បន្ទាប់ពីខកខានរយ:ពេល ២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ប្រមាណជិត ២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹងអំពីសិល្ប:...
ព័ត៌មានលំអិតនៅក្រុងសៀមរាប ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដើម្បីផ្សព្វផ្សាយពីច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ អាជីវករ និងសិស្សនិស្សិតនៅក្នុងខេត្ត បានយល់ដឹងឱ្យកាន់តែច្បាស់ និងទូលំទូលាយថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព...
ព័ត៌មានលំអិតកាលពីចុងសប្តាហ៍នេះ ក្រុមការងារយុវជនសង្កាត់សៀមរាប ដោយបានការគាំទ្រពីអាជ្ញាធរសង្កាត់ និងក្រោមការសហការពីមេភូមិ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត សាមគ្គីគ្នារៀបចំបោសសំអាតបរិស្ថានតាមដងផ្លូវ និងមាត់ប្រឡាយចាស់មានប្រវែងប្រមាណជាង ១គីឡូម៉ែត្រ ចាប់ពីផ្សាវត្តអធ្វា ទៅកាន់ភូមិសាស្ត្រនៃភូមិចំនួនពីរ គឺភូមិស្ពានជ្រាវ និងភូមិកក្រាញ់ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ប្រើរយៈពេល៥ថ្ងៃ គិតពីថ្ងៃទី២៣ ខែមេសា...
ព័ត៌មានលំអិតនៅអង្គភាពលូទឹក និង ស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ឹង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប និង សហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត បានរៀបចំបើកយុទ្ឋនាការបោសសម្អាតអនាម័យ និងបរិស្ថាន តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុងសៀមរាប...
ព័ត៌មានលំអិតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រាំសសរ ស្ថិតក្នុងភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា NFUAJ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី ០៦ខែ មេសា ឆ្នាំ២០២២ នាសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប អគ្គលេខាធិការដ្ឋានប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តសៀមរាប និង អង្គការជនពិការអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើមី្សសេវាប្រកបដោយសមធម៌ និងនិរន្តភាព ក្រោមអធិបតីភាព...
ព័ត៌មានលំអិតសិស្សានុសិស្សនៃវិទ្យាល័យអង្គរ រួមនឹងក្រុមការងារស្ម័គ្រចិត្ដមនុស្សធម៌មកពីប្រទេសកូរ៉េ និងក្រុមអង្គការមិត្ដកម្ពុជាជាង ១០០នាក់ កាលពីព្រឹកថ្ងៃទិ០៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ បាននាំគ្នាដង្ហែរក្បួន ដើម្បីធ្វើការសំអាតបរិស្ថាន និងអនាម័យ នៅតាមដងផ្លូវ និងទីតាំងមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់យុវជន ក៍ដូចជាប្រជាពលរដ្ឋខ្មែរ ឱ្យមានការចូលរួមថែរក្សាអនាំម័យ និងបរិស្ថាន ខណៈដែលជិតដល់ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ បើតាមលោក សាត មាស...
ព័ត៌មានលំអិតអគារសិក្សាចំនួនពីរខ្នង និងបណ្ដាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សាចុងស្ពាន នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដែលជាអំណោយរបស់ក្រុមអ្នកស្ម័គ្រចិត្ដនៃក្រុមឡាយអិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង តាមរយៈអង្កការមិត្តកម្ពុជា ក្នុងខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់ជាផ្លវការ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។ មានវត្តមានជាអធិបតីភាពនាឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១ ខែមសា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាបមានរៀបចំ ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ស្ថិតនៅពហុកីឡដ្ឋានខេត្ដសៀមរាប ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានការចូលរួមពីសិស្សានុសិស្សប្រមាណជាង៤រយនាក់ មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងក្រុងសៀមរាប រួមមានសាលាបឋមសិក្សាវត្ដរាជបូព៌ សាលាបឋមសិក្សាមុខនាគ និងសាលាបឋមសិក្សាវត្ដចក។ លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.