជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈ កម្មាធិការសាខា និងសហការី...
ព័ត៌មានលំអិតមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅតែបន្តសកម្មដើម្បីត្រួតពិនិត្យតាមដាន និងការអប់រំណែនាំ គឺជាមូលដ្ឋានគ្រឹះពិតណាស់ចំពោះសុវត្ថិភាពលើម្ហូបអាហារនោះ ដែលមិនអាចខ្វះបានឡើយ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ប្រជាពលពលរដ្ឋមានការយល់ដឹងច្រើនជាមួយនឹងការប្រុងប្រយត្ន័ខ្ពស់ ចំពោះការថែរក្សាសុខភាពតាមរយៈនៃការជ្រើសរើសទំទិញម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់។ ចំពោះអាជីវករវិញ ក៏មានស្មារតីភ្ញាក់រលឹកខ្ពស់ផងដែរ បើប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំមុននោះ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបចំណីអាហារនេះ ស្ថិតនៅផ្សារញ៉ែភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។...
ព័ត៌មានលំអិតថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការប៉ាន់ប្រមាណបន្ទាន់ក្រោយមានគ្រោះមហន្តរាយនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តម ញឹក ប៊ុនរិទ្ធ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា កន្លងមកនេះ ប្រទេសកម្ពុជាបានជួបនូវគ្រោះមហន្តរាយផ្សេងៗជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អគារសាលារៀន ផ្ទះសម្បែង ទីសាធារណៈ ដំណាំ បាត់បង់ជីវិតមនុស្ស សត្វ ធ្វើឱ្យបរិស្ថានកង្វក់ បង្កជាជំងឺរាករូស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.