សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំមួយនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា...
ព័ត៌មានលំអិតអំឡុងថ្ងៃឈប់សម្រាកសង ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍នានាជាច្រើន សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងនោះកម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាកម្មវិធីដែលរំពឹងថា នឹងមានអ្នកចូលរួមច្រើនកុះករ នេះបើតាម កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នាសាលាខេត្តសៀមរាប...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញបើក សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោល ដើម្បីជំរុញអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ក្នុងគោលបំណង ត្រៀមរៀបចំទទួលភ្ញៀវទេសចរពីបណ្តាខេត្តផ្សេងៗ មកកម្សាន្តនៅក្នុងខេត្តសៀមរាប និងបណ្ដុះបណ្ដាលដល់ប្រតិបត្តិករទេសចរណ៍ យល់ច្បាស់ពីវិធានសុវត្តិភាព ក្នុងការការពារ ទប់ស្កាត់ការឆ្លង...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ...
ព័ត៌មានលំអិតស្ពានហាល ដែលជាផ្លូវចូល សំខាន់ ទិសខាងលិចប្រាសាទអង្គរវត្ត ត្រូវបានផ្អាក មិនឲ្យអ្នកទេសចរឆ្លងកាត់ បន្ទាប់ពីចាប់ផ្ដើមបើកការដ្ឋានជួសជុល លើកទី២ ជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០...
ព័ត៌មានលំអិតតាមរយៈនៃកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីជំនាញក្នុងខេត្ត និង អភិបាល អភិបាលរងក្រុងស្រុកក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចយល់ព្រម និង គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១...
ព័ត៌មានលំអិតសិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus...
ព័ត៌មានលំអិតក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចុះបំពេញបេសកកម្មមកកាន់ខេត្តសៀមរាប នាពេលនេះ គឺដើមី្បធ្វើការសិក្សាស្វែងយល់ និង...
ព័ត៌មានលំអិតអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងស្រុក ត្រូវបន្តពង្រឹងការអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ ខណៈកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩...
ព័ត៌មានលំអិតភោជនីយដ្ឋាន និងតូបលក់ដូរខាងមុខប្រាសាទអង្គរវត្ត ជាង១០៥កន្លែង នឹងត្រូវដាក់បញ្ចូលទៅក្នុង ទីលានបដិសណ្ឋារកិច្ច ដែលគ្រោងនឹងដាក់ឲ្យដំណើរការអំឡុងខែកញ្ញា ឆ្នាំ២០២០ នេះបើតាមការឲ្យដឹងពី លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកកិច្ចការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។ លោក អគ្គនាយករង បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.