កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ចំនួន៣,៥០០នាក់ បានមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី ៦ (Khmer Empire Marathon) ឆ្នាំ២០១៩ នាវេលាម៉ោង៤ព្រឹកស្រាងៗ ថ្ងៃទី០៤ ខែសីហានេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា គោលបំណងនៃទិវារត់ប្រណាំងម៉ារ៉ាតុននាពេលនេះ ផ្ដោតសំខាន់លើការផ្សព្វផ្សាយ...
ព័ត៌មានលំអិតបាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្ដ្រកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ដែលមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។ វាគ្មិននៅក្នុងបាឋកថានេះគឺលោកសាស្ដ្រាចារ្យ អាំង ជូលាន នរវិទូ មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា។ តាមការធ្វើបទបង្ហាញដោយយោងលើភស្ដុតាងប្រវត្តិសាស្ដ្រ អក្សរសាស្ត្រនិងនរៈវិទ្យា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរនាសម័យបុរាណ។ បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី...
ព័ត៌មានលំអិតក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាល ស្តីពីការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេស ដែលទាក់ទងនឹងកុលាលភាជន៍ ហើយវគ្គនេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេកទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរនិងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃនិងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត ។...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យតាមដានការងារទូទៅ ស្តីពីការជួសជុល និងផ្គុំរូបព្រះសីវៈរាំឡើងវិញនៅអភិរក្សដ្ឋានអង្គរ ព្រមទាំងបានសម្ដែងនូវកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ក្នុងន័យរក្សាតម្លៃសិល្បៈបុរាណខ្មែរ ទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា រូបព្រះសិវៈរាំដែលកំពុងជួសជុលនេះ គឺមានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកែរ ដែលបច្ចុប្បន្នគឺបែកខ្ទេចខ្ទាំជា១ម៉ឺនបំណែក ត្រូវបានអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ...
ព័ត៌មានលំអិតនៅថ្ងៃទី១៩ខែកក្កដានេះ ផ្សារម៉ាក្រូខេត្តសៀមរាបបានរៀបចំធ្វើបទបង្ហាញស្តីអំពីអត្ថប្រយោជន៍នៃត្រីសាម៉ុន ដោយមានការអញ្ជើញចូលរួមពីចុងភៅ ដែលមានស្នាដៃ និងកំពុងបម្រើការនៅតាមបណ្តា សណ្ឋាគារ និងភោជនីយដ្ឋាននានាក្នុងខេត្តសៀមរាប ប្រមាណជាង២០០នាក់ រួមនិងការធ្វើបទបង្ហាញដោយចុងភៅល្បីមកពីប្រទេសថៃ និងអ្នកជំនាញផ្នែកត្រីសាម៉ុន មកពីបរទេសផងដែរ។ នៅកម្ពុជាគេស្គាល់ត្រីសាម៉ុនតាមរយៈការបរិភោគឆៅជាមួយទឹកជ្រលក់ ឬទឹកស៊ីអ៊ីវ ហើយក្នុងសាច់របស់វាមានផ្ទុកសារធាតុចិញ្ចឹមសំបូរបែប ដូចជាប្រូតេអ៊ីន អូមេហ្គា៣ វិតាមីនA វីតាមីនD និងវីតាមីនB12 ។...
ព័ត៌មានលំអិតទន្ទឹមនឹងការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដៃទំនើប ដែលមានឈ្មោះថា «Kingdom of Wonder» អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គុជ បញ្ញាសា បានឱ្យដឹងថា កម្ពុជានៅមានគោលដៅទេសចរណ៍ជាច្រើនទៀត ដែលចាំបាច់ទាមទារឱ្យភាគីពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពិសេសតាមរយៈ កម្មវិធីតាមទូរស័ព្ទឆ្លាតវៃ (Mobile Application) ថ្មី។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃទំនើប...
ព័ត៌មានលំអិតយោងតាមខ្លឹមសារដែលផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងចោលសំរាមគ្មានសណ្ដាប់ធ្នាប់និងអនាម័យ ប៉ះពាល់ដល់សោភ័ណភាព បរិស្ថាននៅជុំវិញតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនេះ។ តាមខ្លឹមសារបានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរាចាត់ទុកទង្វើទាំងនេះថា បាននឹងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ...
ព័ត៌មានលំអិតដោយសារនៅតែមានសកម្មភាពអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិនាមជាតិ និងទេសចរអន្តរជាតិជារឿយៗនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រកាសទប់ស្កាត់ការប្រកបអាជីវកម្មប្រភេទនេះ ដោយបានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះប្រតិបត្តិករទេសចរណ៍ទាំងឡាយណាដែលនៅតែ គគ្លើន។ ការប្រកាសយ៉ាងដាច់អហង្កាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធី បិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នាចុងសប្ដាហ៍នេះ។...
ព័ត៌មានលំអិតជាទំនៀមអ្នកស្រុកអង្គរតាំងពីបុរាណ ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំពិធីបួងសួងផ្សងសុំទឹកភ្លៀង ខណៈពេលដែលរដូវវស្សាចូលមកដល់ តែពុំមានភ្លៀងគ្រប់គ្រាន់ សម្រាប់ប្រជាកសិករធ្វើស្រែចម្ការ។ ពិធីបួងសួងនេះ បានធ្វើនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បរិវេណខាងមុខប្រាសាទមេបុណ្យខាងកើត ក្នុងពិធីនេះអ្នកភូមិបានចម្អិនបាយសម្លមកប្រគេនព្រះសង្ឃ និងរៀបចំគ្រឿងសែនព្រេនដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី ដែលរក្សាក្នុងភូមិឋាននេះ ដែលមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ លោកយាយ...
ព័ត៌មានលំអិតពិព័រណ៌ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លើកទី២ នៅសៀមរាប នាខែតុលាខាងមុខ រំពឹងថានឹងមានបណ្ដាប្រទេសចូលរួមចំនួន ១៦ ច្រើនជាងលើកទី១ នេះបើតាមការលើកឡើងរបស់ លោក អែនឌ្រូ ស៊ីអូ (Andrew Siow) ប្រធានក្រុមហ៊ុន AMB Tarsus Event Group...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.