សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ក្មេងប្រុស​ម្នាក់​ស្លាប់និង​បុរស​ម្នាក់​រងរបួសក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក

​លេាក​វរៈសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​វត្ត​ពួក ក្នុងភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​រងរបួស ដោយសារ​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង​ខ្ខះ​ការប្រុង​ប្រុងប្រយ័ត្ន...

ព័ត៌មានលំអិត

កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគមចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

​តាម​សេចក្តីរាយការណ៍​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគម បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលម៉ិល​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដឹកនាំ​ដោ​យ​លេាក​វរសេនីយ៍ឯក ណុប សា​រៈ អធិការនគរបាល​ស្រុក សហការ​ដឹកនាំ​សម្របសម្រួល​ដោយ​មន្ត្រី​ជំនាញ​ជលផល​សង្កាត់​កំពង់​ឃ្លាំង សរុប​ចំនួន​១២​នាក់ បាន​ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ចាប់ពី​មាត់ពាម​កំពង់​ឃ្លាំង ក្នុង​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម រហូត​ដល់​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ក្នុងនោះ​បង្ក្រាបបាន​ក្បាល​បរ​ចំនួន...

ព័ត៌មានលំអិត

យ៉ាងហោច​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក​

​ព្រឹក​មិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​ជាតិ​៦ ត្រង់ចំណុច មុខ​សាលារៀន បឋមសិក្សា សម្តេចក្រុមព្រះ​នរោត្តម​រណ​រិទ្ធ ក្នុង​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​០៣​នាក់​ទៀត​បាន​ទទួលរ​ង​របួសធ្ងន់ បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៍​ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​។​ ​លោក​វរសេនីយ៍ឯក​បានឲ្យដឹង​ទៀត​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង...

ព័ត៌មានលំអិត

ជនជាតិ​បារាំង​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិ​បារាំង​ម្នាក់ ឈ្មោះ GUBRI PIERRE LEON MAURICE ភេទ ប្រុស កើត​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​១៩៣៤ កាន់​លិខិតឆ្លងដែន​លេខ ១៧DI១៧៩៦០ ជា​ជន​ចូលនិវត្តន៍ បាន​ដេកស្លាប់​នៅក្នុង បន្ទប់​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ...

ព័ត៌មានលំអិត

ជនសង្ស័យ​១៦​នាក់​ត្រូវ​នគរបាល​គ្រឿងញៀន​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កំលាំ​អធិការ​នគរបាល​ក្រុង​សៀមរាប កម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី រក្សាទុក ជួញដូរ និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០៣​កន្លែង ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ភូមិ​មណ្ឌល​២ និង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្ត​សៀមរាប ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​០២​នាក់​។​ ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ...

ព័ត៌មានលំអិត

ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធទាញ​កាំបិត​ខ្វែវ​កាប់​ឪពុក​០៣​កាំបិត​ស្លាប់​ភ្លាមៗ​នឹង​កន្លែង

​តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៏​ឯក ម៉ាន់ សុខា​ត់ អធិការនគរបាល​ស្រុក​អង្គរជុំ​បានឲ្យដឹងថា នៅវេលា​ម៉ោង​១៩ និង​០០​នាទី ថ្ងៃទី ១៩ ខែ​កុម្ភះ​ឆ្នាំ ២០១៩ មាន​ករណី​ឃាតកម្ម​មួយ បណ្ដ​ល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង នៅ​ចំនុច​ភូមិ​គោក​ត្របែក ឃុំ គោក​ដូង ស្រុក អង្គរ​ជុំ ខេត្ត សៀមរាប​។​ ​ជនរងគ្រោះ​មានឈ្មោះ...

ព័ត៌មានលំអិត

ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

​តាម​ការបញ្ជាក់​របស់​លោក​វរៈ​សេ​នីយ៏ឯក ផេង ពេជ្រ នាយការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៨ និង​១៨​នាទី ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​ជនបរទេស​ម្នាក់​ស្លាប់​នៅក្នុង​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ សាលា​កំរើក សង្កាត់ សាលា​កំរើក ក្រុង​ខេត្ត​សៀមរាប មានឈ្មោះ OBILTSCHNI GFRANZ...

ព័ត៌មានលំអិត

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ឆ្នាំ ២០១៩ កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បាន​បញ្ចូន​ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ជាប់់​ពាក់ព័ន្ធ​កណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត ។​ ​ជនសង្ស័យ​ទាំង ០៥​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ ហេង វណ្ណា ភេទ​ប្រុស ឆ្នាំ​កំណើត ២០០២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ បន្ទាយ​ចាស់ សង្កាត់...

ព័ត៌មានលំអិត

ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាងត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាបបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​នៅវេលា​ម៉ោង ២០​និង​៣០​នាទី ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរ​សេ​នីយ៏ឯក អ៊ុ សា​អាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចូលរួម​សហការ​ជាមួយ​កំលាំង​នៃ​ការិយាល័យ​ចរាចរណ៏​ផ្លូវគោក និង​កំលាំង​ការិយាល័យ​ការពារ និង​អន្តរា​គម​ន៏ បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្ត​សៀមរាប ។​...

ព័ត៌មានលំអិត

កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ​សហ​ការចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ​

នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ផ្នែក​សឹក​រង​ស្រុក លោក​មេឃុំ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​សាលា​ដំណាក់​ស្ថិតក្នុង​ភូមិ​ថ្ម​ជ្រួញ ឃុំ​ខ្នង ភ្នំ​ស្រុក​ស្វាយ​លើ ដោយ​ផ្តោត​លើ​គោលការណ៍​សំខាន់ៗ ៥​យ៉ាង​៖​គឺ​ ១-​គ្មាន​សកម្មភាព​លួច ឆក់ ប្លន់ គ្រប់​ប្រភេទ​ ២-​គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ ៣-​គ្មាន​ក្មេង​ទំនើ​ង​ ៤-​គ្មាន​គ្រោះថ្នាក់​ចរាច​រណ៌​ ៥-​គ្មាន​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គ្រប់​ប្រភេទ...

ព័ត៌មានលំអិត
Page 85 of 94 1 84 85 86 94

Recommended

សូម Like និង Follow ពួកយើង