ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MM

​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និសីទ​សុខា​សៀមរាប មាន​រៀបចំ​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី 7 ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការចូលរួម​ពី​គណៈប្រតិភូ​រដ្ឋមន្ត្រី​នៃ​ប្រទេស​អាស៊ាន​ទាំង 10 ជាមួយ​ប្រទេស​ជា​ដៃគូ​ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន អូស្ត្រាលី ចិន​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ណូវែល​ហ្សេ​ឡង់​។​...

ព័ត៌មានលំអិត

យុវជន​២​នាក់ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀនរួម​ទាំង​វត្ថុតាងត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ យុវជន​ចំនួន ០២​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួមមាន : ១- ឈ្មោះ ជុំ ចាន់ថា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២ មុខរ​បរនេ​រសាទ​ត្រី មាន​ទីលំនៅ​ភូមិ​តា​រាម ឃុំ​ជីក្រែង...

ព័ត៌មានលំអិត

ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ស្ថិតនៅក្នុង​ភូមិ​អញ្ចាញសង្កាត់​នរគ​ធំកាល​ពី​ល្ងាចម្សិលមិញ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ថា មាន​ករណី​អគ្គិភ័យ​ឆេះ​ព្រៃ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​អញ្ចាញ សង្កាត់​នរគ​ធំ ក្រុង​សៀមរាប កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង រថយន្ត​ចំនួន​១​គ្រឿង និង​រថយន្ត​ពន្លត់ អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត ចំនួន ២​គ្រឿង បាន​ចេញ​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឲ្យ​រលត់​ជាស្ថា​រពរ​ទៅវិញ​ម៉ោង​៧​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ...

ព័ត៌មានលំអិត

សិស្សសាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សា​ពី​ប្រវត្តិ​សមុច្ច័យ​បុរាណនៅ​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​

​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​គាំពារ​កេរ​មរតក តាមរយៈ​កម្មវិធី​អប់រំ​បេតិកភណ្ឌ បាន​ដឹកនាំ​សិស្ស​ថ្នាក់​ទី​៥-​ទី​៦​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ជាង​៥០​នាក់ មក​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដែល​ជា​កម្មវិធី​អប់រំ​មួយបែប ក្រៅពី​ការរៀន​ទ្រឹស្ដី​ក្នុង​ថ្នារ និង​ទស្សនា​រមណីយដ្ឋាន រួម​និង​ប្រាសាទ​។​ ​ទស្សនកិច្ច​សិក្សា​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​បាន​យល់​ពី​តួនាទី​របស់​សារមន្ទីរ និង​បាន ឃើញ​បុរាណវត្ថុ​ផ្ទាល់​ភ្នែក ដែល​បានមកពី​ការស្រាវជ្រាវ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា អង្គការ​ស្ថាប័ន​អន្តរជាតិ...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​

​នា​ព្រឹក​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ដឹកនាំ​សមាជិក​គណៈកម្មាធិការ​សាខា គណៈ​កិត្តិយស មន្ត្រី​និយោជិត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជន​កាកបាទក្រហម​កម្ពុជា ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត...

ព័ត៌មានលំអិត

អគ្គស្នងការ​រង​នគរបាលជាតិបង្ហាញថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​ការចូលរួម​ការពា​រ​សន្តិសុខ​ជាតិ អភិវឌ្ឍ​សង្គម ស្រឡាញ់​និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​

​ថ្លែង​ក្នុង​ពិធី​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០១៨ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ ជម្រុញ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ត្រូវ​បង្កើន​កិច្ច​ការពារ​សន្តិភាព សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ ឲ្យបាន​ល្អ​ប្រសើរ និង ទប់ស្កាត់ បង្ការ...

ព័ត៌មានលំអិត

អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព​និង​សណ្តា​ប់ សម្រាប់​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​ខេត្ត​សៀមរាប​

​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហ៊ាង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​លោក លី សំរឹទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រួតពិនិត្យ​ផែនការ នៃ​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព​និង​សណ្តា​ប់ សម្រាប់​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ដែល​អន្តរ​កិច្ចប្រជុំ​នេះ...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបអះអាងថា សាច់​ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារគឺ​មាន​សុវត្ថិភាព​ទាំងអស់​

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​មាន​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ក្នុង​ការបរិភោគ​សាច់ជ្រូក ដោយ​អ្នកខ្លះ​មិន​ហ៊ាន​ទទួលទាន​សាច់ជ្រូក​ផងដែរ ប៉ុន្តែ​សាច់ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​យកទៅ​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេរោគ​ឆ្លង​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយមាន​សុវត្ថិភាព ។​ ​លោក ព្រំ...

ព័ត៌មានលំអិត

មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត​ស្ទឹងត្រែងផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​និង​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​

​នៅក្នុង​បរិវេណ​វត្ត​ស្រែ​ក្រសាំង ស្ថិតនៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​កាលពី​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងមក​ថ្មីៗ​នេះ មាន​រៀបចំ​កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្នាក់​ស្រុក​របស់​គម្រោង​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី​ដែល​ធន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ជូន​ដល់​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​។​ ​ការផ្សព្វផ្សាយ​នេះ​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​ដែល​មាន​ដាំំ​ណាំ​កសិកម្ម​បាន​យលដឹង​អំពីរ​បច្ចេកទេស​ថ្មីៗ​ក្នុង​ការដាំ​ណាំ​កសិកម្ម​ឲ្យទទួល​បាន​ទិន្នផល​ខ្ពស់ និង​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​កសិកម្ម ព្រមទាំង​បាន​អាច​យល់ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​រៀបចំ​ដី​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម​តាម​ប្រភេទ​ដាំ​ណាំ​នី​មួយៗ ព្រមទាំង​ធន់​និង​អាកាសធាតុ​។​ ​លោក លាង...

ព័ត៌មានលំអិត

និស្សិត​សកល​វិទ្យាល័យ​ហេង​សំរិន​ត្បូងឃ្មុំជាង​២០០​នាក់ទទួល​ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា​អំពីសហគមន៍​អាស៊ី និង​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​តែ​មួយ​

​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០១៩ នៅ​សាកលវិទ្យល័យ ហេង​សំរិន ត្បូងឃ្មុំ បាន​ធ្វើ​ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា​អំពី សហគមន៍​អាស៊ី និង​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​តែ​មួយ នៃ​គម្រោង One Asia Foundation ដល់​និស្សិត​ជាង​២០០​នាក់ ក្រោម​អធិបតីភាព លោក ពិន វណ្ណា​រ៉ូ សកលវិទ្យាធិការ សាកលវិទ្យាល័យ​ហេង​សំរិន...

ព័ត៌មានលំអិត
Page 643 of 699 1 642 643 644 699

Recommended

សូម Like និង Follow ពួកយើង