កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង លោកជំទាវ បានដឹកនាំសមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះសាកសួរសុខទុក្ខ និង ចែកអំណោយជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន២៣នាក់ និងសិស្សានុសិស្ស ចំនួន៥៩២នាក់ មកពីសាលាបឋមសិក្សាចំនួន៤ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ រួមមាន...
ព័ត៌មានលំអិតលោកវរសេនីយ៍ឯក ណុប សារៈ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ មានករណីដោយធ្វើអត្តឃាតដោយអារ-កខ្លួនឯង ស្ថិតនៅចំណុចក្នុងវត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជនរងគ្រោះ មានឈ្មោះ ពេជ្រ សុខសម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ...
ព័ត៌មានលំអិតលោក អ៊ឹម អ៊ឹង មេឃុំរំចេក ក្នុងស្រុកបន្ទាយស្រី មានប្រសាសន៍ថា ស្ថានភាពស្ត្រីនៅមូលដ្ឋាននេះកាន់តែប្រសើរឡើង ខុសកាលពីប៉ុន្មានឆ្នាំមុនដែលតែងតែកើតមានអំពើហិង្សាក្នុងគ្រួសារ ហើយការថយចុះជាបន្តបន្ទាប់នៃអំពើហិង្សានេះ គឺដោយសារអាជ្ញាធរមូលដ្ឋាន និងអង្គការនានា តែងតែចុះអប់រំផ្សព្វផ្សាយជារឿយៗពាក់ព័ន្ឋទៅនឹង ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ , ការរំលោភសេពសន្ឋវៈ និងអំពើអបាយមុខផ្សេងៗ ខណៈក្នុងឆ្នាំ២០១៨កន្លងទៅនេះ អំពើហិង្សាក្នុងគ្រួសារ កើតមានតែមួយករណីប៉ុណ្ណោះ ប៉ុន្តែ...
ព័ត៌មានលំអិតព្រះវិហារវត្តស្រះដូនរីករាយ ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ដែលបានចាប់ផ្ដើមកសាងនៅចុងឆ្នាំ២០១២ រហូតដល់ចុងឆ្នាំ២០១៨នេះ ចំណាយថវិកាអស់ចំនួន ៣២៥.០០០ ដុល្លារអាមេរិក ជាថវិកាសន្សំអស់ជាច្រើនឆ្នាំពីកម្មវិធីបុណ្យទានផ្សេងៗ និង បានមកពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ត្រូវបានប្រារព្ធពិធីកាត់ឬសសីមា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋមកថា កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ មានអគ្គីភ័យបានកើតឡើង ដែលឆេះព្រៃនៅខាងកើតព្រលានអន្តរជាតិសៀមរាប ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកចក និងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ...
ព័ត៌មានលំអិតដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឯកឧត្តម ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយស្រុកពួក បានដឹកនាំក្រុមការងារស្ត្រី ក្នុងស្រុកពួកចំនួន៥០នាក់ មកពីឃុំនិងភូមិនានាក្នុងស្រុកពួក ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅតំបន់មួយចំនួន ដូចជា វិមានឈ្នះឈ្នះ ,...
ព័ត៌មានលំអិតគំនូររូបផ្កាចំនួន២៣ផ្ទាំង ដែលជាស្នាដៃផ្ទាល់របស់កុមារឈ្មោះ ចន្នី ហ្សាវ (Jonny Zhao) អាយុ១១ឆ្នាំ មកពីប្រទេសសឹង្ហបុរី ត្រូវបានកុមារសឹង្ហបុរីរូបនេះ នាំយកមកផ្ទាល់ខ្លួនសម្រាប់ដាក់តាំងលក់ នៅមន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារអង្គរនេះ ដែលការដាក់តាំងលក់នេះ មានរយៈពេល១ខែ ចាប់ពីល្ងាចថ្ងៃទី០៧ខែមីនា ដល់ថ្ងៃទី០៧...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា វេលាម៉ោង ០១និង១៥នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុប មុខផ្សារពួក ក្បែររូបសំណាកយាយកាន់កណ្តៀវ ស្ថិតក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថា ហេតុការណ៍នេះ...
ព័ត៌មានលំអិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរនារីជាតិ ០៨មីនា នេះ កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត...
ព័ត៌មានលំអិតលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន បានទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូវិទ្យុសំឡេងវៀតណាម VOV ដឹកនាំដោយ ឯកឧត្តម VU HAI អគ្គនាយករង នៃវិទ្យុសំឡេងវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប ក្នុងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី០៨ និង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.