វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ជនជាតិ​ខ្មែរ​ឥស្លាម រៀបចំ​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ានិង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ដន

​កាលពី​រសៀល​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​នៅ​វិហារ​ឥស្លាម​អាន់​នៀក​ម៉ាស់​ដែល​ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប បាន​រៀបចំ​ពិធី​អបអរសាទរ​ស្រ​ហាន់​អា​ហ្គា​ម៉ា និង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ឌន​របស់​បងប្អូន​ខ្មែរ​ឥស្លាម ។ ​លោក អែល សៀត អនុប្រធាន សាសនា​ខ្មែរឥស្លាម​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ខែ​រ៉ា​ម៉ា​ឌន គឺជា​ខែ​ដ៏​ពិសិដ្ឋ​របស់​ឥស្លាម គ្រប់ទិសទី​នៅលើ​សកលលោក ដែល​អនុវត្ត​នៅ​លើ​ប្រព័ន្ឋ​លំនាំ​ប្រពៃណី​តែមួយ​។​ ​លោក​បន្ត​ថា​បួស​រ៉​ម៉ា​ឌន បាន​តម្រូវ​លើ​ជន​មុស្លិម​គ្រប់​រូប​ឲ្យ​អនុវត្តទាំង​ចាស់​ទាំង​ក្មេង ប្រុស​ស្រី សូម្បី​កុមារ​ក៏ត្រូវ​ស្ថិតនៅ​ក្នុង​ការរៀន​បួស...

ព័ត៌មានលំអិត

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទ​អកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការតាំង​ទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ ខណៈ​ដែល​ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។​ ​លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣ មាន​សំណល់​ខឿន​ក្រោម​បង្អស់...

ព័ត៌មានលំអិត

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

​បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៥០​ភាគរយ ចូលចិត្ត​តំបន់​ទេសចរណ៍​វប្បធម៌ និង​ប្រមាណ​ជាង​៣០​ភាគរយ​ចូលចិត្ត​ចំពោះ​ទេសចរណ៍ធម្មជាតិ ឬ​អេកូ​ទេសចរណ៍ ទន្ទឹម​នឹង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​តំបន់​ទេសចរណ៍ ដ៏​មាន​សក្តានុពល​ខ្លាំង​ទាំងនោះ​ផងដែរ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​ ​ប៉ុន្តែ​តំបន់​ទេសចរណ៍​មាន​សក្ដានុពល នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ចំណីអាហារ​ក៏​ជា​ផ្នែក​មួយ ក្នុង​ការទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យមក​ស្នាក់នៅ និង​កំសាន្ត​ផងដែរ តួ​យ៉ាង​ក្នុង​ក្រុង​សៀមរាប ភោជនីយដ្ឋាន និង​អាហារ​តាម​ដង​វិថី​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក បាន​និង​កំពុង​មាន​វត្តមាន​នៅទីនេះ​។​ ​ដោយ​មើលឃើញ​ពី​ឱកាស​នេះ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ក្នុងក្រុងសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ ប្រមាណជា ៣៧ម៉ឺននាក់ ក្នុងនេះ ភ្ញៀវបរទេសមានចំនួនប្រមាណ ជាង ២ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះ មានការកើនឡើងជាង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានភ្ញៀវបរទេសប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ។...

ព័ត៌មានលំអិត

អភិបាល​ស្រុក​បន្ទាយស្រី​អះអាងថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ​

​លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​ថា ឆ្នាំ​នេះ​រដ្ឋបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​ក្រុម​យុវជន​បាន​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត ក្នុង​គោលបំណង ជួបជុំ​យុវជន និង​មហាជន ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ផ្តល់ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែង​យល់​បន្ថែម​អំពី ភាពរុងរឿង ល្បីល្បាញ...

ព័ត៌មានលំអិត

ស្ករផែន​យក្សរួម​ទាំង​ទស្សនីយភាព​ជាច្រើន​ទៀត នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​

​ស្ករ​ផែន ដែល​ផលិត​ពី​ស្ករត្នោត​ធម្មជាតិ​របស់​អ្នកស្រុក​បន្ទាយស្រី ទម្ងន់​ជិត​១​តោន រួមជាមួយ​នឹង​ទស្សនីយភាព​ជាច្រើន​ទៀត នឹង​ត្រូវ​ដាក់​បង្ហាញជូន​ប្រជាពលរដ្ឋ នៅក្នុង​ព្រឹត្តិការណ៍ បន្ទាយស្រី​សង្ក្រាន្ត ដែល​ជា​ព្រឹត្តិការណ៍​ធ្វើឡើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​យ​ជាតិខ្មែរ ត្រូវ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ នៅក្នុង​បរិវេណ​វត្ត​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ ​លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត បានឱ្យដឹង នៅ​រសៀល​ថ្ងៃ​ទី​១១...

