សន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព បានផ្តល់វិភាគទានដ៏មានតម្លៃចំពោះវិស័យវប្បធម៌ក្នុងតំបន់និងពិភពលោក ក្នុងតំណាក់កាលសមាហរណកម្មតំបន់អាស៊ាននិងអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ ! មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំដំណើរការ សន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព...
ព័ត៌មានលំអិតនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិសៀមរាប , អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរ កម្ពុជាទទួលបានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ចំនួន១០លាននាក់ ក្នុងឆ្នាំ២០១៨ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន ៥លាន ១សែននាក់ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបាន...
ព័ត៌មានលំអិតលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្សារភ្ជាប់សុវត្ថិភាពចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើងខណៈពេលដែលមធ្យោបាយយានយន្តមានការកើនឡើង គ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើររាល់ថ្ងៃ ព្រោះថា គ្រាន់តែរយៈពេល១០ខែក្នុងឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៦៨ករណី ដែលមានជនរងគ្រោះសរុប១៦៥នាក់ ក្នុងនោះស្លាប់ចំនួន៧១នាក់ , របួសធ្ងន់ចំនួន៤៣នាក់ និង រងរបួសស្រាលចំនួន៥១នាក់ ដែលបញ្ហានេះ គឺជាក្តីកង្វល់របស់យើងទាំងអស់គ្នា ។...
ព័ត៌មានលំអិតលោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុងខណៈពេលដែលលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារពួក ទីប្រជុំជនស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងប្រតិបត្តិការនោះ ភ្នាក់ងារសាខាកាំកុងត្រូលខេត្ត ពុំបានរកឃើញសារធាតុគីមីហាមឃាត់ ដែលគេសង្ស័យថាមានហានីភ័យខ្ពស់ នៅក្នុងប្រភេទទំនិញម្ហូបអាហារស្រស់មួយចំនួន ដូចជា សណ្តែកបណ្តុះ ស្ពៃជ្រក់ សសៃគុយទាវ...
ព័ត៌មានលំអិតនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨អង្គការអ្នកត្រួសត្រាយកម្ពុជាសហការជាមួយរដ្ឋបាលខេត្តនិងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តសៀមរាប តាមរយៈគម្រោងថវិការបស់អង្គការវើលហ្វីស(WorldFish)សហការគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍ហៅកាត់ថាយូសេដ (USAID) ដើម្បីអនុវត្តគម្រោង«បង្កើនធនធានជលផលតាមវាលស្រែ»បានរៀបចំសិក្ខាសាលាឆ្លុះបញ្ជាំងស្ដីពី«ការអនុវត្តន៍ផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ រយៈពេលពីរថ្ងៃពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នៅសណ្ឋាគាររ៉ូយ៉ាល់អេមផាយខេត្តសៀមរាបក្រោមវត្តមានមន្ត្រីនៃនាយកដ្ឋានជលផល និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងសិក្ខាកាមជា អភិបាលស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំមេភូមិ ព្រមទាំងគណៈកម្មការសហគមន៍ស្រះជម្រកត្រីទាំង៤៤ដែលកំពុង អនុវត្តន៍ផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែជាច្រើនផងដែរ។ លោក អ៊ុង ច័ន្ទរតនា នាយកអង្គការអ្នកត្រួសត្រាយកម្ពុជា បានមានប្រសាសន៍ថា គម្រោង«បង្កើនធនធានជលផលតាមវាលស្រែ» មានរយៈពេល ៥ឆ្នាំ...
ព័ត៌មានលំអិតលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ៗទៅលើបញ្ហាសន្តិសុខសង្គម និង សេវារដ្ឋបាលសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បី ឆ្លើយតបទៅនឹងទំនុកចិត្តរបស់ គណៈអភិបាលខេត្ត ដែលបានផ្តល់នូវជំនឿទុកចិត្តចំពោះលោកអភិបាលរងស្រុកតែងតាំងថ្មីនេះ។ លោកអភិបាលរងខេត្តបានថ្លែងយ៉ាងនេះ ក្នុងពិធីប្រកាសតែងតាំងលោក សាង គឹមសេង ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៦...
ព័ត៌មានលំអិតជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។ ជាក់ស្តែងដោយមើលឃើញពីសក្តានុពលសិល្បៈបុរាណក្នុងការទាក់ទាញទេសចរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជន អាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយប្រទេសញូវហ្សេឡែនតាមរយៈគម្រោង (ACHA) បង្កើតសហគមន៍កុដិសូរឡើងនៅឆ្នាំ២០១០ នៅភូមិរហាលនិងស្រះស្រង់ខាងជើង ដើម្បីលើកតម្លៃសិល្បៈខ្មែរផងនិងបង្កើនជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរផង ព្រោះអ្នកស្រុកនៅភូមិនេះមានចំណេះជំនាញខាងសិល្បៈសិប្បកម្មយ៉ាងចំណានពីដូនតារហូតមកដល់បច្ចុប្បន្ន។ លោក...
ព័ត៌មានលំអិតថ្លែងបើកអង្គសិក្ខាសាលា កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨នៅខេត្តសៀមរាប ឯកឧត្តម ឈួ អ៊ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ ក្រសួងសុខាភិបាលចាត់ទុក ការងារសុខភាពមាតា និងទារកជាការងារអាទិភាព ស្របទៅតាមគោលនយោបាយជាតិក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា និងកុមារ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ឋផល ដោយកាត់បន្ថយអត្រាស្លាប់របស់មាតាឱ្យថយចុះជិត៣ដង ពី៤៣៧...
ព័ត៌មានលំអិតកាលពីថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងដែលមានការសហការ ដោយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ សូហ្វីយ៉ា។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយសំរាម...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការវត្តស្វាយរមៀតមានគម្រោងបង្កើតសហគមន៍ទេសចរណ៍វត្តអារាមមួយ ដើម្បីទាញយកចំណូលពីវិស័យទេសចរណ៍ឱ្យមកដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ព្រះតេជគុណ នឿម វុទ្ឋី ព្រះគ្រូចៅអធិការ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត បានមានសង្ឃដីកាឱ្យដឹងថា កន្លងមកនេះក្រសួងទេសចរណ៍សហការជាមួយក្រសួងធម្មការ និងសាសនាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធគ្រោងរៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់ សក្តានុពលទេសចរណ៍ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។ ព្រះតេជគុណ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.