ក្នុងស្ថានភាពដែលកំពុងជាប់ដៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ពីសប្បុរសជន សម្រាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់( តំបន់ក្រហម) ។ ជាមួយនោះ មន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប បានផ្ដល់អំណោយជាអង្ករចំនួន ១០តោន ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិជំងឺកូវីដ-១៩។...
ព័ត៌មានលំអិតដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម កំណត់ដោយរដ្ឋបាលខេត្ត ដែលជាតំបន់កំពុងប្រឈមនឹងហានីភ័យខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ...
ព័ត៌មានលំអិតថ្មីៗនេះ ព្រះយសមុនីវង្សី រិត ស៊ីធីម យសលាភោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានរៀបចំជាទេយ្យទានប្រគេនព្រះសង្ឃចំនួន ៣០អង្គ គង់ប្រចាំនៅវត្តពោធិ៍បន្ទាយជ័យ ក្នុងនោះព្រះសង្ឃមួយអង្គៗ ទទួលបានទេយ្យទាន រួមមាន ៖ អង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឡំ សុខាក់ នាយករដ្ឋបាលសាលាក្រុងតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានទទួលអំណោយជាអង្ករចំនួន ១តោន ពីក្រុមហ៊ុនសហគ្រាស ចុង ជៀន ថុង អ៊ិចប្រេស ១៦៨ សម្រាប់ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គាំ គឿន និងក្រុមគ្រួសារ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បាននាំយកនូវអង្ករចំនួន១.១០០គីឡូក្រាម , ត្រីខ ២កេសធំ , ប្រេងឆា១១០ដប , ប៊ីចេង១១០កញ្ចប់ និងពងទា៦៦០ពង មកប្រគល់ជូនដល់រដ្ឋបាលសង្កាត់ជ្រាវ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នូវថវិកាចំនួន ១១,០០០ដុល្លារសហរដ្ឋអាមេរិក...
ព័ត៌មានលំអិតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានទទួលអំណោយពី ក្រុមហ៊ុន Khmer Times Media Group នូវ៖ អង្ករ...
ព័ត៌មានលំអិតក្រុមហ៊ុនចៅ សាំងហុក នាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន: អង្ករ ៥០០គ.ក្រ និងត្រីខ ៥កេស ប្រគល់ជូនដល់សាលាខេត្តសៀមរាប ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តកូវីដ-១៩ ។ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ក្រោមវត្តមានលោក សុខ ថុល...
ព័ត៌មានលំអិតអភិបាលរងខេត្តសៀមរាប លោកស្រី យូ សុភា បានទូលប្រគេនស្នើដល់ព្រះអនុគណក្រុងសៀមរាប ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌ សូមពិនិត្យឱ្យបានច្បាស់លាស់ចំពោះវត្តអារាមនានានៅទូទាំងក្រុងសៀមរាបជាពិសេសវត្តដែលស្ថិតក្នុងតំបន់ក្រហមថាតើវត្តណាខ្លះខ្វះខាតចង្ហាន់ជាក់ស្តែងពិតប្រាកដ ជាពិសេសផ្តល់អាទិភាពដល់វត្តដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមដជាតំបន់ឆ្លងជំងឺកូវីដ-១៩ច្រើន ហើយប្រជាពុទ្ឋបរិស័ទមិនអាចចេញចូលយកចង្ហាន់ទៅប្រគេនបាន ដើម្បីរដ្ឋបាលខេត្តនឹងរៀបចំទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគយកទៅប្រគេនបានទាន់ពេលវេលា។ លោកស្រី យូ សុភា មានប្រសាសន៍ដូច្នេះក្នុងឱកាស នាំយកថវិកា និងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅទេពពោធិវង្ស ហៅវត្តថ្មីស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១។លោកស្រី អភិបាលរងខេត្តមានប្រសាសន៍ថា៖ក្នុងគ្រាលំបាក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ នៅតាមខ្នងផ្ទះ ចំនួន១ពាន់គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន២៣ នៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់ក្រហម ជាតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្រោមវត្តមានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.