រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ យប់ថ្ងៃដំបូង ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនគោលដៅ !

ក្នុងគោលបំណង ចុះអនុវត្តសេចក្តីសម្រេចលេខ ០៣៦/២១ស.សរចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ...

ព័ត៌មានលំអិត

រកឃើញ និងដាក់ចត្តាឡីស័កដោយឡែក មនុស្ស១៩នាក់ ពាក់ព័ន្ធនឹងស្ត្រីមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តសៀមរាប បានរកឃើញអ្នកពាក់ព័ន្ធទាំង ១៩នាក់ ដែលបានជិះរថយន្តក្រុង ជាមួយស្ត្រីវ័យ ៤៦ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ហើយ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។ ការចុះផ្សាយដដែលនេះ បញ្ចាក់ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់លំនៅដ្ឋានអ្នកពាក់ព័ន្ធទាំង១៩នាក់នោះ និងបានណែនាំដល់ពួកគាត់...

ព័ត៌មានលំអិត

ខេត្តសៀមរាបបិទការជួបជុំនិងធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ទាបភ្លឺរយ:ពេល១៤ថ្ងៃ

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការធ្វើដំណើរ និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេច ធ្វើឡើងបន្ទាប់ពី រកឃើញករណីវិជ្ជមាន និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ក្នុងខេត្តសៀមរាប និងការកើនឡើងយ៉ាងគំហុកនៅនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ សេចក្តីសម្រេចបិទការធ្វើដំណើរ និងជួបជុំក្នុងខេត្តនៅពេលយប់នេះដែរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប អំពាវដល់ពលរដ្ឋកុំអោយភ្លេចការពារជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី

លោក លី សំរិទុ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្ដសៀមរាប លោកមានប្រសាសន៍នៅថ្ងៃនេះថា ដោយយោងតាមសារាចរណែ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅក្នុង“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គោរព...

ព័ត៌មានលំអិត

មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់គ្រួសារកងទ័ពកុំបារម្ភរឿងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

កាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ-១៩ លើកទី១ ជូនដល់គ្រួសារកងទ័ព ចំណុះទីបញ្ជាការយោធភូមិភាគ នៅមន្ទីពេទ្យយោធភូមិភាគទី៤ កងទ័ពជើងគោក ខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនេះធ្វើឡើងចាប់ថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២១ នៅមន្ទីរពេទ្យយោធភូមិភាគទី៤ខេត្ដសៀមរាប។ នាឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមហ៊ុន E & T Real Estate និងក្រុមហ៊ុន Pactics Cambodia ប្រគល់សម្ភារមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីគាំទ្រក្នុងការងារទប់ស្កាត់កូវីដ-១៩

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានទទួលអំណោយជាសម្ភារមួយចំនួនពីក្រុមហ៊ុន E &T Real Estate រួមមាន៖ ម៉ាស់ចំនួន៨កេស សម្ភារវាស់កំដៅចំនួន៣ និងថវិកាចំនួន១លានរៀល និងក្រុមហ៊ុន Pactics Cambodia រួមមាន៖ ម៉ាស់ចំនួន៥,០០០ម៉ាស់ ដើម្បីចូលរួមក្នុងការបំពេញការងារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប។ ហើយចំពោះអំណោយនាពេលនេះ...

ព័ត៌មានលំអិត

ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ ជាអ្នកពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ មានករណីរកឃើញថ្មីអ្នកវិជ្ជមានមេរោគកូវីដ-១៩ ថ្មីចំនួន០២នាក់ដែរពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០ និងបុរសអ្នកបើករថយន្តតាក់ស៊ី ដែលមានផ្ទុកមេរោគកូវីដ-១៩។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា អ្នកដែលមានផ្ទុកជំងឺកូវីដ-១៩ ទាំង២នាក់ខាងលើរួមមាន៖ ទី១.ឈ្មោះ ទាវ សូវៀត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ដាក់ឲ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ នូវកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាន និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋមទាំង២ទីតាំង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអ្នកដំណើរ អ្នកឆ្លងកាត់ និងចូលមកក្នុងខេត្តសៀមរាប។ តាមការឲ្យដឹងពីលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បង្ហាញថា កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងព្យាបាល និងថែទាំសុខភាព៤កន្លែង ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ឯលំនៅឋានវិញ 

នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាត ឲ្យអ្នកពាក់ព័ន្ធនឹង មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប, មន្ទីពហុព្យាបាលសុខភាព, បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ត្រឡប់ទៅលំនៅឋានវិញ ដោយពុំមានករណីសង្ស័យ ឬវិជ្ជមានកូវីដ-១៩...

ព័ត៌មានលំអិត

ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

មន្ទីរពេទ្យបង្អែក២កន្លែង និងមណ្ឌលសុខភាពចំនួន២០ទីតាំងផ្សេងទៀត នៅក្នុងខេត្តសៀមរាប ដែលប្រតិបត្តិការដោយគ្រូពេទ្យជំនាញចំនួន២៤ក្រុម បានដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្ការកូវីដ-១៩ ស្របពេលដែលដើមខែមេសានេះ ដំណើរការវិភាគចុងក្រោយ របស់អង្គការសុខភាពពិភពលោក(WHO)បានមើលឃើញថា វ៉ាក់សាំងផលិតដោយប្រទេសចិន ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ហើយ។ ជាមួយនោះ វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ស៊ីណូវ៉ាក់ បានដឹកជញ្ជូនមកដល់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣១...

ព័ត៌មានលំអិត
Page 22 of 27 1 21 22 23 27

Recommended

សូម Like និង Follow ពួកយើង