សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

 នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមាន ៖ ជនចាស់ជរាគ្មានទីពឹង , កុមារកំព្រា , ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន , អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន...

ព័ត៌មានលំអិត

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូគណៈវិស្វករកម្ពុជា ដឹកនាំដោយឯកឧត្តម ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា និងអមដំណើរដោយ លោក សុខ រតនា ប្រធានការិយាល័យ នៃគណៈវិស្វករកម្ពុជា លោក ផង់ វណ្ណៈ អនុប្រធានផ្នែក នៃគណៈវិស្វករកម្ពុជា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានទទួលអណ្ដូងទឹកខ្នាតធំចំនួន៤ ដែលជាដំណោះស្រាយចំគោលដៅនៃតម្រូវការដ៏ចាំបាច់ នៅក្នុងភូមិដែលតែងតែជួបបញ្ហាខ្សត់ទឹកប្រើប្រាស់ធ្ងន់ធ្ងររៀងរាល់រដូវប្រាំងមួយនេះ ដែលអំណោយនេះដែរជារបស់សប្បុរសជនដែលរស់នៅក្នុងខេត្តសៀមរាប ។ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា នៅក្នុងស្រុកបន្ទាយស្រីក្រៅពីអណ្តូងស្នប់ជ្រៅ ភូមិត្រពាំងថ្មក៏ទទួលបានការជួយដោះស្រាយការលំបាកជាច្រើនផ្សេងទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា រួមមាន៖...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ

ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតចំនួន៤០គ្រួសារនៅក្នុងឃុំជប់តាត្រាវស្រុកអង្គរធំបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដើម្បីរួមចំណែកបានខ្លះក្នុងការដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលកំពុងជួបការលំបាកដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ដែល បានរាតត្បាតនៅលើពិភពលោកក្នុងនោះប្រទេសកម្ពុជាផងដែរ ។ អំណោយមនុស្សធម៌នេះត្រូវបាន លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាបឧត្តរមានជ័យរួមនឹងក្រុមការងារបាននាំយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ។ នាព្រឹកថ្ងៃទី០៧...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន១០វត្ត ក្នុងស្រុកបន្ទាយស្រី

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សា អស់កាលត្រីមាស ហើយក៏ជាតម្រូវការរបស់ព្រះភិក្ខុសង្ឃគ្រប់អង្គ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តសៀមរាប នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប

ទៀនព្រះវស្សា ចំនួន៤៥គូ និង ទេយ្យទានមួយចំនួនទៀត ត្រូវបានឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នក់ដឹកនាំមន្ទីរ...

ព័ត៌មានលំអិត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិភ្នំគូលែន ខេត្តសៀមរាប

ពិធីបួងសួងមួយ បែបព្រហ្មមញ្ញសាសនាផង ព្រះពុទ្ធសាសនាផង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារពឡើងនៅលើខ្នងភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចស្ទឹងលិង្គ១០០០ ដែលជាកន្លែងដ៏ស័ក្កសិទ្ធ ហើយក៏ជាតំបន់រម្មណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ដ៏ស្រស់ស្អាត ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ជាពិសេស គឺជៀសផុតពីជំងឺកូវីដ១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ និងអាជ្ញាធរស្រុក នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ក្នុងវត្តចំនួន៩ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ បាននាំយកទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៃវត្តចំនួន ៩ ក្នុងបរិវេណវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប និងលោកជំទាវ, ឯកឧត្តម ស៊ិន...

ព័ត៌មានលំអិត

ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ចុះពិនិត្យសំណង់ព្រះវិហារកំពុងសាងសង់ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ដដែលនោះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ខេត្តសៀមរាប និងលោកជំទាវ អមដំណើរដោយលោកអភិបាលស្រុកស្រីស្នំ និងក្រុមការក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក បានចុះពិនិត្យការដ្ឋានសាងសង់ព្រះវិហារមួយ ស្ថិតក្នុងវត្តសុវណ្ណគិរីកេសរធ្លក ក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ឯកឧត្តម លន់ សុធី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន ៤២គ្រួសារក្នុងសង្កាត់ជ្រាវ បានទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈសម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការក្តៅ និងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតី

នៅព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២០ នេះ សាលាសង្កាត់ជ្រាវ ក្រុងសៀមរាប បានរៀបចំផ្ដល់ប័ណ្ណក្រីក្រដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន ៤២គ្រួសារក្នុងសង្កាត់ជ្រាវ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង វិបត្តិកូវីដ-១៩ ។ លោក ក្អោប...

ព័ត៌មានលំអិត
Page 76 of 110 1 75 76 77 110

Recommended

សូម Like និង Follow ពួកយើង