សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង២ និង១០នាទី យប់ទាបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង រវាងរថយន្តកែច្នៃ និង ម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។...
ព័ត៌មានលំអិតសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ មានកណីជនជាតិបរទេសម្នាក់បានស្លាប់ នៅសណ្ឋាគារក្អម បន្ទប់លេខ៣០៣ ជាន់ទី៣ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជនរងគ្រោះឈ្មោះ បូយ ថាញ់ហ្វឿង ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែន លេខ...
ព័ត៌មានលំអិតលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនថៅកែម៉ាស្សាប្រុសស្រី ៣នាក់ ដាក់ពន្ធនាគារខេត្តហើយបន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការបង្ក្រាបទីតាំងម៉ាស្សា២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ ដែលបង្កប់សេវាផ្លូវភេទ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងស្ថិតក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ។...
ព័ត៌មានលំអិតលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាបាក់រលំអគារនៅតំបន់ផាប់ស្ទ្រីតក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ដែលបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់និង មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសនោះ អ្នកដែលធ្វើ គឺជាអ្នកទទួលខុសត្រូវ នោះគឺម្ចាស់សំណង់ និងអ្នកម៉ៅការ នឹងប្រឈមមុខផ្លូវច្បាប់ដោយសារការហ្វេសប្រហែសរបស់ពួកគេ ជាងនេះទៅទៀតនោះ...
ព័ត៌មានលំអិតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ស៊ិន ចាន់ថុល អនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក , កម្លាំងសហគមន៍នេសាទឃុំកែវពណ៌សសរស្ដម្ភ , ល្វា , មុខម៉ែន , ព្រៃជ្រូក និង ពោធិទ្រាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក...
ព័ត៌មានលំអិតដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៥/១៦ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយលោក រ៉ែម សុភក្តិ ចៅក្រមជំនុំជម្រះនៃសាលាដំបូង និងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥១/១៧ ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ចេញដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប។ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ...
ព័ត៌មានលំអិតនេះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បុរសម្នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួមជាមួយនឹងវត្ថុតាង ត្រូវបានអង្គភាពនគរបាលគ្រឿងញៀនខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ក្នុងប្រតិបត្តិការមួយរវាងកងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យការពារនិង អន្តរាគមន៍ ចុះបង្ក្រាបបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន...
ព័ត៌មានលំអិតសមត្ថកិច្ចជំនាញខេត្តសៀមរាប បានឲ្យដឹងថា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ បុរសម្នាក់ឈ្មោះ អ៊ួង ប៊ុនធឿន ភេទប្រុស ឆ្នាំកំណើត១៩៨០ មុខរបរជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រចាំខេត្តសៀមរាប និងជាយោធា នៃកងពលតូចថ្មើរជើងលេខ៤១ មានទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប រួមដំណើរជាមួយឈ្មោះ សឹង...
ព័ត៌មានលំអិតលោក ហែន ពុទ្ធី នាយករងរដ្ឋបាល សាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដែលបានធ្វើការតវ៉ាសុំឲ្យចេញប័ណ្ណកម្មសិទ្ធិដីធី្ល ហើយពុំទាន់ទទួលប័ណ្ណកម្មសិទ្ធិនៃការដោះស្រាយតាមរយៈអនុក្រឹត្យលេខ ១៥៨ គឺដោយសារប្រជាពលរដ្ឋពុំមានឯកសារគ្រប់គ្រាន់ ឬគ្មាន ខណៈដែលការចេញប័ណ្ណកន្លងមកនោះ គឺចំពោះដីទាំងឡាយណា ដែលមានឯកសារគ្រប់គ្រាន់ និងពុំពាក់ព័ន្ធនឹងទំនាស់ ប៉ុន្តែរដ្ឋបាលខេត្ត មិនទុកចោលចំពោះសំណូមពរ...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានត្នោត ចំណុះអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះបង្ក្រាបបបទល្មើសនេសាទ នៅចំណុចបឹងខ្យង និងអូរតាប៉ាង ក្នុងភូមិសាស្ត្រឃុំស្ពានត្នោត ស្រុកជីក្រែង ដោយបានបំផ្លាញចោលឧបករណ៍ស្បៃមុងចំនួន៩គ្រឿង , របាំងស្បៃមុងប្រវែង៨៥០ម៉ែត្រ , ឧបករណ៍បរ ៤គ្រឿង , របាំងប្រវែង៥៤០ម៉ែត្រ , ចំរឹងបង្គោល៤៦១ដើម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.