ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ទីរពេទ្យ​កុមារ​អង្គរនឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​តាំង​ពិ​ព័​រណ៌​គំនូររបស់​កុមារាច​ន​នី ចៅ ជនជាតិ​សិង្ហ​បុរី នៅ​ដើមខែ​មីនា​នេះ​

​តាម​សេចក្ដី​ជូន​ជំណឹង​របស់​មន្ទីរពេទ្យកុមា​រ​អង្គរ បានឲ្យដឹងថា មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​ទទួល​ស្វាគមន៍​វត្តមាន​វិចិត្រករ​ខាង​គំនូរ និង ធ្វើជា​ម្ចាស់ផ្ទះ​នៃ​តាំង​ពិ​ព័​រណ៌​គំនូរ របស់​កុមារា ច​ន​នី ចៅ អាយុ​១១​ឆ្នាំ ជា​ជនជាតិ​សិង្ហ​បុរី នៅ​មជ្ឈមណ្ឌល​ទស្សនកិច្ចរ​ប់ស​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្រោម​ប្រធានបទ « ពរជ័យ » ដើម្បី​ប្រមូល​ថវិកា​ជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា ហើយ​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថាកំណាត់​ផ្លូវ​ពី​ស្វាយ​ធំទៅដល់​រង្វង់​មូល​កូនដំរីក្នុង​ឃុំ​ព្រះ​ដាក់នឹង​ជួសជុល​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​

ផ្លូវ​មួយ​ខ្សែ​ចាប់ពី​ចំណុច​កែង​រង្វង់​មូល​កូនដំរី​កំណាត់​ផ្លូវ​ស្វាយ​ធំ​រហូត​ដល់​ផ្លូវ​កែង​ភូមិ​ព្រះ​ដាក​ទៅ​ស្រុក​បន្ទាយស្រី​ប្រវែង​ជាង ១៤​គីឡូម៉ែត្រ និង​ទទឹង ៧​ម៉ែត្រ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​ការជួសជុល ។ ផ្លូវ​មួយ​ខ្សែ​នេះ​ដើមឡើយ គឺជា​ប្រភេទ​ផ្លូវដី ហើយ​បន្តបន្ទាប​មក​បាន​កែប្រែ​ជា​ផ្លូវ​គ្រួស​ក្រហម​តាមរយៈ​គម្រោង ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​កូរ៉េ ហៅ​កាត់​ថា KOICA​។ នៅ​ឆ្នាំ​២០០៩ ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ KOICA ដដែល បាន​អភិវឌ្ឍន៍​ពី​ផ្លូវ​គ្រួស​ក្រហម​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ DBST​វិញ...

ព័ត៌មានលំអិត

អាជ្ញាធរ​ក្រុង​សៀមរាបសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគងរួម​គ្នា​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ ពី​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន រហូត​ដល់​រង្វង់​មូល​ព្រៃ​គុយ​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុម​ការងារ​ថែរក្សា​បរិស្ថាន​អនាម័យ នៃ​រដ្ឋបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក ពៅ សា​រ៉ាវុធ អភិបាល​ស្តីទី​ក្រុង​សៀមរាប សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង បាន​ធ្វើ​ទិវា​បរិស្ថាន​ប្រចាំ​ខែ​កុម្ភៈ ដើម្បី​អបអរសាទរ​ខេត្ត​សៀមរាប​យើង បាន​ទទួល​ជ័យលាភី​ទីក្រុង​ដែល​បាន​រៀបចំ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ល្អ​ជាង​គេ​ប្រចាំឆ្នាំ ២០១៨-២០១៩ នៃ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ និង ជ័យលាភី​បង្គន់​សាធារណៈ​កម្ពុជា​លើក​ទី​១...

ព័ត៌មានលំអិត

អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

​អគារ​បណ្ណាល័យ និង​អគារ​រោង​ជាង ស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ស្ថិតក្នុង​ឃុំ​ពួក ស្រុក​ពួក ជា​អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​ស្វីស តាមរយៈ​លោក អង់​រីកូ សាលា ដែល​ចំណាយ​អស់​ថវិកា​ចំនួន ៥០.៥០០​ដុល្លារ​អាមេរិក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភ​: ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប...

