ក្នុងឱកាសជួបកិច្ចពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការចាប់អារម្មណ៍ និង បានផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងផ្លូវវាងក្រុង ចាប់ពីចំណុច ភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក...
ព័ត៌មានលំអិតយោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ ២០១៨នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៨៥.៥៧៩.៥២៣ ដុល្លារអាមេរិក កើនឡើងជាង១៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានមកទស្សនាខេត្តសៀមរាប និងបានចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.៩០១.៥៦៩នាក់ កើនឡើងជាង ៨ភាគរយ។ ក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនសរុបចំនួន...
ព័ត៌មានលំអិតឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមក មន្ត្រីរាជការក្នុងអង្គភាពទាំង៦របស់រដ្ឋបាលខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនបានល្អប្រសើរហើយ ប៉ុន្តែកន្លងមក យើងក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ គឺដោយសារនៅតាមបណ្តាមន្ទីរ អង្គភាព យឺតយ៉ាវ ក្នុងការបំពេញឯកសាររដ្ឋបាល លិខិតសំណើរនានា ដោយទុកឱ្យឯកសារ ឬលិខិតស្នាមមួយចំនួននោះឱ្យកកស្ទះ មិនបានបំពេញឱ្យបានរហ័សទៅតាមការកំណត់ ដែលបណ្តាលធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋខ្លះៗ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានប្រគល់ប័ណ្ណសរសើរ និងប្រគល់រង្វាន់ម៉ូតូម្នាក់១គ្រឿង ដែលនឹងធ្វើស្លាក់លេខជូនផងដែរ រួមជាមួយប្រេងសាំង ៥០លីត្រ ថវិកា១០ម៉ឺនរៀល ជូនសិស្សចំនួន៣១នាក់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A...
ព័ត៌មានលំអិតកាលពីវេលាម៉ោង១១និង៤០នាទី នាថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៨ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តសៀមរាប សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គរធំ ចុះបង្ក្រាបបទរក្សាទុកជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នៅចំនុចភូមិត្រពាំងស្វាយ និងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ក្នុងនោះមាន : ០១. ឈ្មោះ កុយ រឿម ភេទប្រុស...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តសៀមរាប សហការជាមួយសង្គមស៊ីវិល រៀបចំកិច្ចប្រជុំតុមូល ស្តីពីការការពារសុវត្ថិភាពកុមារ ពីការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ជម្រុញឲ្យអ្នកចូលរួមទាំងអស់ តាមដាន រាយការណ៍ និង បង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ខណៈពេលដែលការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាការព្រួយបារម្ភកាន់តែខ្លាំង ក្នុងចំណោមអ្នកពាក់ព័ន្ធនានា ដែលកំពុងធ្វើការផ្នែកការពារសិទ្ធិកុមារ ។...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ នៅក្នុងតំបន់់ផាប់ស្ទ្រីត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត និង អាជ្ញាធរក្រុងសៀមរាប ។ លោក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកជំទាវ បានដឹកនាំមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត ចូលរួមកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តស្វាយ ស្ថិតនៅក្នុងក្រុងសៀមរាប និង ជាថ្ងៃបញ្ចប់នៃការចូលរួមកាន់បិណ្ឌផងដែរ សម្រាប់កម្មវិធីកាន់បិណ្ឌរបស់រដ្ឋបាលខេត្ត បន្ទាប់ពីបានចូលរួមក្នុងការកាន់បិណ្ឌចំនួន៦វត្តកន្លងមក រួមមាន វត្តរាជបូព៌ ,...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនិងកម្លាំងនគរបាលអធិការដ្ឋានស្រុកប្រាសាទបាគង ចុះបង្ក្រាបបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នៅចំនុចលើដងផ្លូវជាតិលេខ៦ ភូមិដកពោធិ៏ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅចំនុចលើដងផ្លូវភូមិថ្នល់ ឃុំអំពិល ស្រុកប្រាសាទបាគង ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ដែលមានឈ្មេាះ៖ ០១. ឈ្មោះ តន់ រឹទ្ធិស័ក្ត ភេទប្រុស...
ព័ត៌មានលំអិតថ្លែងក្នុងពិធីយុទ្ធការជិះកង់ដើម្បីសៀមរាបគ្មានផ្សែងបារី កាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីដែលរៀបចំនាពេលនេះ គឺជាការចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ និងរាល់លិខិតបទដ្ឋានគតិយុទ្ធនានាដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិទាំងអស់ ដើម្បីចូលរួមអនុវត្តន៍នូវបរិស្ថានក្រុងសៀមរាបគ្មានផ្សែងបារីទាំងអស់គ្នា ។ ឯកឧត្តម ហោ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.