នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបក្រុមមន្ត្រីជំរឿន ដឹកនាំផ្ទាល់ដោយលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងសង្កាត់គោចក ក្រុងសៀមរាប ស្របពេលដែលយុទ្ធនារការជំរឿន បាននឹងកំពុងអនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា...
ព័ត៌មានលំអិតបើតាមការឲ្យដឹងពីក្រុមការងារអង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ បានឲ្យដឹងថា អង្គការនេះមានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដោយបានបង្កើតវគ្គបណ្ដុះបណ្ដាលយុវជនពីជំនាញសហគ្រិនភាព។ លើគម្រោងសាកល្បងលើកទីពីរ ស្ដីពី “យុវជនស្ម័គ្រចិត្តដើម្បីសហគ្រិនភាពសង្គម ” ដែលមាន៥ខេត្តត្រូវបានជ្រើរើស គឺ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវ ដោយក្នុងមួយខេត្តជ្រើសយក១០នាក់។ គម្រោងនេះបានចាប់ផ្ដើមហើយ នៅថ្ងៃចន្ទ ទី០៤...
ព័ត៌មានលំអិតព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំរឿនខេត្ត ចុះអនុវត្តការជំរឿនទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ "ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា" ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍន៍ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ...
ព័ត៌មានលំអិតដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសការបង្កើតសាលារៀនឲ្យនៅជិតលំនៅដ្ឋានប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅតំបន់ដាច់ស្រយាលផងនោះ ឡាយអិនក្លឹបកូរ៉េ បានផ្ដល់អគារសិក្សា១ខ្នង និងបន្ទប់ទឹកចំនួន៦បន្ទប់ ជូនដល់សាលាបឋមសិក្សាចុងស្ពាន ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ លោក លុន លីម នាយកសាលាបឋមសិក្សាចុងស្ពាន បានថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សា នៅព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០១៩នេះថា កន្លងមកនេះសាលាបឋមសិក្សានៅតំបន់ស្រយាលមួយនេះ ជួបការលំបាកយ៉ាងខ្លាំង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីជួបសំណេះសំណាលរវាងគណៈប្រតិភូ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងគណៈអភិបាលខេត្តសៀមរាប ប្រធានគណៈកម្មការទី១នៃរដ្ឋសភាកម្ពុជា ឯកឧត្តម ប៉ា សុជាតិវង្ស បានជម្រុញឲ្យអាជ្ញាធរខេត្តសៀមរាប ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីឲ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្ន ដើម្បីធានាដល់សិទ្ធិរបស់ប្រជាពលរដ្ឋ។...
ព័ត៌មានលំអិតក្រុមកីឡាបាល់ទាត់សិស្សនៃវិទ្យាល័យ ១០មករា ១៩៧៩ បានរក្សាតំណែងជើងឯកបន្ត ដោយទទួលបានជ័យជម្នះលើក្រុមកីឡាបាល់ទាត់សិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប នៅថ្ងៃបិទបញ្ចប់ការប្រកួតកីឡាចម្រុះសិស្សបឋមសិក្សា និង មធ្យមសិក្សា សម្រាប់ឆ្នាំ ២០១៨-២០១៩ ! នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តសៀមរាប ស្ថិតនៅ ឃុំកណ្ដែក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ លោក នាក់ ណេរ៉ុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលស្រុកស្រីស្នំ ត្រូវបានប្រកាសទទួលតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បំពេញបន្ថែមជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាបនាពេលកន្លងមក ។ តាមរយៈអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការ លេខ ១០៤ អនក្រ.តត...
ព័ត៌មានលំអិតលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា កាលពីវេលាម៉ោង២៣ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកជាមួយនឹងរថយន្ត នៅលើកំណាត់ផ្លូវជាតិ៦ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈមនុស្សម្នាក់ទៀតបានរងរបួសស្រាល ។ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពលបំផុតសម្រាប់ខេត្តនោះ បាននឹងកំពុងមានកំណើនទៅមុខឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាក់ស្តែងចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាបក្នុងឆ្នាំ២០១៨ មានសរុប ៥.៨៤០.៥៦២ នាក់ កើនឡើង ៥,៣៦ភាគរយ ក្នុងនោះភ្ញៀវបរទេស មានចំនួន ២.៥៩០.៨១៥ នាក់ កើនឡើង...
ព័ត៌មានលំអិតពស់ថ្លាន់០១ក្បាល មានទំងន់២៥គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋក្នុងភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប សហការជាមួយមន្ត្រីបរិស្ថាន ឧទ្យាជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលេន ស្នាក់ការក្បាលស្ពាន ប្រគល់ជូនមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ដើម្បីថែរក្សា។ អ្នកស្រី កោ ផល្លា រស់នៅភូមិជប់រំដេង ជាម្ចាស់ពស់ថ្លាន់នេះ បានឲ្យដឹងថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.