ព័ត៌មានលំអិត

ពាក្យ​«​សុវណ្ណ​ភូមិ​»ត្រូវបាន​អ្នក​បុរាណវិទ្យា​ខ្មែរអះអាងថាមាន​ប្រទេស​ជាច្រើនប្រើប្រាស់និង​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ប​ឋ​កថា​មួយ​ដើម្បី​ចូលរួម​ពិចារណា និង​ពិភាក្សា​អំពី​រឿង​ទាក់ទង​នឹង​ពាក្យ សុវណ្ណ​ភូមិ ដែល​លេចឡើង​នៅ​គ្រប់កន្លែង​នៃ​អាស៊ីអាគ្នេយ៍ តួ​យ៉ាង​ករណី​នៅ​ស្រុកថៃ អំពី​ទស្សនៈ​អ្នក​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​នានា និង​ករណី​សិលាចារឹក​នៅ​រក​ឃើញ​ថ្មី​វត្ត​គិរី​ស្តេច​គង់ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដោយ​លោក​បណ្ឌិត វង់ សុធា​រ៉ា​។​ ​ប​ឋ​កថា​នេះ​រៀបចំ​ក្នុងឱកាស​និស្សិត​នៃ​មហាវិទ្យាល័យ​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មក​បំពេញ​ដំណើរ​សិក្សា​នៅ​តំបន់​សៀមរាប​អង្គរ ក្នុង​រយៈពេល​ពីរ​សប្តាហ៍...

ព័ត៌មានលំអិត

ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានប្រកាសថា រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី​លេខ​១ ខណៈ​ខេត្តសៀមរាប ទទួលបាន​ជ័យលាភី​លេខ​២ និង ខេត្ត​កែប ទទួលបាន​ជ័យលាភី​លេខ​៣ សម្រាប់​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាង​គេ​ប្រចាំឆ្នាំ - Best Countdown City of the...

ព័ត៌មានលំអិត

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ​ឌី​ប៊ី​អេស​ធី​(DBST) ដំណាក់កាល​ទី​៣ ប្រវែង​៦៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គុំ ក្រុង សៀមរាប ត្រូវបាន​ស្ថាបនា​បន្ត​ហើយ បន្ទាប់ពី​ទទួល​ថវិកា​ពី​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ក្នុង​ក្រុង និង​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅក្នុង​៣​សង្កាត់​ក្នុង​ក្រុង​សៀមរាប​។​ ​លោក លឹម ឡាវុ​ធ អនុប្រធាន​ការិយាល័យ​សាធារណការ...

ព័ត៌មានលំអិត

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​» ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោក ហួត តារា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​សប្តាហ៍​បារាំង បាន​ថ្លែងថា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​» ជា​លើក​ទី​២ នៅ​ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នេះ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោកជំទាវ ទា​ង អេង ទៀ​សីហាអនុប្រធានគណៈកម្មាធិកា​រ​សាខា និង សហការី នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​សាកសួរ​សុខទុក្ខ ជន​ត្រូវ​ចោទ ជនជាប់ចោទ និង​ពិរុទ្ធជន ជា​ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប ក្នុង​គោលបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​មាតា...

ព័ត៌មានលំអិត

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

​ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហែម ថេង អគ្គនាយករង នៃ​អគ្គនាយក​កដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ចំពោះ​ជនអន្តោប្រវេសន៍​អាច​ប្រឈម​ការឃាត់ខ្លួន​បណ្ដេញចេញ​ពី​កម្ពុជា ប្រសិនបើ​មិន​មក​ដាក់​ពាក្យសុំ​ប្រកាស និង​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នោះទេ ហើយ​ក្នុង​អំឡុងពេល​៣​ខែ​ទៀត គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ គឺ​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា...

ព័ត៌មានលំអិត
Page 644 of 699 1 643 644 645 699

Recommended

សូម Like និង Follow ពួកយើង