ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន និងសូមកុំមានការព្រួយបារម្ភពីផលប៉ះពាល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាក់ជូនពួកពួកគាត់។ ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅសាលាបឋមសិក្សាភូមិថ្នល់ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

ពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃរបស់និស្សិតចំនួន២៧ស្ដង់ ត្រូវបានរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីតម្រង់ទិស ដល់សិស្ស និស្សិត ក្នុងការជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួន សម្រាប់យកទៅសិក្សាបន្ត ក្រោយពេលប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ តាមការឱ្យដឹងពី អ្នកស្រី ស សីលាង ប្រធានក្លឹបនិស្សិតស្ម័គ្រចិត្ដ...

ព័ត៌មានលំអិត

គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥

លោកជំទាវ សិន ណម ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ខេត្តសៀមរាប មានប្រសាសន៍ថាគម្រោង «ក្មេងស្រីដឹកនាំ» ដែលបានផ្ដល់ចំណេះដឹងនិងបង្កើតភាពអង់អាចដល់ក្មេងស្រី ឲ្យពួកគេទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលបានការអប់រំ សិទ្ធិសម្រេចចិត្ត អំពីជីវិតរបស់ពួកគេ និងមានឱកាស លើកឡើងអំពីបញ្ហាប្រឈម ដំណោះស្រាយ ដែលតែងតែកើតមានក្នុងសហគមន៍ ដែលនេះពិតជាបានរួមចំណែក ផែនការយុទ្ធសាស្រ្តនារីរតនៈទី៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

ក្នុងគោលដៅលើកម្ពស់ការកសាងធនធានមនុស្ស អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំចូលរួមបន្ថែមទៀតក្នុងការលើកកម្ពស់វិស័យអប់រំ ឈានទៅលុបបំបាត់បញ្ហាប្រឈមដែលនៅសេសសល់។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២១-២០២២ និងលើកទិសដៅឆ្នាំ២០២២-២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រង្សី...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ:១៩៥៥-១៨ កុម្ភ: ២០២៣) ក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៥០នាក់ បានធ្វើការបោសសម្អាតបរិស្ថាន នៅក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានជាយថាហេតុណាមួយ។ យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ...

ព័ត៌មានលំអិត

យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកយុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម (ចំការដំឡូងមី) នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប គឺស្រុកអង្គរធំ បន្ទាយស្រី និងក្រឡាញ់ ដែលមានរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៣...

ព័ត៌មានលំអិត

យុវសិស្សនៃវិទ្យាល័យ ១០មករា ១៩៧៩ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យុវសិស្សនៃវិទ្យាល័យ ១០ មករា ១៩៧៩ ចំនួន ៥០នាក់ បានទទួលការបណ្តុះបណ្តាលនូវមូលដ្ឋាន អំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម និងទទួលបានការបំពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា។ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងការបំរើសេវាកម្មមនុស្សធម៌...

ព័ត៌មានលំអិត

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាពដើម្បីបង្កើនការយល់ដឹងជូនដល់មន្ត្រីនៃមន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច និងមន្ទីរព័ត៌មាន មកពីខេត្តចំនួន៩ ក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុបណ្ដាលនេះធ្វើឡើងនៅសណ្ខាគារសេរីភាព ក្រុងសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៣។...

ព័ត៌មានលំអិត

សិស្សបឋមសិក្សាមានជីវភាពខ្វះខាតក្នុងខេត្តសៀមរាប ចំនួន១០៣៥នាក់ ទទួលកង់ពីសប្បុរសជនក្រៅប្រទេស

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប មានរៀបចំពិធីប្រគល់កង់ដល់សិស្សមានជីវភាពខ្វះខាត មកពីសាលាបឋមសិក្សាចំនួន ១៨៣សាលា នៅទូទាំងខេត្ត សរុបចំនួន ១,០៣៥នាក់ ស្មើនឹង ១,០៣៥កង់ ពីអង្គការសុបិន្តសហគមន៍កម្ពុជា ដែលជាជំនួយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្កាពួរ ដើម្បីសម្រួលការលំបាករបស់ពួកគេ ក្នុងការធ្វើដំណើរទៅសិក្សា នៅតាមសាលារៀន...

ព័ត៌មានលំអិត

ពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរ 

គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហការតាមរយ:ការបញ្ជូនយុវជនក្រីក្រ និងងាយរងគ្រោះមកពីសហគមន៍នានា ដើម្បីមកទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ជាមួយអង្គការជីវិតនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ លោក សុខ ថុល អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងលាភ បានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរសំលៀកបំពាក់ ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...

ព័ត៌មានលំអិត
Page 31 of 77 1 30 31 32 77

Recommended

សូម Like និង Follow ពួកយើង