ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប និង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន បានអញ្ជើញផ្តល់ស្រូវពូជជូនដល់ប្រជាកសិករដែលរងការខូចខាតដំណាំស្រូវវស្សាចំនួន ៧៧គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកជីក្រែង...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS (Online) ដល់មន្ត្រីជំនាញមកពីបណ្ដាមន្ទីរព័ត៌មានរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូក្រសួងទាំង២ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានីខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ និងទទួលជំនួយនូវរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម Kim Jin Kyung ប្រធានសភាខេត្ត...

ព័ត៌មានលំអិត

លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដឹកនាំដោយ លោក នឹម វ៉ាន់សំ ប្រធានលេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក នឹម វ៉ាន់សំ...

ព័ត៌មានលំអិត

វត្តប្រាសាទត្រាំនាគក្រុងសៀមរាប ទទួលអង្គកឋិនទានសាមគ្គី ដើម្បីទ្រទ្រង់ដល់ព្រះសង្ឃក្នុងពុទ្ធសាសនា

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាដង្ហែអង្គកឋិនទាន ចូលទៅកាន់វត្តប្រាសាទត្រាំនាគ ស្ថិតក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក រីឯបច្ច័យក្នុងអង្គកឋិននេះ គឺទុកសម្រាប់បន្តការងារព្រះវិហារ។ ព្រះមុន្នីរក្ខិតសិរី ស រ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តប្រាសាទត្រាំនាគ មានថេរដីកាថា អង្គកឋិនទានឆ្នាំនេះ...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៩ នៃស្រុកជីក្រែង

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកជីក្រែង បានចុះធ្វើការប្រកាសផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន៩ រួមមាន៖ ភូមិពាក់ស្ពា ភូមិអូរ ភូមិចក ភូមិតាព្រំ ភូមិថ្នល់ដាច់ ភូមិដំរីឆ្លង ភូមិកន្សែង ភូមិព្រៃប្រស់ និងភូមិក្របៅ នៃឃុំសង្វើយ ស្រុកជីក្រែង...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នា ដង្ហែអង្គកឋិនទានមហាសាមគ្គី យកទៅវេរប្រគេនដល់ភិក្ខុសង្ឃនៃវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក ទៅតាមព្រះវិន័យដែលព្រះពុទ្ធបានបញ្ញតិទុកមក និងប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត។ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដីកាបញ្ជាក់ថា បច្ច័យអមត្រៃនៃអង្គកឋិននាពេលនេះ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

ក្នុងឱកាសមកបំពេញបេសកកម្មនៅខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) អ្នកស្រី Samantha Power បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិចំនួនជាង ១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រផ្នែកសុខភាពរបស់ប្រជាជនកម្ពុជា។ អ្នកស្រី Samantha Power បានឱ្យដឹងថា...

ព័ត៌មានលំអិត

យុវជនកាកបាទក្រហមកម្ពុជាថ្មីជាង៨០នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ត្រូវបានបំពាក់ឯកសណ្ឋាន

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ យុវសិស្ស និងទីប្រឹក្សាចំនួន ៨៧នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា និងទទួលបានការបណ្ដុះបណ្ដាលមូលដ្ឋានអំពីកាកបាទក្រហមកម្ពុជា។ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបម្រើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម...

ព័ត៌មានលំអិត

សិស្សនគរបាលនៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ជិត២០០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលលើកទី២

បន្ទាប់ពីឆ្លងតាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលើកទី២ រយៈពេល៤ខែ សិស្សនគរបាលថ្មីចំនួន១៨៣នាក់ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ និងរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជាផ្លូវការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ...

ព័ត៌មានលំអិត
Page 73 of 702 1 72 73 74 702

Recommended

សូម Like និង Follow ពួកយើង