ព័ត៌មានលំអិត

ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត គោលដៅ​ទេសចរណ៍​ថ្មី បែប​ផ្សងព្រេង​នៅលើ​ភ្នំ​គូលែន​

​ក្រសួង​ទេសចរណ៍ មាន​គម្រោង​ចង់​បង្កើត ដំណើរ​ផ្សងព្រេង នៅលើ​ភ្នំ​គូ​លេន ស្ថិតក្នុង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឲ្យចំ​ណាយពេល​ស្នាក់​នៅ​បានយូរ និង​បង្កើន​ការចំណាយ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើន​។​ ​នៅក្នុង​កិច្ចប្រជុំ​ការងារ ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជុ​ក ជំនោ​រ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍...

ព័ត៌មានលំអិត

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃ និង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា ព្រោះថា បច្ចុប្បន្ន​មាន​សត្វព្រៃ​មួយចំនួន​ប្រឈម​និង​ការ​ផុត​ពូជ​។​ ​លោក Michael Meyerhoff ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បាន​ថ្លែង​ឱ្យ​ដឹហថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែលមាន សត្វព្រៃ ជីវៈចម្រុះ យ៉ាងច្រើន​សម្បូ​បែប ប៉ុន្តែ​សត្វព្រៃ ជីវៈចម្រុះ​ទាំងនោះ មាន​មួយ​ចំនួន បាន​កំពុង​ប្រឈមមុខ និង​ការបាត់បង់ ការ​គំរាម...

ព័ត៌មានលំអិត

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

​លោក សេម ចាន់ ឬ ចាន់ ឆី​ន​ហុង ជា​ជនបរទេស​ម្នាក់​ដែល​ចូលចិត្ត​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​ជាងគេ និង​បាន​ផ្សព្វផ្សាយ​អាហារ​មួយ​ប្រភេទ​នេះ​ជា​ញឹកញាប់ ទៅកាន់​ជនបរទេស​ដទៃទៀត​ដែល​ស្គាល់​គាត់​។ តើ​មូលហេតុ​អី្វ បានជា​នំ​បញ្ចុក​ជា​អាហារ​ដ៏​ពេញ​និយម​របស់​គាត់​? ​លោក សេម ចាន់ គឺជា​អ្នក​វិនិយោគិន ជនជាតិ​ម៉ាឡេស៊ី បច្ចុប្បន្ន​លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​មួយ ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅក្នុង​ខេត្តសៀមរាប និង​ជា​សមាជិក​សមាគម​ចុងភៅ​កម្ពុជា ហើយ​នា​ពេល​កន្លងមក​លោក​ក៏​ធ្លាប់​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​ផងដែរ​។​...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

​លោកស្រី នង បូ​រ៉ាវី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ អ្នកគ្រប់គ្រង​នៅ​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុល​ច្រាំង​ក​សិន្ធុ គឺ​មាន​ប្រវែង​១០​ម៉ែត្រ នៅ​ទីតាំង​បង្ហូរទឹក​របស់​បារាំង​ពី​ត្រពាំង​សេះ​ចូល​ក្នុង​ក​សិន្ធុ​ដែលជា​ចំណុចកណ្ដាល ដើម្បី​បំពេញ​ចំណុច​ដែល​នៅ​ជា​ចន្លោះប្រហោង​នៃ​ច្រាំង​ក​សិន្ធុ​នេះ ខណៈ​ដែល​ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងលិច​ស្លាប​ខាងជើង ត្រូវបាន​ជួស​ជុស​ដោយ​ប្រទេស​អ៊ីតាលី​ប្រវែង​៨០​ម៉ែត្រ បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥ និង​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំហាន​ដំបូង​ប្រវែង ៤០​ម៉ែត្រ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ហើយ​គម្រោង​នេះ​នឹង​ប្រើពេល​៦​ខែ អាច​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ។​...

ព័ត៌មានលំអិត
Page 103 of 112 1 102 103 104 112

Recommended

សូម Like និង Follow ពួកយើង