ការងារស្ម័គ្រចិត្ត បង្ហាញពីការចេះជួយយកអាសារគ្នា និងលើកកម្ពស់គុណតម្លៃរបស់មនុស្ស ដើម្បីធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមការងារស្ម័គ្រចិត្តឲ្យបានកាន់តែច្រើន យុវជនគឺជាចលករដ៏សំខាន់ក្នុងកិច្ចកានេះ។ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០០នាក់ ដែលមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប និងវិទ្យាល័យ...
ព័ត៌មានលំអិតគេបានដឹងជាទូទៅប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដឹងថា នៅលើភ្នំគូលែនជាកន្លែងស្តុកប្រភពទឹកដ៏សំខាន់មួយ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងខេត្តសៀមរាបទាំងមូល។ រាល់ពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកម្ដងៗ ទេសចរតែងសម្រុកទៅលេងតំបន់ភ្នំ និងមុជទឹក ដែលជាផ្នែកនៃប្រភពទឹកហូរចេញពីប្រភពទឹកជប់ កាត់តាមលិង្គមួយពាន់ និងធ្លាក់ដល់ទឹកជ្រោះ៧ជាន់។ ជារៀងរាល់ថ្ងៃ វិស័យទេសចរណ៍បានបង្កើតជាមុខរបរដល់ប្រជាជនច្រើនក៏ពិតមែន តែក្នុងនោះវាក៏បង្កជាបញ្ហាបរិស្ថានផងដែរ តាមរយៈការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ អាជ្ញាធរជំរុញឱ្យពលរដ្ឋសហការចូលរួមក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សានិរន្តភាពវិស័យទេសចរណ៍ ក៏ដូចជារក្សាប្រភពទឹកដ៏មានសារសំខាន់របស់ខេត្តសៀមរាប។ ពិធីសម្អាតបរិស្ថានមួយត្រូវបានធ្វើឡើងនៅភ្នំគូលែន នាថ្ងៃទី២៥ ធ្នូ...
ព័ត៌មានលំអិតតាមរយៈរបាយការណ៍ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីគ្រោះថ្នាក់ចរាចរណ៍ ៩ខែ ក្នុងឆ្នាំ២០១៨ មាន៧១ករណី គឺមានចំនួនថយចុះ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ដែលមានចំនួន១០០ករណី។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន លោក វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ព័ត៌មានលំអិតយោងតាមរបាយការណ៍សេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា គម្លាតយេនឌ័រសាកលរបស់ប្រទេសកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខរៀងទី៩៣ ក្នុងចំណោមប្រទេស១៤៩ គឺមានភាពល្អប្រសើរ ខណៈឆ្នាំ២០១៧ ប្រទេសកម្ពុជាឈរនៅលេខរៀងទី៩៩ ក្នុងចំណោមប្រទេស១៤៤។ ការកើនឡើងចំណាត់ថ្នាក់ល្អនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ចាត់ទុកថា ជាសមិទ្ធិផលដែលកើតឡើងពីនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ឃឹម ចំរើន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការភោជនីយដ្ឋាន Cambo Beach នៅក្នុងក្រុងសៀមរាប នារាត្រីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៨ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍គាំទ្រនិងជំរុញបន្ថែមដោយបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកឯកជន ដែលកំពុងប្រកបអាជីវកម្ម និង មានការរីកដុះដាលជាបន្តបន្ទាប់ក្នុងខេត្តសៀមរាប ជាពិសេសជូនដល់ម្ចាស់ភោជនីយដ្ឋាន Cambo Beach ឱ្យពង្រឹងគុណភាពសេវាកម្ម បន្តចូលរួម ដល់កិច្ចការពារបរិស្ថាន...
