វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

ជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។ ព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងទេសចរណ៍រំពឹងថា នឹងមានអ្នកទេសចរចូលរួមទស្សនា និងកម្សាន្តសប្បាយប្រមាណ ១លាននាក់។ លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី៤ ខែមីនានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តំណាងក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តសៀមរាប បានអបអរសាទរ ជាមួយនឹងក្បួនដង្ហែកិត្តិយសយ៉ាងអធិកអធម ដល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ ដែលក្នុងនោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

មុនកើតឡើងនៃការរាតត្បាតនៃជំងឺកូវីដ១៩ លើសកលលោក និងនៅកម្ពុជា ជាមធ្យមខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១០ ០០០ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ជាមធ្យមប្រមាណ ៤ ០០០ ទៅ៥០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះ នឹងធ្លាក់មកនៅត្រឹមប្រហែល ២ ៥០០ ទៅ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

ក្រោមកិច្ចសហការរវាងអាជ្ញាធរកម្ពុជា និងក្រុមម៉ូតូធំកម្ពុជា ក្រុមម៉ូតូធំប្រទេសថៃ បានមកដល់ខេត្តសៀមរាបដូចការគ្រោងទុកដោយជិះម៉ូតូស្ទើរតែមិនសម្រាក រយៈពេល ២៤ម៉ោង ក្នុងចម្ងាយផ្លូវជាង ១០០០គីឡូម៉ែត្រ ពីខេត្តត្រាត ប្រទេសថៃ។ លោក ប៊ុន រ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា និងជាអ្នករៀបចំព្រឹត្តិការ BMW IRON MAN...

ព័ត៌មានលំអិត

ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ២ ៥២៩ ៥១៤នាក់ ចំនួននេះ មានការកើនឡើងប្រមាណ ៣២.៣៥ភាគរយ បើធៀបទៅនឹងនៅឆ្នាំ២០២២ ដែលមានចំនួន ១ ៩១១ ២៩១នាក់។ ការកើនឡើងនេះ បានលើកទឹកចិត្តដល់គ្រឹះស្ថានឯកជនក្នុងខេត្តជាច្រើន បានពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីចាប់យកឱកាសអាជីវកម្មរបស់ខ្លួន។...

ព័ត៌មានលំអិត

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

ពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើ លើកទី១៧ ដែលមានរយៈ ៤ថ្ងៃ បានបើកដំណើរការជាផ្លូវការហើយ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិព័រណ៌ពាណិជ្ជកម្ម ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងសហការជាមួយរដ្ឋបាលខេត្តសៀមរាបនេះ គោលបំណងជំរុញការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ហើយព្រឹត្តការណ៍នេះ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

ព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គ Raid Amazones ដ៏មានប្រជាប្រិយភាពមួយរបស់ពិភពលោក នឹងរៀបចំឡើងជាលើកទី៤ នៅក្នុងខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ និងមានកីឡាការិនីអន្តរជាតិប្រមាណជាង២០០នាក់។ ថ្លែងនៅក្នុងកិច្ចប្រជុំ នៅសាលាខេត្តសៀមរាប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យការតាំងលម្អសោភណ្ឌភាព និងសំណើតម្លើងភ្លើងលម្អ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street)

ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះពិនិត្យការរៀបចំសោភណ្ឌភាព និងការតម្លើងភ្លើងលម្អ របស់ម្ចាស់ទីតាំងប្រកបអាជីវកម្ម នៅក្នុងតំបន់ ផាប់ស្ទ្រីត (Pub Street) ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ និងចូលមកកម្សាន្តក្នុងតំបន់នេះឱ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងកិច្ចពិភាក្សា...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ, ប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគំាពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ,...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដើម្បីអបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ ២០២៤ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងអ្នកស្ម័កចិត្ត យុវជនកាបាទក្រហមកម្ពុជាជាង ១០០នាក់ ធ្វើការបោសសម្អាតសំរាម ស្លឹកឈើងាប់...

ព័ត៌មានលំអិត
Page 21 of 112 1 20 21 22 112

Recommended

សូម Like និង Follow ពួកយើង