កាលពីរសៀលម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងសន្តិសុខខេត្តសៀមរាប បានដកហូតកាំភ្លើងខុសច្បាប់ចំនួន៣ដើម ប្រភេទប្រើហ្គាស គ្រាប់ដែក និងគ្រាប់ជ័រ នៅក្នុងផ្ទះមួយ ដែលជាមុខសញ្ញាជួញដូរអាវុធ ស្ថិតក្នុងភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការចូលរួមពី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ...
ព័ត៌មានលំអិតកូនឈើចម្រុះប្រមាណ១១ម៉ឺនដើម នៅក្នុងស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងចែកជូនប្រជាពលរដ្ឋ រួមនិងការត្រៀមរៀបចំពិធីដាំកូនឈើធំៗដទៃទៀត ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានភាពល្អប្រសើរជាសកល នេះបើតាមការលើកឡើងរបស់ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ នៅដើមខែឧសភា ឆ្នាំ២០២០នេះ។ លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានបន្ថែមថា កូនឈើចម្រុះសម្រាប់ដាំក្នុងតំបន់អង្គរទាំងនេះ...
ព័ត៌មានលំអិតយានយន្តមានកង់បី ឬ តាមការនិយមហៅថា ផាសអាប់ និងម៉ូតូមានសណ្ដោងរ៉ឺម៉ក ចាំបាច់ត្រូវមានបណ្ណបើកបរ ដើម្បីចៀសវាងរងការផាកពិន័យ ពីនគរបាលចរាចរណ៍ផ្លូវគោក នេះបើតាមការបញ្ជាក់ លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ លោកស្នងការរង បន្ថែមថា សម្រាប់បណ្ណបើកបរ របស់យានយន្តមានកង់បី...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី០១ ដល់ ម៉ោង១២:០០រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប បានធ្វើការផាកពិន័យ បទល្មើសចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត សរុបចំនួន ២៥២ករណី ក្នុងនោះករណីមិនពាក់មួកសុវត្តិភាព មានរហូតទៅដល់១៥២ករណី នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ តាមរបាយការណ៍ដដែល ក្នុងចំណោមការផាកពិន័យ សរុប ២៥២ករណី ភាគច្រើនគឺជាម៉ូតូ...
ព័ត៌មានលំអិតគិតចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២០នេះ មានរថយន្តយ៉ាងណាស់ ២០០គ្រឿងក្នុងមួយថ្ងៃ ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬហៅថា ឆៀក ស្ថិតក្នុងភូមិស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ តាមសម្ដីរបស់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត លើកឡើងថា ពួកគាត់មួយចំនួនរស់នៅខេត្តដទៃ...
ព័ត៌មានលំអិតថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តដឹកទំនិញធុនធំ២គ្រឿង បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ស្ថិតក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការលើកឡើង របស់អ្នកបើកបរ រថយន្តបង្ក បង្ហាញថា រថយន្តរបស់ខ្លួន បានដឹកទំនិញ ចេញមកពីក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តសៀមរាប លុះមកដល់កន្លែងហេតុ មានរថយន្តបើកបញ្ច្រាស់ទិសគ្នា...
ព័ត៌មានលំអិតនៅដើមឆ្នាំ២០២០នេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មានការភ័យខ្លាច ដោយសារមេរោគកូវីដ១៩ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ ក៏ជាឃាតករលាក់មុខដ៏កាចសាហាវនៅតាមដងផ្លូវ ដែលបានសម្លាប់អ្នកធ្វើដំណើរជិត២ពាន់នាក់ កាលពីឆ្នាំ២០១៩។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ក៏ដូចជាសមត្ថកិច្ចចរាចរណ៍នៅទូទាំងប្រទេស បានចាប់ផ្ដើមអនុវត្តន៍វិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងថា ស្ថានភាពមេរោគកូវីដ-១៩ នៅប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃភ្លើងសញ្ញាពណ៌លឿង ឬប្រុងប្រយ័ត្ននៅឡើយទេ។ លោកជំទាវ បានគូសបញ្ជាក់ក្នុងន័យប្រៀបធៀបថា៖ “ចរាចរណ៍មេរោគកូវីដ-១៩ នៅមិនទាន់មានភ្លើងស្តុបពណ៌ក្រហមនៅឡើយទេ។ ប៉ុន្តែកម្ពុជានៅក្នុងពេលនេះ គឺស្ថិតនៅស្ថានភាពភ្លើងស្តុបពណ៌លឿងនៅឡើយ...
ព័ត៌មានលំអិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញថា សមត្ថកិច្ចនឹងមិនឃាត់យានយន្តដែលធ្វើចរាចរណ៍ គោរពច្បាប់ត្រឹមត្រូវនោះទេ លើកលែងតែការបើកបរនោះបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា យានយន្តខុសលក្ខណៈបច្ចេកទេសជាដើម នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្រុក ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ឬហៅថា ឆៀក ជាមធ្យមជាង១០០គ្រឿងក្នុងមួយថ្ងៃ បើធៀបទៅនឹងរយៈពេលប៉ុន្មានខែ មុនមានករណីជំងឺកូវីដ១៩នៅក្នុងខេត្តសៀមរាប ដែលមានជាមធ្យមត្រឹមតែជាង៨០គ្រឿងតែប៉ុណ្ណោះ នេះបើតាមការបង្ហាញរបស់លោក ឈិត ពិសី អ្នកគ្រប់គ្រងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដសាខាខេត្ដសៀមរាប។ កំណើន នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅក្នុងខេត្តសៀមរាបនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.