នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិសៀមរាប , អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរ កម្ពុជាទទួលបានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ចំនួន១០លាននាក់ ក្នុងឆ្នាំ២០១៨ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន ៥លាន ១សែននាក់ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបាន...
ព័ត៌មានលំអិតជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។ ជាក់ស្តែងដោយមើលឃើញពីសក្តានុពលសិល្បៈបុរាណក្នុងការទាក់ទាញទេសចរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជន អាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយប្រទេសញូវហ្សេឡែនតាមរយៈគម្រោង (ACHA) បង្កើតសហគមន៍កុដិសូរឡើងនៅឆ្នាំ២០១០ នៅភូមិរហាលនិងស្រះស្រង់ខាងជើង ដើម្បីលើកតម្លៃសិល្បៈខ្មែរផងនិងបង្កើនជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរផង ព្រោះអ្នកស្រុកនៅភូមិនេះមានចំណេះជំនាញខាងសិល្បៈសិប្បកម្មយ៉ាងចំណានពីដូនតារហូតមកដល់បច្ចុប្បន្ន។ លោក...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការវត្តស្វាយរមៀតមានគម្រោងបង្កើតសហគមន៍ទេសចរណ៍វត្តអារាមមួយ ដើម្បីទាញយកចំណូលពីវិស័យទេសចរណ៍ឱ្យមកដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ព្រះតេជគុណ នឿម វុទ្ឋី ព្រះគ្រូចៅអធិការ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត បានមានសង្ឃដីកាឱ្យដឹងថា កន្លងមកនេះក្រសួងទេសចរណ៍សហការជាមួយក្រសួងធម្មការ និងសាសនាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធគ្រោងរៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់ សក្តានុពលទេសចរណ៍ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។ ព្រះតេជគុណ...
ព័ត៌មានលំអិតក្នុងឱកាសនៃការដាក់បញ្ចាំងភាពយន្ដចល័តរួមគ្នា រឿងចិននិងរឿងខ្មែរល្បីៗ ដើម្បីអបអរទិវាខួប១០នៃការបង្កើតវិទ្យុជាតិមិត្ដភាពកម្ពុជា ចិន និង ដើម្បីចែករំលែកវប្បធម៌ និងអរិយធម៌គ្នាទៅវិញទៅមក នៅក្នុងក្រុងសៀមរាប រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នេះ ក្រុមយុវជនខ្មែរ និងសាធារណៈជនមួយចំនួន នៅក្នុងក្រុងសៀមរាប បានសម្ដែងនីការចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែភាពយន្ដរបស់ប្រទេសចិន និងប្រទេសកម្ពុជា ដោយសារតែរឿងនិមួយៗ បានបង្កប់អត្ដន័យយ៉ាងជ្រាលជ្រៅ និងអប់រំមនុស្សឲ្យចេះតស៊ូ និងអត់ធ្មត់គ្រប់យ៉ាង រហូតទទួលបានជោគជ័យលើមុខជំនាញនិមួយៗ ជាពិសេសតាមរយៈខ្សែភាពយន្ដនេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ព្រឹកមិញនេះ កម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ ដែលជាព្រឹត្តិការណ៍មនុស្សធម៌ និងទេសចរណ៍ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅព្រះលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត នៃឧទ្យានអង្គរ ដោយមានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួម ក្នុងនេះកីឡាករ កីឡាការិនីជាតិមានចំនួន ៣៦៣នាក់ កីឡាករ កីឡាការិនីអន្តរជាតិ ១៣៩នាក់...
ព័ត៌មានលំអិតឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និង ជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ភូមិធម្មជាតិរុនតាឯក ទទួលបានពានរង្វាន់ «សហគមន៍ទេសចរណ៍គំរូភូមិធម្មជាតិរុនតាឯក» ដែលជាពានរង្វាន់ថ្មី រៀបចំឡើងដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសិក្ខាសាលាបូកសរុប ការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និង...
ព័ត៌មានលំអិតក្នុងឱកាសអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ អាជ្ញាធរជាតិអប្សរា បានធ្វើការដាក់តាំងបង្ហាញរូបថត ស្ដីពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ជាពិសេសលើការងារជួសជុល និងអភិរក្សរមណីយដ្ឋានអង្គររយៈពេល២៥ឆ្នាំ នៅសួនច្បារ ជិតព្រះអង្គចេកព្រះអង្គចម...
ព័ត៌មានលំអិតនៅក្នុងបទបង្ហាញនៃកិច្ចប្រជុំគណៈកម្មការតាមដាននិងត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោក ទ្រី ឈីវ អគ្គនាយរងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញជាច្រើនសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ក្នុងនោះអ្នកជំនាញផ្នែកស្ប៉ា និងសុខុមាលភាពភាព គឺកំពុងតែមានតម្រូវយ៉ាងច្រើន ។ ព្រោះសេវាកម្មមួយនេះកំពុងតែមានការពេញសម្រាប់អ្នកទេសចរ ខណៈកន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ ធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងបដិសណ្ឋារកិច្ច និងអ្នកជំនាញស្ប៉ា...
ព័ត៌មានលំអិតការអុំប្រណាំង ក្រឡោ ដោយកុមារា កុមារី ចំនួន៤គូ គឺជាជ្រុងមួយនៃចំណាប់អារម្មណ៍របស់ភ្ញៀវជាតិ-អន្តរជាតិក្នុងពិធីប្រណាំងទូក ង នាដងស្ទឹងសៀមរាប ឆ្នាំ២០១៨ ដែលការអុំប្រណាំងក្រឡោនេះ គឺជាការប្រណាំងគូកិត្តិយស ហើយអនុគណៈកម្មការរៀបចំការប្រណាំងទូក ង ខេត្តសៀមរាប លើកឡើងថា នេះគឺជាការរំលឹកនៃការចងចាំ វត្តមាន ក្រឡោ ដែលជាឧបករណ៍បូរាណមានប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពរស់នៅរបស់ប្រជានេសាទ...
ព័ត៌មានលំអិតបើតាមការបញ្ជាក់របស់អនុគណៈកម្មការបច្ចេកទេសរៀបចំព្រះរាជពិធីប្រណាំងទូក បានឲ្យដឹងថា ក្នុងឱកាសនៃការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នៅក្នុងខេត្តសៀមរាប ហើយឆ្លងកាត់ ការប្រកួតប្រជែង នៅវេលាល្ងាចថ្ងៃទី២១ និង វេលាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨មកនេះ បានរកឃើញទូកផ្នែកនារីចំនួន៤ទូក សម្រាប់ប្រកួតយកចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទូកចូលរួមសរុបចំនួន៥ទូក និង ទូកផ្នែកបុរសចំនួន៤ទូក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.