ថ្លែងក្នុងអង្គសិក្ខាសាលាស្តីពី ការជំរុញទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី នាព្រឹកថ្ងៃទី២៧ ខែកុម្ហៈ ឆ្នាំ២០១៩នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមាន ប្រសាសន៍ថា រយៈកាលកន្លងមក រដ្ឋបាលក្រុងសៀមរាបបានបង្កើតគណៈកម្មការទីក្រុងគ្មានផ្សែងបារី ហើយបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើន ស្តីពីការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់សង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ,...
ព័ត៌មានលំអិតរដ្ឋមន្ត្រីក្រសួងវប្បធម៌អំពាវនាវឱ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋ រួមគ្នា ថែរក្សាការពារអង្គរឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរមណីយដ្ឋានអង្គរបានកំពុងឈរលំដាប់កំពូលលើពិភពលោកទាំងគោលដៅទេសចរណ៍កិច្ចការអភិរក្សនិងស្រាវជ្រាវ។ ថ្លែងនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩ ក្នុងពិធីប្រកាសឯកឧត្តម ហង្ស ពៅ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួសឯកឧត្តមស៊ុ ម៉ាប់ ដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...
ព័ត៌មានលំអិតលោកស្រី SOM TIDAJAKRANG ប្រធានវិទ្យុជាតិខេត្តសុរិន្ទ និង ជាប្រធានក្រុមការងារវិទ្យុជាតិខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡងដ៍ បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការផ្សាយរួមគ្នារវាងវិទ្យុជាតិខេត្តសុរិន្ទ នៃប្រទេសថៃ និង វិទ្យុFMជាតិប្រាសាទតាមាន់ ខេត្តឧត្ដរមានជ័យ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ ដូច្នេះនៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ លោកស្រីនឹងរៀបចំឲ្យដំណើរការផ្សាយផ្ទាល់ជាមួយគ្នារវាងវិទ្យុជាតិខេត្តសុរិន្ទ នៃប្រទេសថៃ និងវិទ្យុFMជាតិនគរភ្នំខេត្តសៀមរាប នៃប្រទេសកម្ពុជា...
ព័ត៌មានលំអិតដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៩ គណៈប្រតិភូ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខា និងលោកជំទាវជាសហការី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមវត្តមានដ៏ខ្ពស់ខ្ពង់របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិមួយចំនួនទៀត។ ថ្នាក់ដឹកនាំដែលត្រូវបានប្រកាសចូលកាន់តំណែងរួមមាន ឯកឧត្តម ហង់ ពៅ ត្រូវបានតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួសឯកឧត្តម ស៊ុ...
ព័ត៌មានលំអិតក្នុងឱកាសអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ កុមារពិការ ភ្នែក កុមារ គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ បាននាំយកនូវ មូលនិធិ ហោ ណាំហុង...
ព័ត៌មានលំអិតនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៩ ស្របពេលដែលវត្តប្រាសាទគោកចកស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប រៀបចំឆ្លងពិធីទេសនាព្រះមហាវេសន្តជាតក ឯកឧត្តម អ្នកឧកញ៉ា សៀង ណា តំណាងរាស្ត្រមណ្ឌលសៀមរាប ក៍បានអញ្ជើញចូលរួម អនុមោទនាចាប់មគ្គផល ដោយបានឧបត្ថម្ភបច្ច័យសម្រាប់រៀបពិធីទេសនានេះ ទៅដល់ព្រះចៅអធិការវត្ត ចំនួន៣០០ដុល្លារ។ ឆ្លៀតឱកាសនោះ ឯកឧត្តម សៀងណាំ បានអញ្ជើញទៅពិនិត្យសំណង់ នៃសាលាធម្មសភា នៃវត្តប្រាសាទគោកចកនេះ...
ព័ត៌មានលំអិតក្នុងរយៈពេល២០ឆ្នាំមកនេះ លោក អង់រីកូ សាលា (ENRICO SALA) ជាជនជាតិស្វីស បានរៃអង្គាសថវិកាពីសប្បុរសជននៅប្រទេសស្វីស មកជួយដល់ប្រជាពលរដ្ឋប្រទេសកម្ពុជា តាមរយៈឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ ដោយផ្តោតសំខាន់ទៅលើ វិស័យអប់រំ សុខាភិបាល ទឹកស្អាត ជាដើម។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារសិក្សា១ខ្នង...
ព័ត៌មានលំអិតមន្ត្រីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាព ចំពោះការស្វែងរកទីតាំងចាក់សំរាមថ្មី តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ កយកា (KOICA) ដែលបានសិក្សាគម្រោងរួចរាល់ហើយ ចំណែកជាមួយធនាគារពិភពលោក គឺខេត្តកំពុងចាត់មន្ត្រីចុះសិក្សាយ៉ាងយូររយៈពេល ៦ខែ។ បើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលខេត្តសៀមរាប ការសិក្សាក្រោយនេះ នឹងស្វែងរកទីតាំងចាក់សំរាម ដែលកាត់បន្ថយផលប៉ះពាល់ជាអតិបរមា និងការប្រើប្រាស់បច្ចេកទេសក្នុងការកែច្នៃសំរាម...
ព័ត៌មានលំអិតគណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកស្ដីទី នៃអាជ្ញាធរជាតិអប្សរាបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៧-២៣ កុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីចូលរួមប្រជុំពិភាក្សាបច្ចេកទេស គម្រោងជួសជុលស្ពានហាលអង្គរវត្ត សិក្សាស្វែងយល់តំបន់បុរាណដ្ឋានជប៉ុន និងចូលរួមសិក្ខាសាលាអន្ដរជាតិ ស្តីពីការអភិរក្ស និងជួសជុលស្ពានហាលអង្គរវត្ត។ ក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២០ ខែកុម្ភៈ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.