វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក

ក្នុងឱកាសអញ្ជើញចូលរួមឧទ្ទេសនាមផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព...

ព័ត៌មានលំអិត

ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប

កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិភាក្សា រៀបចំព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប មានការគាំទ្រពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងសហការជាមួយអាជ្ញាធរខេត្ដ អាជ្ញាធរជាតិអប្សរា រួមនិងអង្គភាពពាក់ព័ន្ធជាច្រើន គ្រោងនឹងប្រារព្ធព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នៅខាងមុខប្រាសាទអង្គរវត្ដ និងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលគេមើលឃើញថា មានសភាពធំជាង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អំពាវនាវដល់ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ទាំងអស់សូមរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ដែលមកស្នាក់នៅ និងមកកម្សាន្តក្នុងខេត្តសៀមរាប ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុក សូមបង្វែមកលេងនៅក្នុងស្រុក

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី វិធានការសម្រួលផ្នែកពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យ អចលទ្រព្យ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ សូមចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកស្នាក់នៅ និងមកលំហែកម្សាន្តនៅក្នុងខេត្តសៀមរាបដោយរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ខណៈនៅក្នុងឆ្នាំនេះ...

ព័ត៌មានលំអិត

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធឡើងនៅខេត្ដសៀមរាប រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈ ដល់ថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ ដែលមានបណ្តាក្រុមហ៊ុនអ្នកទិញចំនួន៦០ មកពីជុំវិញពិភពលោក ដើម្បីផ្ដល់ឱកាសដល់ប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករទាំងអស់ ចាប់យកទីផ្សារថ្មី។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកប្រចាំកម្ពុជា ហៅកាត់ថា ប៉ាតា (PATA) បង្ហាញថា ក្នុងចំណោមក្រុមហ៊ុនអ្នកទិញចំនួន៦០នេះ...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរចាប់ផ្ដើម លក់សំបុត្រចូលទស្សនាតំបន់អង្គរមានសុពលភាពយូរជាងមុន ក្នុងតម្លៃដដែល

ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ ខែឧសភាឆ្នាំ២០២០ នេះ សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងមានសុពលភាពយូរជាងមុន និងលក់ជូនក្នុងតម្លៃដដែល នេះបើតាមលិខិតមួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបជូនគ្រឹះស្ថានអង្គរ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមលិខិតដដែលនេះ ប្រភេទសំបុត្រ ដែលមានសុពលភាពចាប់ពី ០១ថ្ងៃ ដល់...

ព័ត៌មានលំអិត

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

បន្ទាប់ពីដំណើរការប្រកួតប្រជែងអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ដែលរៀបចំឡើងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ហើយ...

ព័ត៌មានលំអិត

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ បានបញ្ចប់ហើយនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ‘ទូកនាគ” ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទាំងវិញ្ញាសា ១ ០០០ម៉ែត្រ...

ព័ត៌មានលំអិត

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កានូ-កាយ៉ាក់ នៅស្រុកបន្ទាយស្រីចាប់ផ្ដើមហើយនៅថ្ងៃនេះ

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ បានចាប់ផ្ដើមការប្រកួតហើយ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅរមណីយដ្ឋានបឹងឈូក ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

កាលពីឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានរីងទឹកនារដូវប្រាំង ។ នៅពេលនោះ មានសំណួរ២ ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១/ តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក ? ២/ តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី ? ឯកឧត្តម ហង់ ពៅ...

ព័ត៌មានលំអិត

ក្រុមស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ប្រើប្រាស់រយៈពេលយ៉ាងតិច២០ឆ្នាំ ដើម្បជួសជុលប្រាសាទតាព្រហ្ម

យ៉ាងហោចណាស់ប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប ត្រូវការរយៈ២០ឆ្នាំ ដើម្បីធ្វើការជួសជុលសំណង់ប្រាសាទ និងប្រពន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រាសាទ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រាសាទនេះ បានប្រើប្រាស់រយៈពេលជួសជុល ១៥ឆ្នាំហើយ ក្រោមគម្រោងសហប្រតិបត្តិការឥណ្ឌាកម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដោយក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅថា ASI។ តាមការឲ្យដឹងពី លោកបណ្ឌិត ឌីអេស ស៊ូដ...

ព័ត៌មានលំអិត
Page 88 of 112 1 87 88 89 112

Recommended

សូម Like និង Follow ពួកយើង