ព័ត៌មានលំអិតថ្ងៃរះ មិនមានអ្វីជាការចំឡែកទេសម្រាប់ប្រជាជនកម្ពុជាទេ ដោយសារប្រទេសកម្ពុជាមានស្ថានភាពអំណោយផលលើអាកាសធាតុ ប៉ុន្តែបច្ចុប្បន្នមនុស្សវ័យជំទង់ និងកណ្ដាលមួយចំនួន ក្នុងខេត្តសៀមរាប បានចាប់អារម្មណ៍ការទៅមើលថ្ងៃរះ ជាពិសេសពួកគេបានជ្រើសរើសកន្លែងមើលប្លែកៗ ដែលជាចំណីអារម្មណ៍មួយបែប ទៅតាមវ័យ និងការចូលរចិត្តរបស់ពួកគេ។ ដោយសារទឹកចិត្តស្រឡាញ់ទេសភាពធម្មជាតិ និងការថតរូប លោក ឃីម វិទូ បានបង្ហោះរូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដើម្បីបង្ហាញនិងផ្សព្វផ្សាយនូវទីកន្លែង ដែលលោកធ្លាប់បានទៅដល់។...
ព័ត៌មានលំអិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រុញឲ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បន្តការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងគុណភាព បំរើសេវាសុខភាពសាធារណៈ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ! មានប្រសាសន៍ ក្នុងឱកាសបើកសិក្ខាសាលាស្តីពីសមិទ្ឋផល៥ឆ្នាំ ( ២០១៤-២០១៨ ) របស់ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សាស្ត្រាចារ្យ...
ព័ត៌មានលំអិតប្រសិនបើសិស្សថ្នាក់ទី១ ពុំអាចមានចំណេះដឹងមូលដ្ឋាន ផ្នែកអាន និងសរសេរល្អទេនោះ ការសិក្សារបស់ពួកគេនឹងចុះខ្សោយ និងមិនងាយយល់មេរៀននៅពេលពួកគេឡើងទៅថ្នាក់បន្ទាប់ឡើយ។ ក្នុងអង្គសិក្ខាសាលាបំប៉នលើកទី២ ស្តីពីការអនុវត្តសាកល្បង កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងរយៈពេល៣ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបណ្ដុះបណ្ដាលដល់ លោកគ្រូ អ្នកគ្រូ ថ្នាក់ទី១ មកពីស្រុកពួក ស្រុកស្រីស្នំ ក្រឡាញ់ និង...
ព័ត៌មានលំអិតនិស្សិតសាកលវិទ្យាល័យនៃសាធារណៈរដ្ឋកូរ៉េ ធ្វើទស្សនៈកិច្ចសិក្សានៅសាលាបឋមសិក្សាគោកត្នោត ក្នុងក្រុងសៀមរាប ដើម្បីចែករំលែកការលើកកម្ពស់វិស័យអប់រំ និងអំពើមនុស្សធម៌។ លោកគ្រូសាស្រាចារ្យ ផាក ជូន ហ៊ូន (Park Joon Hoon) នាយកសាកលវិទ្យាល័យជាតិកូរ៉េ (Korea National University of Transportation) នៃសាធារណះរដ្ឋកូរ៉េ បានមានប្រសាសន៍ថា...
ព័ត៌មានលំអិតចាប់ផ្ដើមដំណើរការពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ពឹងផ្អែកទាំងស្រុងលើជំនួយសប្បុរសជន ជាពិសេសជំនួយពីក្រៅប្រទេស ដែលមន្ទីរពេទ្យកុមារមួយនេះត្រូវ ចំណាយថវិកាប្រមាណ៦លាន៥សែនដុល្លារសហរដ្ឋអាមេរិចក្នុងមួយឆ្នាំ ដើម្បីព្យាបាលកុមារកម្ពុជាទូទាំងប្រទេសកម្ពុជា។ ចំពោះថវិកានេះ នៅមិនទាន់ឆ្លើយតបទៅនឹងប្រតិបត្តិការ ដ៏ធំធេងក្នុងការជួយសង្គ្រោះកុមារកម្ពុជា ដែលកំពុងប្រឈមនឹងជំងឹកាចសាហាវយ៉ាងច្រើននោះឡើយ។ ទន្ទឹមនឹងនោះ វិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគៀងគរថវិកាសប្បុរសជនក្នុងស្រុកតាមរូបភាពផ្សេង សម្រាប់ជួយគាំទ្រដល់សកម្មភាពថែរក្សាសុខុមាលភាពកុមារកម្ពុជា។ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.