ប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះជួបប្រជាពលរដ្ឋមួយក្រុម ជាអ្នកផលិតបំពង់បឺតច្នៃពីដើមឫស្សី ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ ខេត្តសៀមរាប ដើម្បីជំរុញការផលិតនេះ មាននិរន្តភាព និងគិតគូរដល់ធម្មជាតិនាពេលខាងមុខ។ លោកអភិបាលរងខេត្ត លើកឡើងថា ការផលិតបំពង់បឺតឫស្សីនេះ មិនត្រឹមតែបានជួយដល់បរិស្ថាន...
ព័ត៌មានលំអិតនំប៉ែនចុក ជាអាហារប្រពៃណីខ្មែរ ដែលប្រជាជនក្នុងស្រុកទូទៅតែងទទួលទានតាំងពីយូរយារណាស់មកហើយ។ តែបច្ចុប្បន្ន អាហារមួយប្រភេទនេះ ប្រជាជនខ្មែរ តែងនិយមហៅថា នំបញ្ចុក។ នៅតាមបណ្ដោយផ្លូវឆ្ពោះទៅប្រាសាទបាយ័ន ត្រង់ចំណុចកសិន្ធុទឹកអង្គរវត្តផ្នែកខាងជើង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានកន្លែងលក់នំបញ្ចុកទឹកប្រហុក ចំនួន៣កន្លែង ដែលតែងមានមនុស្សឈាងចូលទទួលទានមិនដាច់។ ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អ្នកស្រី ញ៉...
ព័ត៌មានលំអិតព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត តែងលេចឡើង២ដង ក្នុងមួយឆ្នាំ ដែលត្រូវគេមើលឃើញថា បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនេះ។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃចុងក្រោយ ព្រឹត្តិការណ៍នេះ ដែលគេមើលឃើញថា មានការធ្លាក់ចុះចំនួនទេសចរដែលមកទស្សនា ដោយសារការភ័យខ្លាចនៃជំងឺកូវីត១៩។ អ្នកសិក្សាស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានបង្ហាញថា ជារៀងរាល់ឆ្នាំសមរាត្រី(Equinox)តែងតែកើតមានពីរដងក្នុង១ឆ្នាំ ដោយនៅរដូវប្រាំង(VernalEquinox)កើតទ្បើងនៅក្នុងខែមីនា...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។ សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា...
ព័ត៌មានលំអិតបច្ចុប្បន្ននេះ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ មានត្រឹមតែ១៤ភាគរយប៉ុណ្ណោះ លើផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលចំនួននៅមិនទាន់គ្រប់គ្រាន់ដើម្បីទាក់ទាញទឹកភ្លៀង សម្រាប់ទ្រទ្រង់បរិស្ថាននៅក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកនេះ នេះបើតាមការលើកឡើងពី លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ក្រៅពីលើកកម្ពស់ទេសភាពបៃតង ព្រៃឈើក្នុងតំបន់អង្គរមានតួនាទីសំខាន់ ក្នុងការរក្សាទឹកនៅក្នុងស្រទាប់ដី និងទាក់ទាញទឹកភ្លៀង...
ព័ត៌មានលំអិតមានប្រសាសន៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោក សេង សេរីវុទ្ធ ប្រធានទីផ្សារនៃក្រុមហ៊ុន ម៉េម័រ ហូថែល និងរីស្សត មានឲ្យដឹងថា ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន០៣ គឺ ៖ ១. សណ្ឋាគារម៉េម័រ ម៉េម័រ ផាឡេស រីសត និងស្ប៉ា...
ព័ត៌មានលំអិតអ្នកស្រី សួន កូលាប អ្នកគ្រប់គ្រងផ្នែកបដិសណ្ឋារៈកិច្ច នៃសណ្ឋា គារវិចតូរីយ៉ាអង្គរ រីស៊ត និង ស្ប៉ា ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដើម្បីចូលរួមចំណែកទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាប តាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេសជុំវិញបញ្ហា សកលដែលបណ្ដាលមកពីបញ្ហាវីរុសខូវីដ-១៩នេះ សណ្ឋា គារវិចតូរីយ៉ាអង្គរ រីស៊ត និង...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណៈ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាសារមន្ទីរចំនួន៣ នៅក្នុងខេត្ដសៀមរាប ដោយមិនគិតថ្លៃចំនួនមួយឆ្នាំ ដើម្បីអបអរពិធីខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងដើម្បីទាក់ទាញអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជា ។ សារមន្ទីរទាំងបីនោះមាន ទី១ សារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរ ទី២ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅក្រុងសៀមរាប និងទី៣...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.