ប្រជាពលរដ្ឋរស់នៅភូមិទាំង៦ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនតម្រូវឱ្យរុះរើសំណង់ ឬលំនៅឋានឡើង ប៉ុន្តែប្រជាពលរដ្ឋ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់ខុសច្បាប់ថ្មី និងលក់ដីទៅបុគ្គលដទៃឡើយ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅឃុំព្រះដាក់ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។ ឯកឧត្តម...
ព័ត៌មានលំអិតអ្នកជំនាញផ្នែកធនធានទឹកនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងខិតខំរំដោះទឺកតាមទ្វារទឹកមួយចំនួន នៅក្រុងសៀមរាប និងស្រុកពួក និងតំបន់ប្រាសាទមួយចំនួន នៅក្នុងខេត្ដសៀមរាប ដើម្បីបង្ការកុំឱ្យជន់លិចប្រាសាទ ខណៈដែលទឹកជំនន់បានហូរធ្លាក់មកពីខាងលើខ្លាំង។ លោក ភឿន សុខឃីម ប្រធាននាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន...
ព័ត៌មានលំអិតលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះសមត្ថកិច្ចត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ឲ្យបានជាក់លាក់ និងត្រូវបន្តធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់។ លោក លី សំរិទ្ធ អភិបាលរងខេត្ត ថ្លែងយ៉ាងដូច្នេះក្នុងឱកាសតំណាងឲ្យឯកឧត្តម...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំ យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីនគរបាលយុទ្ធតិ្តធម៌ និងពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍ របស់ជនរងគ្រោះ...
ព័ត៌មានលំអិតលោក នី ចាន់ពិនិត្យ ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើរឱ្យអាជ្ញាធរខេត្ដសៀមរាប ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឱសានវាទ បានបញ្ចាប់ជាស្ថាពរ។ យោងតាមលិខិតស្នើរសុំទៅរដ្ឋបាលខេត្ត លោក នី ចាន់ពិនិត្យ នៅថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា...
ព័ត៌មានលំអិតក្រោយដល់ឱសានវាទរំសាយការជួបជុំមនុស្សក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ មានករណីដាក់ពាក្យស្នើសុំស្វែងរកសាច់ញាតិចំនួន២០៧នាក់ ឬស្មើនឹង ១០១ករណី ដែលក្នុងនោះមានអនីតិជនរហូតដល់ ៨២នាក់។ ទោះបីការកាលបរិច្ឆេទ ត្រូវបានបញ្ចប់ក្ដី តែគិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ មនុស្សដែលបានបន្តចាកចេញពីក្នុងចម្ការរបស់លោក ខឹម វាសនា នៅតែបន្តមានជាច្រើនរយនាក់។ ទន្ទឹមនោះ...
ព័ត៌មានលំអិតចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ តាម មាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានប្រាប់ឱ្យដឹងកាលពីវេលាម៉ោង...
ព័ត៌មានលំអិតលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឱ្យដឹងថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពីមានកិច្ចសន្យាបញ្ចប់ជួលដី ជាមួយម្ចាស់ដីជួល ដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតំណាងលោក ខឹម វាសនា កន្លងមក ប្រជាពលរដ្ឋដែលប្រមូលជុំគ្នា នៅដីចំការលោក ខឹម វាសនា ពួកគាត់បានចាកចេញជាបន្ដបន្ទាប់...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែសីហានេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំហ្វូងមនុស្សឱ្យជួបជុំនៅក្នុងដីចំការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រីនោះ នៅមិនទាន់មានគំរោងរំសាយនៅឡើយទេ ខណ:ដែលសមត្ថកិច្ចបានឱ្យដឹងថា មានអ្នកចាកចេញប្រមាណតែ ៥០០ទៅ៦០០នាក់ប៉ុណ្ណោះ ។ នៅក្នុងបរិវេណដីចំការទំហំប្រមាណ ១២ហិកតា ដែលពោរពេញទៅដោយក្រុមមនុស្សចម្រុះ...
ព័ត៌មានលំអិតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្សបានសហការ យ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.