ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនដល់គ្រួសារស្រ្ដីកូនតូចក្រីក្រចំនួន ៨គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយអំណោយក្នុង១គ្រួសារៗ ទទួលបាន ឃីត១កញ្ចប់ អង្ករ៣០គីឡូក្រាម សម្ភារៈទារក១កញ្ចប់...

ព័ត៌មានលំអិត

រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់

កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានរៀបចំកម្មវិធីផ្សព្វផ្សាយទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ១៣តុលា ២០២៤ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤ ថ្នាក់ខេត្ដ ក្រុងស្រុក និងសង្កាត់ ដឹកនាំដោយ លោក អុឹង គឹមលាង អភិបាលរងខេត្ដ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំនួន០៣ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណ វត្តប្រាសាទសែនជ័យ(ហៅវត្តភ្នំព្រះទេវៈ) ក្រោមវត្តមានលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងលោក...

ព័ត៌មានលំអិត

ទូក”ង”ប្រមាណជាង៣០នឹងចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្រុងសៀមរាប

តាមរយៈក្រុមការងារបច្ចេកទេស រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្តសៀមរាប បង្ហាញថា ទូក"ង" ប្រមាណជាង ៣០ទូក នឹងចូលរួមប្រកួត នៅថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកាខាងមុខនេះ។ តាមការបញ្ជាក់ របស់ លោក អ៊ឹង គឹមលាង...

ព័ត៌មានលំអិត

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រៀបចំទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរប បានអញ្ជើញជាអធិបតីភាពក្នុងទិវាសហគ្រិនភាពកម្ពុជា ២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពក្នុងខេត្ត សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគម និងក្លឹបទេសចរណ៍ អាជីវករ ប្រតិបត្តិករ...

ព័ត៌មានលំអិត

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់សៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM)

នៅថ្ងៃទី០៥ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ)...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ដសៀមរាប បានបើកកិច្ចប្រជុំគណ:កម្មការក្រុមប្រឹក្សាសកម្មភាពជនពិការ និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការភាពខេត្ដ បង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងារបានកំណត់អត្ដសញ្ញាណជនពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ១០០ឃុំសង្កាត់...

ព័ត៌មានលំអិត

ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានបើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅសណ្ឋាគារអុីមព្រីសន៍អង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច...

ព័ត៌មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ បានសហការជាមួយមន្ទីរផែនការខេត្តសៀមរាប រៀបចំសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប ដែលសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ូច ប៉ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីជំរុញកីឡាទេសចរណ៍ វប្បធម៌ ឱ្យកាន់តែមានការទាក់ទាញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី...

ព័ត៌មានលំអិត
Page 70 of 702 1 69 70 71 702

Recommended

សូម Like និង Follow ពួកយើង