សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តពេលរាត្រីក្នុងក្រុង ជំរុញដល់បុគ្គលិកក្នុងការធ្វើតេស្តស្វែងរកមេរោគអេដស៍

ក្នុងកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់អាជីវកម្មសេវាកម្សាន្ត សណ្ឋាគារ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តសប្បាយនានា ត្រូវជួយជំរុញដល់បុគ្គលិករបស់ខ្លួន ក្នុងការចូលរួមធ្វើតេស្តឈាម ស្វែងរកមេរោគអេដស៍ ខណៈបច្ចុប្បន្នខេត្តសៀមរាប មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥ ១០៧នាក់ និងមានអ្នកផ្ទុកមេរោគនេះប្រមាណជា ២...

ព័ត៌មានលំអិត

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន

គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាបបានអនុវត្តដូចភ្លៀងរលឹមនូវគោលនយោបាយទាំងនោះ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន។ លោកវរសេនីយ៍ទោ អ៊ុច សុខេន អធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ និងបង្កើនប្រសិទ្ធភាពការងារ និងទាន់ពេលវេលា

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប នឹងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា អំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្ត...

ព័ត៌មានលំអិត

មន្ត្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ខណៈករណីថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ

ករណីវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាលប្រកាសពីការរកឃើញថ្មីជារៀងរាល់ថ្ងៃ ដែលជាករណីក្នុងសហគមន៍ ដែលប្រកាសនេះ មន្ត្រីសុខាភិបាលខេត្ដសៀមរាប សូមអំពាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង សូមទៅទទួលយកការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ពិសេសដូសជំរុញ។ លោក ដៀប សុបូរី មន្ត្រីទទួលបន្ទុកគ្រប់គ្រង និងផ្ដល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ...

ព័ត៌មានលំអិត

បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងគ្រឿងញៀន ជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរអធិការកិច្ចខេត្តសៀមរាប និងអាជ្ញាធរក្រុងរុនតាឯកតេជោសែន បានសហការរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន ដើម្បីជំរុញការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ សុខភាពសាធារណៈ និងបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញឱ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែល្អប្រសើរ។ លោក ម៉ៅ ឧស្សាហ៍ អភិបាលរងក្រុងរុនតាឯកតេជោសែន លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍...

ព័ត៌មានលំអិត

មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ រយៈពេល៥ខែ ខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជាង ១០០០ករណី

មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥នេះ (២២សប្ដាហ៍) ករណីជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ ខណៈដែលរដូវភ្លៀងបានមកដល់ នៅក្នុងខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជំងឺនេះចំនួន ១ ០៥០ករណី ដែលករណីនេះមានស្ថានភាពធ្ងន់ជាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ប៉ុន្តែការផ្ទុះជំងឺមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។ លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាប រកឃើញករណីអ្នកវិជ្ជមានមេរោគអេដស៍ថ្មី ៨៣នាក់

តាមរបាយការណ៍លេខាធិការដ្ឋានអេដស៍ខេត្តសៀមរាប គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានរកឃើញករណីអ្នកវិជ្ជមានមេរោគអេដស៍ថ្មីចំនួន ៨៣នាក់ ខណៈនៅឆ្នាំ២០២៤ មានមនុស្ស ៣៤៣នាក់ បានចុះបញ្ជីព្យាបាល និងអ្នកជំងឺដែលបានកំពុងទទួលសេវាថែទាំព្យាបាលដោយឱសថប្រឆាំងមេរោគមានចំនួន ៥ ១០៧នាក់។ របាយការណ៍ដដែល បានឱ្យដឹងថា សម្រាប់ឆ្លងថ្មីមានការថយចុះគួរឱ្យកត់សម្គាល់ពី ១៥ ០០០ករណីក្នុងឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៧ មកត្រឹមតែ...

ព័ត៌មានលំអិត

កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ

ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតអ្នកជំងឺទូទាំងប្រទេសប្រមាណជិត១៨ម៉ឺនប្លោក បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជារៀងរាល់៥នាទីម្តង កម្ពុជាមានតម្រូវការឈាមមួយប្លោក។ ដូច្នេះនៅទូទាំងប្រទេសគេត្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ក្នុងនោះរាជធានីភ្នំពេញមានតម្រូវការឈាមប្រចាំថ្ងៃរហូតដល់៣៥០ប្លោក។ លោកសុខ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ ០០០នាក់ សម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា កងកម្លាំងប្រមាណជាង ៣ ០០០នាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី កម្លាំងនគរបាលប្រមាណ ២ ០០០នាក់...

ព័ត៌មានលំអិត

បំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប កិនកម្ទេចចោល

បំពង់ស៊ីម៉ាំងប្រមាណជាង៣០០ និងភ្លើងហ្វាជាច្រើនទៀត ដែលកែច្នៃខុសបច្ចេកទេស ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាបបង្ក្រាប និងដកហូតកាលពីពេលកន្លងទៅ ត្រូវបានយកមកកិនកម្ទេចចោល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ ហួត សុធី...

ព័ត៌មានលំអិត
Page 6 of 95 1 5 6 7 95

Recommended

សូម Like និង Follow ពួកយើង